វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 30 / 46
-
ទូរន្ធភាព នាម
ភាពងងឹតឆ្ងាយ, ភាពមើលមិនឃើញក្នុងទីឆ្ងាយ។
-
ទូរផ្សាយ នាម
( ប . ព .) ការផ្សាយសំឡេងរូបភាពឯកសារឬសារគ្រប់ប្រភេទតាមវិទ្យុទូរទស្សន៍ជាដើម។
-
ទូរពល នាម
( ម . ព . ទុព៌ល )។
-
ទូរពុម្ព នាម
ម៉ាស៊ីនសម្រាប់ផ្ញើតេឡិចនិងសម្រាប់បោះពុម្ពសារដែលគេបានទទួលមកវិញ។
-
ទូរយាន នាម
កន្ត្រកខ្សែកាប; មធ្យោបាយធ្វើដំណើរដែលប្រើខ្សែកាប។
-
ទូរយានិក នាម
អ្នកបញ្ជាយានដែលដំណើរការដោយប្រើខ្សែកាប។
-
ទូរលិខ នាម
វិធីបញ្ជូនសារពីចម្ងាយដោយប្រើប្រាស់អេឡិចត្រូនិក។
-
ទូរលិខសាស្ត្រ នាម
ក្បួនបញ្ជូនសារពីចម្ងាយតាមអេឡិចត្រូនិក។
-
ទូរលេខ នាម
សរសេរពីចម្ងាយគឺពាក្យឬដំណឹងដែលគេបញ្ជូនទៅកាន់ទីឆ្ងាយបានដោយសារគ្រឿងប្រដាប់សម្រាប់បញ្ជូនមួយយ៉ាង
-
ទូរវេទន៍ នាម
ការដឹងពីចិត្តគំនិតឬអារម្មណ៍របស់នរណាម្នាក់ដោយមិនចាំបាច់ប្រើផ្លូវញាណឬទំនាក់ទំនងរាងកាយ។
-
ទូរសព្ទ នាម
ប្រដាប់សម្រាប់និយាយបញ្ចូនសំឡេងឆ្លើយឆ្លងទៅកាន់ទីឆ្ងាយបាន
-
ទូរសព្ទចល័ត នាម
ទូរសព្ទដែលគេអាចយកតាមខ្លួនបាន។
-
ទូរសព្ទឆ្លាត នាម
ទូរសព្ទដែលគេអាចយកតាមខ្លួនបាននិងមានមុខងារកុំព្យូទ័រ។
-
ទូរសព្ទដៃ នាម
( ម . ព . ទូរសព្ទចល័ត )។
-
ទូល កិរិយាសព្ទ
នាំអ្វីៗយកទៅមកដោយដាក់លើក្បាល
-
ទូលពិត កិរិយាសព្ទ
( ម . ព . ពិតទូល )។
-
ទូលព្រះបង្គំ សព្វនាម
( ជាឧត្តមបុរិសៈ ) ខ្ញុំ, ខ្លួនខ្ញុំ។ពាក្យប្រើក្នុងរាជសព្ទសម្រាប់បុរសហៅខ្លួនឯងនិយាយក្រាបទូលចំពោះព្រះមហាក្សត្រិយ៍ឬចំពោះក្សត្រិយ៍ទាំងពួង។
-
ទូលព្រះបង្គំជាខ្ញុំ
ជាពាក្យគោរពខ្ពង់ខ្ពស់ជាងទូលព្រះបង្គំ។
-
ទូលព្រះបង្គំជាខ្ញុំក្រោមល្អងធូលីព្រះបាទ
ជាពាក្យគោរពដ៏ខ្ពង់ខ្ពស់ក្រៃលែងជាងទូលព្រះបង្គំជាខ្ញុំទៅទៀត។ ( ព . បុ .) បុរសថាខ្ញុំព្រះអង្គ, ខ្ញុំព្រះអង្គក្រោមព្រះតេជះឬខ្ញុំព្រះអង្គក្រោមល្អងធូលីព្រះបាទ។
-
ទូលាយ គុណនាម
ទីទៃពីចង្អៀតគឺរលុង, ឥតទើសទាល់
-
ទូលំ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យទូលាយ
-
ទួ គុណកិរិយាគុណនាម
ទាំងអស់, ទាំងពួង, ទាំងស្រុង, ទាំងមូល, សព្វគ្រប់, ទួទៅ, ពាក្យនេះមិនដែលប្រើដាច់តែឯងច្រើនប្រើភ្ជាប់ជាមួយពាក្យទៅ
-
ទួង កិរិយាសព្ទ
( ម . ព . ទូង១)។
-
ទួញ កិរិយាសព្ទ
យំសោកស្រណោះដោយស្ដាយ។
-
ទួត នាម
ញាតិជាន់ទី៣តាមជួរខ្សែផ្ទាល់
-
ទួទៅ កិរិយាសព្ទ
( ម . ព . ទូទៅ )។
-
ទួទ័រ គុណកិរិយាកិរិយាសព្ទ
( ម . ព . ទូទ័រ )។
-
ទួន គុណនាមនាមសព្វនាម
សំពត់ព្រែរលើបមួយប្រភេទមកពីប្រទេសក្រៅ។
-
ទួប៊ីន នាម
គ្រឿងចក្រមួយប្រភេទដែលវិលដោយសារចរន្តទឹកហូរដើម្បីឱ្យកកើតជាថាមពលអគ្គិសនី
-
ទួម គុណនាម
ដែលរួមចូល ( ច្រើននិយាយចំពោះតែជើងឬដំណឹង )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។