វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 14 / 20
-
និយាយបញ្ជោក កិរិយាសព្ទ
និយាយដដែលៗញយៗឱ្យជឿជោកស៊ប់ចិត្តស៊ប់គំនិត។
-
និយាយបានមួយម៉ាត់មួយក កិរិយាសព្ទ
និយាយបានខ្លះ, និយាយបានបន្តិចបន្តួច ( ព . សា .)។
-
និយាយបូក កិរិយាសព្ទ
និយាយរួមទាំងអស់។
-
និយាយបើកចំហ កិរិយាសព្ទ
និយាយឥតលាក់បាំង។
-
និយាយបែកសា
( ព . ប្រ .) និយាយបែកពីនេះហើយពីនោះទៀតល្ហល្ហាចស្ទើររកទីចប់គ្មាន។
-
និយាយប៉ាច់ៗ កិរិយាសព្ទ
និយាយខ្លាំងៗមិនដាច់សូរ។
-
និយាយផ្សំស៊ី កិរិយាសព្ទ
និយាយចាក់បណ្ដោយឬអែបអបឱ្យតែខាងបានស៊ី។
-
និយាយពិស្ដារ កិរិយាសព្ទ
និយាយរៀបរាប់ដោយសព្វគ្រប់។
-
និយាយព្រតៗ កិរិយាសព្ទ
( ព . ប្រ .) និយាយតាមតែរួចពីមាត់ឥតបើគិត។
-
និយាយមានវោតវគ្គ កិរិយាសព្ទ
និយាយតាមដំណើរសេចក្ដីមានសង្កាត់ច្បាស់លាស់ងាយស្តាប់ងាយយល់។
-
និយាយម៉ៅ កិរិយាសព្ទ
និយាយបូករួមទាំងអស់។
-
និយាយយ៉ៗ កិរិយាសព្ទ
និយាយកាត់ខ្លីៗ។
-
និយាយរាស់ កិរិយាសព្ទ
និយាយបង្ហូររំហូតឱ្យឆាប់ចប់សេចក្ដី។
-
និយាយរុំៗ កិរិយាសព្ទ
និយាយមិនលះមិនស្រឡះ។
-
និយាយរះ កិរិយាសព្ទ
និយាយប៉ាតឱ្យត្រូវសព្វ។
-
និយាយលេង កិរិយាសព្ទ
និយាយកំប្លែង, និយាយអំពីរឿងអ្វីមួយសម្រាប់ជាការកម្សាន្តសប្បាយ
-
និយាយស្កាត់ កិរិយាសព្ទ
និយាយស្ទាក់ផ្ដាច់តំណសម្ដីមិនឱ្យមានតទៅទៀត។
-
និយាយស្រាស់ កិរិយាសព្ទ
( ព . ប្រ .) និយាយរាំងមិនឱ្យជ្រៀតជ្រែកបាន, មិនឱ្យចាប់ដំណើរបាន។ ( ព . ទ . បុ .) នៅស្រុកត្រូវស្រាស់បន្លាអារសាច់ជូនខ្លាទើបចូលព្រៃបានត្រូវយកចិត្តទុកដាក់ផ្គាប់ផ្គុនឥស្សរជនដែលមានអំណាចលើខ្លួនទើបបានសេចក្ដីសុខស្រួល។
-
និយាយស្រាស់ផ្លូវ កិរិយាសព្ទ
( ម . ព . និយាយស្រាស់ )។
-
និយាយអ៊ីចឹង
( សំនួន .) ( ព . សា ) ពាក្យនាំមុខសម្រាប់ចាប់ផ្ដើមបន្តសម្ដី
-
និយោជក នាម
អ្នកដឹកនាំ, អ្នកបង្គាប់ឬប្រើឱ្យគេធ្វើការផ្សេងៗ។
-
និយោជិត នាម
អ្នកដែលគេប្រើឱ្យធ្វើការ; កូនឈ្នួល; ភ្នាក់ងារដែលធ្វើការក្រោមបង្គាប់ចៅហ្វាយនាយក្នុងគ្រឹះស្ថានឯកជនឬក្នុងក្រសួងរាជការ
-
និយោជិតា នាម
( ម . ព . និយោជិត )។
-
និយ័ត គុណនាម
ប្រាកដ, ជឿជាក់, មិនប្រែប្រួល, ធម្មតា, ត្រឹមត្រូវតាមធម្មតា
-
និយ័តកម្ម នាម
ការធ្វើឱ្យមានភាពទៀងទាត់ការធ្វើឱ្យមានភាពធម្មតា
-
និយ័តករ នាម
អ្នកធ្វើនិយ័តកម្ម
-
និយ័តភាព នាម
ភាពប្រាកដ, ភាពជឿជាក់, ភាពមិនប្រែប្រួល, ភាពធម្មតា, ភាពត្រឹមត្រូវតាមធម្មតា
-
និយ័តភាវូបនីយកម្ម នាម
ការផ្លាស់ប្ដូរទិសដៅចំណាយពីខ្ទង់ថវិកាមួយទៅខ្ទង់ថវិកាមួយទៀតនៅក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងនៅឆ្នាំសារពើពន្ធណាមួយ
-
និយ្យានិកធម៌ នាម
ធម៌សម្រាប់ដឹកនាំឬយឹតយោងស្រោចស្រង់សត្វឱ្យរួចចាកទុក្ខ
-
និរគុណ គុណនាម
ដែលឥតគុណឥតប្រយោជន៍
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។