វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 38 / 46
-
ទំនប់ពហុបំណង នាម
ទំនប់រាំងផ្លូវទឹកទុកប្រើប្រាស់ច្រើនយ៉ាងដូចជាស្រោចស្រពដំណាំកសិកម្ម, ផលិតអគ្គិសនី, ការពារទឹកជំនន់ជាដើម
-
ទំនប់វារីអគ្គិសនី នាម
ទំនប់រាំងផ្លូវទឹកទុកប្រើប្រាស់កម្លាំងទឹកហូរផលិតជាចរន្តអគ្គិសនី
-
ទំនាក់ នាម
ការទាក់គ្នា
-
ទំនាក់ទទា នាម
ការទាក់ទទាព្រៃដោយមានទទាធ្នាក់។
-
ទំនាក់ទំនង នាម
ការទាក់ទងការប្រាស្រ័យគ្នាការជាប់ពាក់ព័ន្ធគ្នា
-
ទំនាក់ទំនងនិយម នាម
លទ្ធិមួយដែលតែងតែបញ្ជាក់ថាក្នុងវិស័យមួយចំនួនយ៉ាងហោចណាស់សច្ចភាពខ្លួនវាទាក់ទងទៅនឹងទស្សនៈរបស់អ្នកវិនិច្ឆ័យ ( សោភណភាពនៃអ្វីមួយអាស្រ័យលើភ្នែករបស់អ្នកសង្កេត )
-
ទំនាញ នាម
ការទាញ
-
ទំនាញផែនដី នាម
កម្លាំងរបស់ផែនដីដែលទាញវត្ថុនានាឱ្យធ្លាក់មករកផែនដី។
-
ទំនាញព្រះចន្ទ នាម
ឥទ្ធិពលនៃព្រះចន្ទមកលើផែនដីនាំឱ្យមានទឹកសមុទ្រជោរនិងនាចជាដើម។
-
ទំនាន់ នាម
ជាន់, ស្រករ, ស្របាល, កាលសម័យឬមនុស្សដែលគេកើតទាន់បានឃើញបានដឹងជាក់
-
ទំនាប គុណនាម
ដែលទាប
-
ទំនាយ នាម
ពាក្យ, សេចក្ដីដែលគេទាយ
-
ទំនាល់ នាម
ដំណើរ, អំពើ, សេចក្ដីដែលទាល់គឺដែលទើសទៅមិនរួច
-
ទំនាស់ នាម
ពាក្យ, ដំណើរ, សេចក្ដី, អំពើដែលទាស់, ដែលផ្ទុយគ្នា, ដែលទីទៃពីគ្នា
-
ទំនិញ នាម
អ្វីៗដែលសម្រាប់ឱ្យគេទិញ, ដែលត្រូវទិញ
-
ទំនឹម គុណនាមនាម
ពាក្យដែលផ្ទឹមនឹងពាក្យឯទៀត
-
ទំនឹមទំនៀម គុណនាមនាម
( ម . ព . ទំនឹម )។
-
ទំនុក នាម
ដំណើរដែលទុកដាក់, របៀបទុកដាក់
-
ទំនុកបម្រុង កិរិយាសព្ទ
ផ្គត់ផ្គង់, ផ្ចុងផ្ដើមប្រុងនឹងឱ្យកើតកាលវាលគុម្ព, ជួយឧបត្ថម្ភ, គាំទ្រ
-
ទំនូល នាម
សម្ដីដែលទូល, ដំណើរ, សេចក្ដីដែលក្រាបទូល, ដែលក្រាបបង្គំទូល
-
ទំនួញ នាម
ពាក្យដែលយំទួញ, ការយំរៀបរាប់, យោបំ
-
ទំនួល នាម
ទីទួល; ទំនង, ទំនងដែលនាំឱ្យស្រួល, ផ្លូវដែលនាំឱ្យស្រួល
-
ទំនួលខុសត្រូវ នាម
ការទទួលខុសត្រូវក្នុងកិច្ចការអ្វីមួយ
-
ទំនើង នាម
សេចក្ដីទើង, ដំណើរដែលធ្វើឥតទើសទាល់តាមតែអំណាចចិត្ត, អំពើចិត្ត, ចំណង់
-
ទំនើប គុណនាមនាម
អ្វីៗដែលទើបកើតថ្មីដែលទើបកើតទើបមានតាមជាន់តាមសម័យ
-
ទំនើបកម្ម នាម
ការធ្វើឱ្យទាន់សម័យនិយម។
-
ទំនើរ នាម
( ម . ព . ទ្រនើរ )។
-
ទំនើស នាម
ការទើស
-
ទំនើសទំនាស់ នាម
ការទើសទាស់។
-
ទំនៀប នាម
ពាក្យនេះខ្មែរយើងប្រើខ្លះតាមទម្លាប់ដោយស្រុកប្រើចំពោះតែទីសំចតសម្រាប់ទទួលអ្នកធំ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។