វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 7 / 46
-
ទព្វសម្ភារ នាម
( ម . ព . ទព្វសម្ភារៈ )។
-
ទព្វសម្ភារៈ នាម
គ្រឿងប្រុងគឺគ្រឿងប្រដាប់សម្រាប់ផ្គុំ, សម្រាប់ផ្សំ, ដំឡើងដូចយ៉ាងគ្រឿងគេហដ្ឋាននិងគ្រឿងរទេះជាដើម
-
ទព្វៈ គុណនាមនាម
គ្រឿងប្រើប្រាស់ផ្សេងៗ, ទ្រព្យ, សម្បត្តិ, គ្រឿងប្រកបកិច្ចការ, គ្រឿងផ្សំ ...។
-
ទម កិរិយាសព្ទនាម
សំណុំផ្កាដូង, ស្លា, ត្នោត, ចេកជាដើមដែលទើបនឹងចេញលេចឡើងនៅក្ដោបមិនទាន់បែកមិនទាន់រីក
-
ទមភាព នាម
ភាវៈនៃការទូន្មាន, ដំណើរទូន្មាន
-
ទមិឡ នាម
ពួកមនុស្សជាតិមួយនៅក្នុងប្រទេសឥណ្ឌាទិសនិរតីប៉ែកខាងកើត
-
ទម័ក នាម
អ្នកបង្ហាត់ដំរី, អ្នកទូន្មានដំរី, អ្នកទាម - កដំរី, អ្នកបរដំរី, ហ្មដំរី។សរសេរក្លាយជាទ្រមាក់យូរហើយ, គួរប្រើទម័កវិញទើបត្រឹមត្រង់តាមប្រភពសព្ទដើម។
-
ទម្ងន់ នាម
ភាវៈធ្ងន់, សភាពធ្ងន់; ចំនួនដែលធ្ងន់
-
ទម្រ នាម
ប្រដាប់សម្រាប់ទ្រ, គ្រឿងទ្រ
-
ទម្រង់ នាម
សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ, លំនាំ
-
ទម្រង់ការ នាម
របៀបធ្វើមង្គលការអាពាហ៍ពិពាហ៍
-
ទម្រង់វិទ្យា នាម
( ម . ព . រូបសាស្ត្រ )។
-
ទម្រង់ស័ក្ដិ នាម
របៀបឬច្បាប់ស្ដីអំពីថ្នាក់ស័ក្ដិយសនៃមន្ត្រីធំតូច
-
ទម្រន់ កិរិយាសព្ទ
ទម្រន់គឺមិនខំប្រឹង, មិនខ្នះខ្នែង, បន្ថយកម្លាំងឬសេចក្ដីអង់អាច; ធ្វើអាការទន់ខ្សោយទទ្រន់
-
ទម្រម នាម
ភាវៈទ្រម, ភាពថយខ្សោយកម្លាំងមិនរឹងប៉ឹង
-
ទម្រាំ ឈ.
ទ្រាំតែ, ដរាបតែ, ដរាបដល់, ត្រាតែ
-
ទម្រាំតែ ឈ.
( ម . ព . ទម្រាំ )។
-
ទម្រឹង កិរិយាសព្ទ
ធ្វើអាការទ្រឹងគឺដំអក់ដោយរឹងត្អឹងក្រឆ្លើយ, ក្រឱ្យ, ក្រថា, ក្រសង
-
ទម្រុឌ កិរិយាសព្ទ
ធ្វើឱ្យទ្រុឌគឺចុចឬសង្កត់ឱ្យទ្រុឌចុះ
-
ទម្រុឌទម្រោម
ធ្វើឱ្យទ្រុឌទ្រោម។
-
ទម្រើស កិរិយាសព្ទ
ធ្វើឱ្យទ្រើសគឺធ្វើឱ្យបានចិត្ត, ថ្នមជំទួយឱ្យទាល់តែបានចិត្ត
-
ទម្រេត កិរិយាសព្ទ
ធ្វើឱ្យទ្រេត
-
ទម្រេល កិរិយាសព្ទ
ធ្វើឱ្យទ្រេល
-
ទម្រោប កិរិយាសព្ទ
ធ្វើឱ្យទ្រោប។
-
ទម្រោម កិរិយាសព្ទ
ធ្វើឱ្យទ្រោម
-
ទម្លាក់ កិរិយាសព្ទ
ធ្វើឱ្យធ្លាក់; លែងចោលឱ្យរបូតជ្រុះធ្លាក់
-
ទម្លាក់កំហុស កិរិយាសព្ទ
ថ្លែងដោយដាក់កំហុសទៅនរណាម្នាក់; ដាក់កំហុសទៅជនដែលមិនបានប្រព្រឹត្ត
-
ទម្លាក់ក្រាញ
តាំងក្រាញទម្រន់នៅ។
-
ទម្លាក់គំនិត
( ម . ព . ទម្លាក់ចិត្ត )។
-
ទម្លាក់ចិត្ត
លាកចិត្តឬលាកគំនិត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។