វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 2 / 20
-
នត្តា នាម
កូនរបស់កូនគឺចៅ។ពាក្យនត្តានេះប្រើហៅចៅទាំងបុរសទាំងស្ត្រី, ពុំមែនចៅប្រុសថានត្តោចៅស្រីថានត្តាទេ ( រ . ស .)
-
នត្ថិភាព នាម
ភាវៈគ្មាន, ភាពនៃអ្វីៗដែលមិនមាន, ការឥតមាន
-
នត្ថុកម្ម នាម
ការបន្តក់ថ្នាំតាមច្រមុះ, ការឱ្យហិតថ្នាំតាមច្រមុះ
-
នទី នាម
ស្ទឹង, ទន្លេ។
-
ននល គុណនាមគុណកិរិយា
ដែលមានរាងរល; ដែលនៅកណ្ដាលវាលឥតអ្វីបិទបាំង, ធ្លាំង
-
ននលគក គុណនាម
ដែលននលស្រដៀងនឹងមាន់គកឬននលជ្រងក ( ព . សា .)។
-
ននៀល កិរិយាសព្ទ
ប្រមៀលខ្លួនឯងនៅទីផ្ទៃ
-
ននោង នាម
ឈ្មោះវល្លិដំណាំឡើងទ្រើងមានផ្លែជាអាហារ; មានច្រើនប្រភេទគឺ
-
ននោងជ្រុង នាម
ននោងមួយប្រភេទផ្លែមានរាងទ្រវែងមានជ្រុងច្រើនពេលទុំសាច់ក្នុងមានស្រកី
-
ននោងទេស នាម
ននោងមួយប្រភេទផ្លែមានរាងមូលតូចវែងមានឆ្នូតពណ៌សពព្លាក់តាមបណ្ដោយផ្លែខ្លះហៅថាននោងពស់ក៏មាន
-
ននោងពស់ នាម
( ម . ព . ននោងទេស )។
-
ននោងព្រៃ នាម
ឈ្មោះវល្លិមានផ្លែដូចជាននោងដែរសម្រាប់យកផ្លែធ្វើថ្នាំកក់សក់។
-
ននោងមូល នាម
ដំណាំវលិ្លវារឡើងទ្រើងមានប្រភពដុះនៅតំបន់ត្រូពិក។ផ្លែមូលទ្រវែងមានឆ្នូតតាមបណ្ដោយផ្លែ
-
ននោងសាញ នាម
ននោងដែលមានផ្លែសាច់សាញ ( ផ្លែខ្ចីប្រើជាបន្លែឬស្ងោរឱ្យឆ្អិនហើយធ្វើអន្លក់ក៏បានមានរសផ្អែមត្រជាក់ស្រទន់ )។
-
ននះ គុណកិរិយាគុណនាម
រលះ, រលះរលាំងដោយអាការអង់អាចឥតក្រែង
-
ននះនរនាទ គុណកិរិយាគុណនាម
គគាតគឃ្លើន, អង់អាចកាត់ជំនុំចំណោមឥតកោតក្រែង
-
នប នាម
ស្នបកន្ទេលសម្រាប់ចូលដេកកណ្ដាលវាលបង្ការមិនឱ្យមូសខាំមិនឱ្យទឹកសន្សើមធ្លាក់មកត្រូវខ្លួន
-
នបុំសកលិង្គ នាម
ភេទកណ្ដាលគឺមិនមែនប្រុសមិនមែនស្រី។
-
នបុំសកៈ នាម
ខ្ទើយ។
-
នប់ គុណនាម
កន្តុប, ត្រមុល
-
នព្វ គុណនាម
ប្រាំបួន (៩)។
-
នព្វកោណ នាម
ពហុកោណដែលមានជ្រុងប្រាំបួន។
-
នព្វកោណនិយ័ត នាម
នព្វកោណដែលមានប្រវែងជ្រុងទាំងប្រាំបួនស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
-
នព្វគុណ គុណនាមនាម
ឈ្មោះមាសទឹក៩
-
នព្វគ្រោះ នាម
ឈ្មោះផ្កាយគ្រោះទាំងប្រាំបួនគឺរាប់ព្រះអាទិត្យ, ព្រះចន្ទបញ្ចូលផងជាពីរ, និងផ្កាយអង្គារ, ពុធ, ព្រហស្បតិ៍, សុក្រ, សៅរ៍, រាហុ៍, កេតុគ្រប់ជា៩។
-
នព្វន្ត នាម
ឈ្មោះវិជ្ជាបំបែកលេខតាំងពីមួយដល់ប្រាំបួន
-
នព្វរត្ន នាម
( ម . ព . នព្វរ័តន៍ )។
-
នព្វរ័តន៍ នាម
រតនៈ៩ប្រការគឺមុក្ដា, បទុមរាគ ( ទទឹម ), បុស្សរាគ ( ប៊ុត ), ពេជ្រ, មរកត, ពៃទូរ្យ, ប្រពាល, កណ្ដៀង, ផលិក។
-
នព្វលោកុត្តរ នាម
ធម៌ចម្លងសត្វឱ្យឆ្លងផុតចាកលោកគឺមគ្គ៤ផល៤និព្វាន១; ហៅឱ្យពេញថានព្វលោកុត្តរធម៌។
-
នព្វលោកុត្តរធម៌ នាម
( ដូចគ្នានឹងនព្វលោកុត្តរដែរ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។