វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 39 / 46
-
ទំនៀម នាម
បវេណី, ធម្មតា; សណ្ដាប់, សណ្ដាប់ធ្នាប់, ទម្លាប់, បែបបទ
-
ទំនេរ គុណនាមគុណកិរិយា
ឥតមានរវល់, ឥតមានជំពាក់ដោយហេតុអ្វីនីមួយ
-
ទំនោរ នាម
( ទស្សនៈ .) ទិដ្ឋភាពនៃការប្រព្រឹត្តរបស់មនុស្សម្នាក់ៗដែលបង្ហាញតាមវិធីជាក់លាក់ណាមួយហើយជាកម្លាំងចលករខាងផ្លូវចិត្តច្បាស់លាស់តម្រង់ទៅរកគោលបំណងជាក់លាក់ណាមួយ
-
ទំពា កិរិយាសព្ទ
លម្អិតអាហារឬអ្វីៗដោយធ្មេញ
-
ទំពាឃ្លួបៗ កិរិយាសព្ទ
ទំពាអាហារប៉ោងផតប៉ោងផតព្រោះឥតធ្មេញ ( មនុស្សចាស់ដែលឥតធ្មេញ )។
-
ទំពាំង នាម
ពន្លកឫស្សីឬបបុសជាដើម
-
ទំពាំងជូរ នាម
ឈ្មោះវល្លិមានផ្លែជាចង្កោមប្រើជាអាហារបាន។
-
ទំពាំងបាយជូរ នាម
( ម . ព . ទំពាំងជូរ )។
-
ទំពាំងបារាំង នាម
ប្រភេទរុក្ខជាតិបន្លែដុះចេញជាទំពាំងពីដើមដែលគេច្រើនលើកជារងដើម្បីដាំ។ដើមមានកម្ពស់ពី១០០ដល់១៥០សង់ទីម៉ែត្របន្តពូជដោយគ្រាប់ហើយអាចផ្ដល់ផលរយៈពេលយូរពី៨ខែរហូតដល់២០ឆ្នាំ
-
ទំពាំងស្នងឫស្សី
( ព . ទ . បុ .) សេចក្ដីថាកូនឬកូនសិស្សដែលទទួលកិច្ចការស្នងឪពុក, ស្នងគ្រូដូចជាទំពាំងដែលដុះស្នងដើមឫស្សី។
-
ទំពុន នាម
ពលរកស្មៅឱ្យដំរីឬឱ្យសេះព្រះរាជទ្រព្យ
-
ទំពូង នាម
ឈ្មោះឈើព្រៃមួយប្រភេទ។
-
ទំពួន នាម
ឈ្មោះព្នងពួក១ក្នុងកម្ពុជរដ្ឋ។
-
ទំពែក នាម
( ម . ព . តម្ពែក )។
-
ទំពោះ កិរិយាសព្ទ
ចាប់បដិសន្ធិ, ចាប់កំណើត
-
ទំព័រ នាម
ប៉ែកមួយចំហៀងសន្លឹក ( និយាយបានតែស្លឹករឹតឬក្រដាសដែលសម្រាប់ចារសម្រាប់សរសេរ )។
-
ទំព័រវេប នាម
ប្រភពឬទំព័រព័ត៌មាន ( ដូចជាអក្សររូបភាពសំឡេងវីដេអូ ) នៅលើកុំព្យូទ័របណ្ដាញកុំព្យូទ័រឬអ៊ីនធឺណិតស្ដីពីប្រធានបទពិសេសណាមួយនិងអាចមើលឬទិញទំនិញផ្សេងៗតាមរយៈវេប។
-
ទំយើ កិរិយាសព្ទ
ទម្រើស, ថ្នមជំទួយ, ពោលពាក្យជំទួយ
-
ទំហាត់ នាម
រាងរៅឬមាឌដែលធាត់; ច្រើនតែនិយាយផ្សំជាមួយនឹងពាក្យទំហំថាទំហំទំហាត់គឺរាងរៅឬមាឌធំផងធាត់ផង
-
ទំហឹង នាម
ការប្រឹងរត់ឬប្រឹងស្រែកប្រឹងនិយាយឮពេញសំឡេងត្រាតែហ៊ ឹងត្រចៀក
-
ទំហួន នាម
ការធួន, សភាពធួនល្មមដល់ការ, បូរណភាព
-
ទំហេង នាម
ភាវៈធេង, សភាពអស់ធេង, នត្ថិភាព
-
ទំហែង នាម
ភាវៈឬភាពច្បាស់ទែង, ការបញ្ចេញទែងគឺការបញ្ចេញអាការឬហេតុឱ្យឃើញច្បាស់ទែង
-
ទំហំ នាម
ភាវៈធំ; សភាពធំ; រាងរៅឬមាឌដែលធំ
-
ទំហំគ្រួសារ នាម
( ស្ថិតិ .) ចំនួនមនុស្សជាមធ្យមនៅក្នុងគ្រួសារមួយដែលជាលទ្ធផលនៃចំនួនមនុស្សសរុបនៅក្នុងកន្លែងណាមួយ ( ភូមិឃុំស្រុកតំបន់ ...) ចែកនឹងចំនួនគ្រួសារសរុបនៅក្នុងកន្លែងនោះ។
-
ទះ កិរិយាសព្ទ
វាយនឹងបាតដៃ
-
ទះកាច់ នាម
ឈ្មោះល្បែងមួយប្រភេទសម្រាប់ក្មេងលេង
-
ទះដៃ កិរិយាសព្ទ
យកបាតដៃឆ្វេងនិងស្ដាំទះគ្នាឬយកបាតដៃស្ដាំវាយខ្ទប់ទៅនឹងបាតដៃឆ្វេង។
-
ទៈបាន គុណកិរិយា
ទើបបាន
-
ទ័ព នាម
ការលេង; ការដើរ, ដំណើរឃ្លាតចាកទី, ការរត់ទៅ។ល។ខ្មែរយើងប្រើជាពាក្យហៅសេនារេហ៍ពលដែលប្រជុំច្បាំងគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។