វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 45 / 46
-
ទ្រោម កិរិយាសព្ទឧទានសព្ទ
លុតក្រាប ( ដំរី )
-
ទ្រោល កិរិយាសព្ទ
បំភ្លឺ, ជ្រោងបំភ្លឺដោយពន្លឺភ្លើងចន្លុះ, ភ្លើងគប់ឬចង្កៀង
-
ទ្វន្ទ គុណកិរិយាគុណនាមនាម
ទាំងគូ ( ប្រើតែខាងកាព្យ )។
-
ទ្វន្ទយុធ នាម
ការតយុធគ្នា, ប្រឡូកគ្នាតតួ។
-
ទ្វន្ទ្វយុធ នាម
( ម . ព . ទ្វន្ទយុធ )។
-
ទ្វយវាទ នាម
សម្ដីពីរពាក្យ; សម្ដីដែលមានន័យជាពីរប្រភេទ។
-
ទ្វាទស គុណនាម
ដប់ពីរ (១២)។
-
ទ្វាទសកៈ នាម
ចំនួន១២ឬមួយឡូ។
-
ទ្វាទសមាស នាម
ខែទាំងដប់ពីរ; មួយខួបខែគឺមួយឆ្នាំ។ក្នុងកម្ពុជប្រទេសយើង, ប្រើជាឈ្មោះបុណ្យឬព្រះរាជពិធីមួយដែលធ្វើក្នុងមួយខែម្ដងជាទំនៀមតាមរាជប្រពៃណី
-
ទ្វាទសវត្សរ៍ នាម
ឆ្នាំទាំងដប់ពីរ; មួយខួបឆ្នាំ; មួយទ្វាទសវត្សរ៍គឺមួយខួបឆ្នាំ។
-
ទ្វារ នាម
ច្រកមានសន្ទះឬរនាំងសម្រាប់បើកបិទចេញចូល
-
ទ្វារទឹក នាម
មុខទឹកនៅទំនប់ដែលមានទ្វារអាចបើកបិទបង្ហូរទឹកបាន
-
ទ្វារធំ នាម
រន្ធគូទ, វច្ចមគ្គ។
-
ទ្វារនាយក នាម
អ្នកត្រួតត្រាទ្វារ ( នាយទ្វារ )។
-
ទ្វារបតី នាម
ម្ចាស់ទ្វារ, អ្នកដែលជាធំក្នុងការរក្សាទ្វារ ( នាយទ្វារ )។
-
ទ្វារបាល នាម
អ្នករក្សាទ្វារ, អ្នកចាំទ្វារ ( ឆ្មាំទ្វារ )។
-
ទ្វារមគ្គ នាម
ទ្វារដែលជាផ្លូវបន្ទោឧច្ចារៈឬបស្សាវៈ។
-
ទ្វារាភិបាល នាម
ឆ្មាំទ្វារ។
-
ទ្វិកនិយម នាម
( ទស្សនៈ .) លទ្ធិទស្សនវិជ្ជាដែលទទួលស្គាល់គោលការណ៍ឬគំនិតពីរឬក៏ប្រព័ន្ធពីរផ្សេងគ្នាក្នុងតថភាពតែមួយ។
-
ទ្វិកភាព នាម
សភាពដែលមានធាតុពីរឬទិដ្ឋភាពពីរ។
-
ទ្វិជក នាម
បក្សីឬហ្វូងបក្សី។
-
ទ្វិជសត្វ នាម
សត្វដែលកំណើតអំពីស៊ុត។
-
ទ្វិជាករ នាម
( ម . ព . ទ្វិជក )។
-
ទ្វិទន្ត នាម
សត្វមានភ្លុកពីរ ( ដំរី )។
-
ទ្វិបត្តសត្វ នាម
ពួកសត្វល្អិតមានស្លាបពីរដូចជារុយនិងឃ្មុំជាដើម។
-
ទ្វិបថ នាម
ផ្លូវបែកជាពីរ
-
ទ្វិបទ នាមគុណនាម
សត្វមានជើងពីរ ( សត្វជើងពីរ ), ដែលមានជើងពីរ
-
ទ្វិបាទ នាមគុណនាម
សត្វជើងពីរ; ដែលមានជើងពីរ
-
ទ្វិរាប នាម
សត្វដែលផឹកទឹកពីរលើកគឺផឹកដោយប្រមោយមួយលើកដោយមាត់មួយលើក ( ដំរី )។
-
ទ្វិលោហនិយម នាម
ការនិយមប្រើលោហធាតុពីរមុខ ( ប្រាក់និងមាស ) ទុកជាមធ្យោបាយក្នុងការផ្លាស់ប្ដូរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។