វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ធ ពាក្យដែលផ្ដើមដោយ "ធ" មាន 366 ពាក្យ
ទំព័រ 8 / 13
-
ធូរធារ គុណនាមកិរិយាសព្ទ
ដែលសម្បូរទ្រព្យ, ដែលចម្រុងចម្រើន, ដែលរុងរឿង
-
ធូររលុង គុណនាមគុណកិរិយា
ដែលបណ្ដែតបណ្ដោយ, ដែលមិនបង្ខិតបង្ខំមិនប្រិតប្រៀនមិនតឹងរ៉ឹង
-
ធូរស្បើយ គុណនាមកិរិយាសព្ទ
ធូរស្រាល, ស្រាកស្រាន្ត, លែងធ្ងន់ធ្ងរ, លែងតឹងតែង
-
ធូរស្រាល គុណនាមកិរិយាសព្ទ
( ម . ព . ធូរស្បើយ )។
-
ធូរហោប៉ៅ គុណកិរិយា
( ព . ប្រ .) នៅសល់ប្រាក់បន្តិចបន្តួចចាយវាយមិនគ្រប់គ្រាន់។
-
ធូលី នាម
ផង់, លម្អង, ល្អង ( មានលម្អងដីជាដើម )
-
ធូលីសួត នាម
ជំងឺសួតរ៉ាំរ៉ៃម៉្យាងដែលបង្កដោយកំណកធូលី ( ផង់សារធាតុរ៉ែឬសារធាតុគីមី ...) នៅក្នុងសួតតាមការដកដង្ហើមស្រូបចូលក្នុងរយៈពេលយូរ។
-
ធួ នាម
( ម . ព . ថួ )។
-
ធួន កិរិយាសព្ទ
( ម . ព . ថួន )។
-
ធៀប កិរិយាសព្ទនាម
ផ្គូរបស់ច្រើនមុខប៉ាន់មើលឱ្យដឹងថាខាងណាល្អ - អាក្រក់ឬខាងណាតិច - ច្រើនជាងគ្នាជាដើម
-
ធេង គុណនាម
ដែលគ្មានសោះ, ទទេសោះ, សោះសូន្យ
-
ធេងធោង គុណកិរិយាគុណនាម
ឃ្លេងឃ្លោង; ស្រាលខ្លួនមិនមាំមួនដោយថយកម្លាំង
-
ធោវកៈ នាម
អ្នកបោកគក់លាងជម្រះសម្អាតគ្រឿងសម្លៀកបំពាក់ជាដើម។
-
ធោវនដ្ឋាន នាម
ទីកន្លែងសម្រាប់លាងជម្រះសម្អាតសម្លៀកបំពាក់, កំពង់ទឹកសម្រាប់បោកគក់ជាដើម។
-
ធោវិកា នាម
( ម . ព . ធោវកៈ )។
-
ធំ គុណនាមសព្វនាម
ទីទៃពីតូចគឺមានរូបមានសំណុំសំនួនច្រើនជាងគេ។
-
ធំក្រអុច គុណនាម
ធាត់ណាស់, ធាត់ហើយខ្លីផង។
-
ធំធាត់ កិរិយាសព្ទគុណកិរិយា
( ព . ប្រ .) ដែលកាន់តែដុះដាលកើតកាលវាលគុម្ពតាមលំដាប់កាលឡើង
-
ធំបំផុត គុណនាម
ធំដាច់គេ។
-
ធំមុខ
ពេញមុខ។
-
ធ័ក កិរិយាសព្ទ
( ម . ព . ធាក់ )។
-
ធ្ងន់ គុណនាម
ទីទៃពីស្រាលគឺមានទម្ងន់
-
ធ្ងន់ក កិរិយាសព្ទ
( សំនួន .) ធ្ងន់ខ្លួន, ដែលកើតបញ្ហាធ្ងន់ធ្ងរដល់ខ្លួន, ដែលចាក់ស្រែះដោយបញ្ហា
-
ធ្ងន់ក្បាល គុណនាម
( សំនួន .) ដែលមានអាការៈឈឺក្បាល។
-
ធ្ងន់ខ្លួន គុណនាម
( សំនួន .) ដែលរងសម្ពាធខ្លាំងឬផលលំបាកនានាទាំងផ្លូវកាយទាំងផ្លូវចិត្ត។
-
ធ្ងន់ចិត្តកណ្ដុក គុណកិរិយា
មានសេចក្ដីព្រួយ។
-
ធ្ងន់ធ្ងរ គុណនាម
ដែលមានចិត្តធ្ងន់, ដែលចេះអត់ចេះទ្រាំ, មានអំណត់, ប៉ិនអត់ប៉ិនទ្រាំ
-
ធ្ងន់ពោះ កិរិយាសព្ទ
( សំនួន .) បរិភោគឆ្អែតជ្រុល។
-
ធ្ងន់មាត់ កិរិយាសព្ទ
ស្ដីថាឱ្យធ្ងន់ៗខ្លាំងៗឬនិយាយច្រើនដង។
-
ធ្ងាង គុណនាម
ទ្រងាង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។