វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 11 / 20
-
និគមវចនៈ នាម
ពាក្យបន្ថែមគឺសេចក្ដីបញ្ជាក់សង្ខេបខ្លីៗត្រួតថែមលើពាក្យដែលបាននិយាយយ៉ាងពិស្ដារពីខាងដើមម្ដងរួចមកហើយគឺពាក្យពន្យល់ដោយរួបរួមសេចក្ដីចុងក្រោយបង្អស់
-
និគ៌ុណ គុណនាម
( ម . ព . និរគុណ )។
-
និគ្គហិត នាម
ឈ្មោះគ្រឿងសម្គាល់មានរូបសណ្ឋានជាសូន្យមួយយ៉ាងនេះ "០" រាប់ចូលជាព្យញ្ជនៈដែរ, មានសំឡេងដូចតួ " ង " ប្រកបក៏មានដូចតួ " ម " ប្រកបក៏មាន។សំ . និងបា . រាប់និគ្គហិតនេះចូលក្នុងពួកព្យញ្ជនៈសេសវគ្គផងដែរអានថាអ័ងឬអ័ម។ឯទម្លាប់នៃជនបរទេសខ្លះគេអានថាអ៊្ហិងឬអ៊្ហិមឱ្យគ្រាន់តែឮសំឡេងដូចគេគ្រហឹមងំក្នុងច្រមុះប៉ុណ្ណោះដោយគេយល់ថាអានកុំឱ្យឮច្បាស់ថាអ័ងឬអ័មដើម្បីឱ្យនិគ្គហិតនេះអាចរលាស់សំឡេងផ្សំនឹងស្រៈឥ, ឧហើយនិងស្រះឯទៀតខ្លះបានដោយងាយសម្រាប់ភាសារបស់គេ ...។
-
និគ្រន្ថ នាម
បព្វជិតពួកមួយបួសក្រៅសាសនាប្រកាន់លទ្ធិថាខ្លួនជាមនុស្សកម្ចាត់កិលេសដែលចាក់ស្រេះនៅក្នុងសន្តានឱ្យជ្រះអស់ហើយ ( អចេលកៈឬអាជីវក )។
-
និគ្រោធ នាម
ជ្រៃ, មើមជ្រៃ
-
និគ្រោធព្រឹក្ស នាម
ដើមជ្រៃ។
-
និគ្រោធារាម នាម
ឈ្មោះវត្តមួយនៅក្បែរស្ទឹងរោហិណីជិតក្រុងកបិលវត្ថុដែលពួកព្រះញាតិនៃព្រះសម្មាសម្ពុទ្ធព្រមព្រៀងគ្នាសាងថ្វាយព្រះអង្គ។
-
និឃណ្ដសាស្ត្រ នាម
( ម . ព . ន័យវិទ្យា )។
-
និង ឈ.
សព្ទជាសន្ធានជាទ្វន្ទ្វសម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយដែលមានដំណើរសេចក្ដីថាទាំង, ព្រមទាំង, ផង, នេះផង, នុះផង
-
និចល គុណនាម
ដែលមិនកម្រើកនឹងថ្កល់មិនងាករេគ្មានចលនា
-
និចលករ នាម
អំពើដែលនៅស្ងៀមមិនធ្វើចលនាអ្វីទាំងអស់,។
-
និចលនិយម នាម
ការប្រកាន់យកការមិនផ្លាស់ប្ដូរ។
-
និចលភាព នាម
ភាពមិនកម្រើកភាពគ្មានចលនាភាពមិនរីកចម្រើន
-
និច្ច គុណនាមគុណកិរិយា
ទៀង, ពិត, មែន; រឿយៗ, មិនដែលដាច់
-
និច្ចកម្ម នាម
អំពើជានិរន្តរ៍។
-
និច្ចកាល គុណកិរិយា
រាល់កាល, រាល់វេលា
-
និច្ចភត្ត នាម
ភត្តដែលមានបម្រុងជានិច្ច, ភោជនាហារដែលបម្រុងទុករាល់ពេលវេលា។ពាក្យនេះសព្វថ្ងៃប្រើសំដៅយកប្រាក់ប្រចាំខែជាតម្លៃបច្ច័យ៤មានចីវរប្បច្ច័យជាដើមដែលគេបានបវារណាចំពោះបព្វជិតក្នុងពុទ្ធសាសនា។
-
និច្ចភាព នាម
ភាពជានិរន្តរ៍, ភាពស្ថិតស្ថេរ, ភាពទៀងទាត់
-
និច្ចលករ នាម
អំពើដែលនៅស្ងៀមមិនធ្វើចលនាអ្វីទាំងអស់។
-
និច្ចសម័យ នាម
( ម . ព . និច្ចកាល )។
-
និច្ចសីល នាម
សីលដែលរក្សាបានរៀងរាល់ថ្ងៃឥតមានកំណត់ថ្ងៃនេះឬថ្ងៃនោះឬសីលដែលទទួលសមាទានតែម្ដងក្នុងថ្ងៃណាមួយក៏អាចតាំងនៅបានជានិច្ចតទៅវៀរលែងតែអ្នកសមាទាននោះប្រព្រឹត្តកន្លងអង្គរបស់សីល ( បានដល់សីល៥)។
-
និណ៌េត្រ នាម
( ម . ព . និរណេត្រ )។
-
និត្យ គុណកិរិយា
ទៀង, ពិត, មែន, រឿយៗ, មិនដែលដាច់; ច្រើនប្រើជានិត្យនៅឬនៅនិត្យគឺនៅមិនដាច់
-
និត្យនៅ កិរិយាសព្ទ
( ម . ព . និត្យ )។
-
និត្យសមាជិក នាម
សមាជិកដែលនៅប្រចាំការជានិច្ចនៃសមាគមឬការិយាល័យណាមួយ។
-
និទណ្ឌភាព នាម
ភាពរួចទោសឬមិនដាក់ទោស
-
និទស្សន៍ នាម
ការពន្យល់ឱ្យឃើញហេតុផល, គ្រឿងអាង, ឧទាហរណ៍; ព័ស្ដុតាង, តឹតតាង
-
និទាឃៈ នាម
ឈ្មោះរដូវមួយប្រើតាមសុរិយគតិជារដូវក្ដៅមាន៩២ថ្ងៃរាប់ពីត្រឹមថ្ងៃទី២១ខែមីនា ( ម៉ារ្ស ) ដល់ថ្ងៃទី២១ខែមិថុនា ( យូវ៉ាំង )
-
និទាន នាម
ហេតុ, ដើមហេតុ, ដើមទងគន្លង; រឿង, រឿងតំណាល
-
និទានកថា នាម
សម្ដីសម្ដែងរឿង, ពាក្យថ្លែងរឿង ( ព . ទេ .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។