វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 36 / 46
-
ទែលម៉ូវ នាម
ឈ្មោះរោគម្យ៉ាងកើតលើស្បែកក្បាលឡើងកណ្ដាប់ឃ្មឹលពងខ្ទុះបែកចេញទឹករងៃ។
-
ទែះ កិរិយាសព្ទ
ខាំច្បិចបន្តិចៗ
-
ទៃ នាម
ថង់រាងវែងធ្វើដោយសំពត់មានមាត់ទាំងពីរខាងសម្រាប់ច្រកអ្វីៗហើយមានចងមាត់ភ្ជាប់គ្នាស្ពាយបាន
-
ទៃគ្រូ នាម
ឈ្មោះទៃតូចមួយប្រភេទមានសណ្ឋានរមួលដាក់វត្ថុស័ក្ដិសិទ្ធផ្សេងៗសម្រាប់ចងក្រវាត់ចង្កេះឬជួតក្បាលដើម្បីបង្ការខ្លួនក្នុងការចូលច្បាំង ( មានប្រើតែក្នុងកាលបុរាណរាជ្យពីដើម )។
-
ទោ គុណនាម
ពីរ។ខ្មែរយើងប្រើតាមទម្លាប់ជាបូរណសំខ្យាថាទីពីរក៏បាន
-
ទោង នាម
ប្រដាប់មានសណ្ឋានជាកន្លែងអង្គុយមានដងឬខ្សែពីរចងសំយុងសងខាងសម្រាប់ចាប់យោគយោល
-
ទោច នាម
សត្វព្រៃពួកស្វាមានជើងពីរដៃពីរវែងៗឥតកន្ទុយ
-
ទោចក្រយាន នាម
យានមានកង់ពីរ
-
ទោចក្រយានយន្ត នាម
( ម . ព . ម៉ូតូ )។
-
ទោណ នាម
ឈ្មោះចំនួនដែលវាល់ឬដែលថ្លឹងមួយយ៉ាងប្រមាណ១៦នាឡិធម្មតា ( ពាក្យនេះប្រើតែពីក្នុងសម័យបុរាណយូរអង្វែងណាស់ទៅហើយ; សព្វថ្ងៃនេះមានប្រើតែក្នុងរឿងព្រះពុទ្ធសាសនា )
-
ទោណព្រាហ្មណ៍ នាម
ឈ្មោះព្រាហ្មណ៍មួយរូបជាប្រធានចាត់ចែងបូជាព្រះបរមសពព្រះសម្មាសម្ពុទ្ធនិងបានចែកព្រះបរមសារីរិកធាតុរបស់ព្រះពុទ្ធទៅឱ្យក្សត្រផ្សេងៗទាំង៨នគរ។
-
ទោម នាម
ឈ្មោះសត្វស្លាបពួកមួយជើងវែងសម្បុរលាយចម្រុះខៀវ, ស, ក្រហម, ទំហំស្រដៀងគ្នានឹងមាន់ទឹកច្រើនរស់នៅលើត្រឹប។
-
ទោមនស្ស នាម
សេចក្ដីតូចចិត្ត, សេចក្ដីអាក់អន់ចិត្ត
-
ទោមនស្សកម្ម នាម
ការធ្វើឱ្យអ្នកដទៃតូចចិត្តមិនសប្បាយចិត្តឬមួម៉ៅ។
-
ទោមនស្សវេទនា នាម
ការទទួលអារម្មណ៍ជាទោមនស្ស។
-
ទោមនស្សិន្ទ្រិយ នាម
ឥន្ទ្រិយគឺទោមនស្ស។
-
ទោរ គុណនាមគុណកិរិយា
ដែលទ្រេតឈោងទៅខាងនាយឬមកខាងអាយ
-
ទោរទន់ គុណនាម
ដែលអនុលោមតាម; ទន់ភ្លន់
-
ទោល គុណនាមនាម
កម្រាស់បញ្ឈរគឺកម្រាស់ដែលទីទៃពីបន្ទារ។
-
ទោលនា នាម
ចម្ងាយពីចំណុចកណ្ដាលទៅកម្ពស់ឬពីចំណុចកណ្ដាលទៅបាតនៃរលកមួយដូចជារលកសំឡេងជាដើម។
-
ទោស នាម
ការប្រទូស្ត, កំហឹង; សម្អប់, កំហុស
-
ទោសការណ៍ នាម
ហេតុ, ដំណើរដែលនាំបណ្ដាលឱ្យកើតទោសឬដែលប្រកបដោយទោស។
-
ទោសចរិត គុណនាមនាម
ចរិតប្រកបដោយទោស; បុគ្គលដែលក្រាស់ដោយទោស។
-
ទោសចិត្ត នាម
ចិត្តប្រកបដោយទោស, ចិត្តដែលបណ្ដាលជាទោស។
-
ទោសញ្ញូ នាម
អ្នកស្គាល់ទោស, អ្នកស្គាល់ខុសត្រូវ ( អ្នកប្រាជ្ញ )។
-
ទោសទណ្ឌ នាម
ទោសជាអាជ្ញា។
-
ទោសពៃរ៍ នាម
ទោសនិងពៀរ, ទោសជាពៀរ
-
ទោសមូល នាម
ឫសអកុសលដែលបណ្ដាលអំពីទោស, ទោសជាឫសនៃអកុសល។
-
ទោសល្មើស នាម
ទោសដែលមានព្រោះល្មើសបញ្ញត្តិ។
-
ទោសឧក្រិដ្ឋ នាម
ទោសធ្ងន់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។