វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 17 / 20
-
និស្សារ គុណនាម
ដែលគ្មានខ្លឹមសារ, ដែលគ្មានតម្លៃ, ដែលមិនសំខាន់។
-
និស្សារណកម្ម នាម
ដំណើរការដករូបធាតុចេញពីវត្ថុអ្វីមួយ
-
និស្សារណា នាម
អ្វីមួយឬផលិតផលដែលគេបានយកឬទាញចេញពីអ្វីមួយ។
-
និស្សារណ៍ នាម
រូបធាតុដែលបានមកពីការដកចេញពីវត្ថុអ្វីមួយ
-
និស្សិត នាម
អ្នកដែលនៅក្នុងនិស្ស័យគេ; អ្នករៀនដែលនៅក្នុងការគ្រប់គ្រងនៃគ្រូ។ព្យញ្ជនៈដែលអាស្រ័យនឹងស្រៈ ( ព . វ .)។
-
និស្ស័យ នាម
ការនៅអាស្រ័យក្រោមឱវាទនិងក្រោមការគ្រប់គ្រងនៃអ្នកដទៃ។
-
និហិតដ្ឋាន នាម
កន្លែងរក្សាទុកជាផ្លូវការនូវព័ត៌មាននានា។
-
នី នាម
រុក្ខជាតិមួយប្រភេទច្រើនដុះនៅព្រៃភ្នំ, ដើមធំខ្ពស់សាច់ស្រដៀងនឹងស្រឡៅ
-
នីចាសនៈ នាម
អាសនៈទាប។
-
នីតិ នាម
ច្បាប់; ឧបាយជាគ្រឿងណែនាំ; បែបផែន; ទំនឹមទំនៀម, ប្រពៃណី។
-
នីតិកម្ម
ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់សម្រាប់រដ្ឋនីមួយៗ។
-
នីតិការងារ នាម
បណ្ដុំនៃវិធានការទាំងឡាយដែលគ្រប់គ្រងការងារនិងលក្ខន្តិកៈរវាងកម្មករនិយោជិតនិងនិយោជក។
-
នីតិកាល នាម
កាលរបស់នីតិ, រយៈកាលរបស់សភាអ្នកតែងតាំងច្បាប់
-
នីតិកោសល នាម
អ្នកឈ្លាសក្នុងច្បាប់, ដែលវាងវៃខាងច្បាប់។
-
នីតិក្រម នាម
លំដាប់នៃច្បាប់; ទម្រង់ការរបស់ច្បាប់គឺរបៀបដែលចៅក្រមត្រូវធ្វើក្នុងការអង្កេតពិនិត្យសាកសួរពីបទល្មើសផ្សេងៗ។
-
នីតិជន នាម
ជនដែលមានអាយុគ្រប់ទៅតាមច្បាប់កំណត់ហើយមានសមត្ថភាពឯករាជ្យខាងអំពើ។
-
នីតិនិយម នាម
ការកំណត់យកតាមច្បាប់, សេចក្ដីស្មោះត្រង់ចំពោះច្បាប់រាជការសម្រាប់រដ្ឋ។
-
នីតិបណ្ឌិត នាម
បណ្ឌិតខាងច្បាប់។
-
នីតិបុគ្គល នាម
អ្នករៀបរៀងច្បាប់, អ្នកតែងតាំងច្បាប់។
-
នីតិប្បញ្ញត្តិ នាម
បញ្ញត្តិរបស់ច្បាប់, ការតែងតាំងច្បាប់, ការបង្គាប់ឱ្យធ្វើតាមច្បាប់
-
នីតិប្រតិបត្តិ នាម
ការប្រតិបត្តិតាមច្បាប់, សេចក្ដីគោរពច្បាប់។
-
នីតិពាណិជ្ជកម្ម នាម
ច្បាប់ឬវិធានការទាំងឡាយដែលគ្រប់គ្រងកិច្ចការជំនួញឬកិច្ចការរបស់ក្រុមហ៊ុន។
-
នីតិព្រហ្មទណ្ឌ នាម
វិធានគតិយុត្តទាំងឡាយដែលមានគោលដៅបង្ការនិងបង្ក្រាបបទល្មើសដើម្បីរក្សារបៀបរៀបរយសាធារណៈ។
-
នីតិភាព នាម
អាយុដែលច្បាប់កំណត់ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិស៊ីវិលឬសិទ្ធិនយោបាយ។
-
នីតិរដ្ឋ នាម
ប្រទេសដែលមានការគ្រប់គ្រងសកម្មភាពរបស់ខ្លួនដោយច្បាប់។
-
នីតិរដ្ឋបាល នាម
កម្រងបទប្បញ្ញត្តិដែលចែងអំពីការប្រព្រឹត្តទៅនៃអំណាចប្រតិបត្តិរបស់រដ្ឋាភិបាលនិងអំពីទំនាក់ទំនងរវាងអាជ្ញាធរសាធារណៈនិងប្រជាជន។
-
នីតិរដ្ឋប្បវេណី នាម
វិធានគតិយុត្តទាំងឡាយនៃនីតិឯកជនដែលបញ្ញត្តឱ្យអនុវត្តអំពីគោលការណ៍ទូទៅទាក់ទងទៅនឹងផ្នែករដ្ឋប្បវេណីដែលអនុវត្តចំពោះទំនាក់ទំនងទ្រព្យសម្បត្តិនិងទំនាក់ទំនងញាតិនិងសិទ្ធិលើទ្រព្យសម្បត្តិ។
-
នីតិវិធី នាម
បែបបទជាផ្លូវការក្នុងការធ្វើអ្វីមួយ, ស៊េរីនៃសកម្មភាពដែលប្រព្រឹត្តទៅតាមលំដាប់លំដោយមួយចំនួន
-
នីតិសម្បទា នាម
ការដល់ព្រម, សមប្រកប, បរិបូណ៌ដោយច្បាប់, ការមានសិទ្ធិគ្រប់គ្រាន់តាមផ្លូវច្បាប់។
-
នីតិសាធារណៈ នាម
វិធានគតិយុត្តទាំងឡាយដែលចែងអំពីតួនាទីរបស់រដ្ឋនិងការរៀបចំការងាររបស់ខ្លួនហើយគ្រប់គ្រងលើការប្រព្រឹត្តិទៅរបស់អំណាចសាធារណៈនិងទំនាក់ទំនងរវាងរដ្ឋនិងប្រជាជន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។