វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ធ ពាក្យដែលផ្ដើមដោយ "ធ" មាន 366 ពាក្យ
ទំព័រ 1 / 13
-
ធ នាម
តួអក្សរទី៤ក្នុងវគ្គទី៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាធមានអក្ខរសូរអន្តរជាតិ [tʰ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះធនិតឃោសៈ។
-
ធញ្ញជាតិ នាម
ជាតិស្រូវ; ស្រូវគ្រប់ប្រភេទនិងស្រងែ, ពោតជាដើមហៅថាធញ្ញជាតិទាំងអស់
-
ធញ្ញមាស នាម
( ម . ព . លិក្ខា )។
-
ធតរដ្ឋ នាម
ព្រះនាមមហារាជជាលោកបាល១អង្គដែលគ្រប់គ្រងរក្សាទិសខាងកើតជាអធិបតីលើពួកគន្ធ័ព្វ
-
ធន នាម
ទ្រព្យ, សម្បត្តិ។
-
ធនក្កីតា នាម
ទាសីឬស្ត្រីដែលបុរសលោះដោយទ្រព្យយកមកធ្វើជាភរិយា។
-
ធនក្រីត នាម
បុរសដែលគេលោះដោយទ្រព្យយកមកធ្វើជាអ្នកបម្រើ ( ទាសៈ )។
-
ធនក្ស័យ នាម
ដំណើរអស់ទ្រព្យ។
-
ធនទណ្ឌ នាម
ក្រយាពិន័យ។
-
ធនធាន នាម
ទ្រព្យរបស់ផ្សេងៗដែលគង់នៅ
-
ធនធានធម្មជាតិ នាម
ធនធានដែលមានពីធម្មជាតិដូចជាធនធានព្រៃឈើរ៉ែជាដើម។
-
ធនបត្រ នាម
ពាក្យសន្មតហៅក្រដាសដែលប្រើចាយជំនួសប្រាក់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេសក្នុងសម័យសព្វថ្ងៃនេះ ( ក្រដាសប្រាក់ )។ ( គួរប្រើពាក្យនេះតាមសម័យនិយម )។
-
ធនប័ណ្ណ នាម
( ដូចគ្នានឹងធនបត្រដែរ )។
-
ធនប័ត្រ នាម
( ម . ព . ធនបត្រ )។
-
ធនមូល នាម
ដើមទ្រព្យ, ទ្រព្យជាដើមទុន
-
ធនលាភ នាម
ការបានទ្រព្យ
-
ធនលាភឩត្តរជីវី នាម
ប្រាក់ឧបត្ថម្ភដែលបានផ្ដល់ឱ្យប្ដីប្រពន្ធឬកូននៅក្នុងបន្ទុកបន្ទាប់ពីនិយោជិតរងគ្រោះថ្នាក់ការងារដល់បាត់បង់ជីវិត។
-
ធនលាភីយភាព នាម
ភាពដែលអាចទាញយកផលចំណេញឬផលប្រយោជន៍បាន។
-
ធនលោភ នាម
សេចក្ដីល្មោភទ្រព្យ; សេចក្ដីជំពាក់ចិត្តនឹងទ្រព្យ។
-
ធនវិន្ទ នាម
ការបានទ្រព្យ។
-
ធនវិភាគ នាម
ការចែកទ្រព្យ។
-
ធនវុឌ្ឍិ នាម
សេចក្ដីចម្រើនដោយទ្រព្យ។
-
ធនសារ នាម
ទ្រព្យមានខ្លឹម, ខ្លឹមទ្រព្យ
-
ធនាករ នាម
ទីកន្លែងកើតធនធានគឺទីកើតវត្ថុធាតុជាប្រភពនៃទ្រព្យសម្បត្តិដូចជាប្រេងកាតនិងលោហធាតុជាដើម
-
ធនាគារ នាម
ឃ្លាំងដាក់ទ្រព្យ, ឃ្លាំងប្រាក់
-
ធនាគារកណ្ដាល នាម
( សេ . ហិ .) ធនាគារសាធារណៈដែលមានសមត្ថកិច្ចផ្តាច់មុខលើការកំណត់គោលនយោបាយរូបិយវត្ថុនិងការគ្រប់គ្រងចំនួនឥណទានសរុបនិងការគ្រប់គ្រងត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុតាមរយៈការចេញសេចក្ដីប្រកាសបទបញ្ជានិងសេចក្ដីណែនាំផ្សេងៗ។
-
ធនាគារពាណិជ្ជ នាម
( សេ . ហិ .) ធនាគារឯកជនដែលទទួលបានអាជ្ញាបណ្ណពីធនាគារកណ្ដាលដើម្បីធ្វើប្រតិបត្តិការស្វែងរកប្រាក់ចំណេញ។
-
ធនាគារឯកទេស នាម
( សេ . ហិ .) ធនាគារដែលអនុវត្តតែប្រតិបត្តិការមួយតាមជំនាញជាក់លាក់ក្នុងចំណោមប្រតិបត្តិការទាំងបីរបស់ធនាគារ។
-
ធនាគារិក នាម
ម្ចាស់ធនាគារ, អ្នកត្រួតត្រាឬអ្នកកាន់កាប់ធនាគារ។
-
ធនាគារិកា នាម
( ម . ព . ធនាគារិក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។