វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 40 / 46
-
ទ័ពណូន នាម
កងទ័ពជំនួយនៅខាងក្រោយ
-
ទ័ពទាយ នាម
បន្ទាយរបស់កងទ័ព, ប្រទេសជាទីបិទបិទបាំងដោយកំណាត់ឈើជាបន្ទាយរបស់កងទ័ព។
-
ទ័ពព្រៃ នាម
ក្រុមប្រដាប់អាវុធដែលបោះទីតាំងនៅក្នុងព្រៃដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាល
-
ទ័ពល្បាត នាម
កងទ័ពដែលក្រវែលឃ្លាំមើលប្រយ័ត្នក្រែងសត្រូវចូលមក។
-
ទ័ពស្រួច នាម
ទ័ពដែលប្រយុទ្ធនៅជួរមុខ
-
ទ័ល កិរិយាសព្ទ
ទើសផ្លូវ, ទើសដំណើរ
-
ទ័លប៉ុច កិរិយាសព្ទ
ទ័លត្រឹមដូចគេចាប់ច្បុចឬទ័លកើលទើសមិនមានផ្លូវទៅទៀត។
-
ទ្យោតិសាស្ត្រ នាម
តម្រាទាយពីផលនៃកម្មល្អអាក្រក់ដើម្បីឱ្យដឹងសេចក្ដីចម្រើនសេចក្ដីវិនាសរបស់មនុស្សទាក់ទងនឹងការមើលពន្លឺផ្កាយដុះកន្ទុយជាដើម។
-
ទ្រ កិរិយាសព្ទនាម
កាន់ទប់ឬដាក់កល់ពីក្រោម
-
ទ្រគោះ គុណនាមគុណកិរិយា
ដែលច្រឡោះបោះ, គំរោះ, បោះបោកឥតគួរឥតសម
-
ទ្រងាង គុណនាម
ធ្ងាង
-
ទ្រងើង គុណនាម
ធ្ងើង
-
ទ្រងើល គុណនាម
ដែលទើលងើល
-
ទ្រង់ កិរិយាសព្ទនាមសព្វនាម
( រ . ស .) ព្រះអង្គ
-
ទ្រង់ទ្រាយ នាម
សណ្ឋាន, រូបរាង, រាងរៅ។
-
ទ្រង់ព្រះសណ្ឋិត
( ម . ព . ទ្រង់សណ្ឋិត )។
-
ទ្រង់សណ្ឋិត
( រ . ស .) ទ្រង់ឈរឬទ្រង់ឈប់។
-
ទ្រតៗ គុណកិរិយាគុណនាម
ដែលបញ្ជច់ជង្គង់បន្ទន់គូទជតៗ
-
ទ្រទូង កិរិយាសព្ទនាម
លើកដៃទាំងពីរជ្រោងឡើងលើ
-
ទ្រទូងរ័ត្ន
ទ្រទូងកែវ, សមណស័ក្ដិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ។
-
ទ្រទួយ គុណនាម
ដែលមានសណ្ឋានរាង - ងដូចគេស្ទួយ។
-
ទ្រទេស គុណនាម
ល្វាសល្វន់សមរម្យ ( ច្រើននិយាយតែពីក្បាច់ភ្ញី )
-
ទ្រទេសទ្រទន់ គុណនាម
ទន់ភ្លន់, ល្វាសល្វន់, ល្វតល្វៃ, ញ៉ែងញ៉ង
-
ទ្រទេសទ្រទួយ គុណនាម
ដែលមានរាងឬបែបភាពស្ទើតត្រដែតដូចគេស្ទួយ។
-
ទ្រទ្រង់ កិរិយាសព្ទ
ជួយទំនុកបម្រុង, រក្សា, ថែទាំ, កាន់កាប់, ប្រើប្រាស់, ចងចាំ
-
ទ្រនង់ គុណនាម
ទ្រើសឃ្នង, កាច
-
ទ្រនល់ នាម
ប្រដាប់ធ្វើដោយឈើឬដោយដីស្អិតដុតឱ្យឆ្អិនមានសណ្ឋានមូលសម្រាប់វាយក្អម, ឆ្នាំងបន្ទុលពីខាងក្នុង
-
ទ្រនាប់ គុណនាមនាម
ដែកបួនជ្រុងសម្រាប់រងញញួរឬអ្វីៗសម្រាប់ទ្រាប់សម្រាប់រង, ប្រដាប់សម្រាប់ទ្រាប់
-
ទ្រនាប់ជើង នាម
ប្រដាប់ក្រៅពីស្បែកសម្រាប់ពាក់ដូចស្បែកជើង
-
ទ្រនិច នាម
អវយវៈស្រួចមុតមានពិសដែលមាននៅកន្ទុយសត្វសម្រាប់ទិច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។