វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 29 / 46
-
ទូក នាម
យានជំនិះសម្រាប់ឆ្លងទឹក; ទូកមានច្រើនប្រភេទមានទូកកំរោល, ទូកផ្កាចា, ទូក - ងជាដើម
-
ទូកថ្វែ
( ព . ប្រ .) បុ .) អ្នកមានទ្រព្យច្រើនព្រោះជំនួញជើងទឹក
-
ទូក្លាសេ នាម
ឧបករណ៍អគ្គិសនីមួយប្រភេទសម្រាប់ធ្វើឱ្យគ្រឿងបរិភោគកករឹងដើម្បីរក្សាទុកបានយូរ
-
ទូង កិរិយាសព្ទនាម
វាយ, សំពង
-
ទូងៗ ឧទានសព្ទ
( ម . ព . ទុងៗ)។
-
ទូច គុណនាម
តូច ( ព . សា .)
-
ទូញ គុណនាមគុណកិរិយា
ដែលពេញទាល់តែទុលដោយច្រកញាត់, ចុកញាត់នូវវត្ថុទន់
-
ទូញទាញ គុណនាមគុណកិរិយា
ដែលមានអាការគ្រាកក្រាញ, រួញរា
-
ទូញបូញ គុណនាមគុណកិរិយា
ដែលទូញទាល់តែមានមាត់បូញ
-
ទូត នាមឧទានសព្ទ
សូរលាន់ចេញពីអ្វីមួយដែលប៉ោង, ដែលខ្ទប់មានកញ្ចែកប៉ាល់ជាដើម។
-
ទូតក្រិយា នាម
ក្រឹត្យឬច្បាប់, មុខក្រសួងរបស់ទូត។
-
ទូតានុទូត នាម
ទូតធំនិងទូតតូច។
-
ទូតី នាម
ស្រីអ្នកនាំការមេអណ្ដើកស្រីដែលជាមេនៃពួកពេស្យា ( ស្មើនឹងពាក្យសញ្ចារិកា )។
-
ទូតៗ ឧទានសព្ទ
( ម . ព . ទូត១)។
-
ទូទាត់ កិរិយាសព្ទ
ផាត់ទាត់កាត់កងឱ្យរួចលែងទាក់ទិនគ្នាទៅវិញទៅមក
-
ទូទាំង គុណនាម
ទាំងមូល, ទាំងស្រុង, ទាំងអស់
-
ទូទឹកកក នាម
ឧបករណ៍អគ្គិសនីមួយប្រភេទសម្រាប់ធ្វើឱ្យគ្រឿងបរិភោគត្រជាក់ហើយរក្សាទុកបានយូរ
-
ទូទឹម គុណនាម
ស្រទំ, អំពីសភាពអាកាសដែលងងឹតរកកល់នឹងធ្លាក់ភ្លៀង
-
ទូទុក្ខ គុណនាម
ដែលមានទុក្ខទំនៅជានិច្ចមិនស្រាកស្រាន្ត, ដែលឱបក្រសោបសេចក្ដីព្រួយទុកឱ្យមាននៅជានិច្ច
-
ទូទៅ កិរិយាសព្ទ
ប្រព្រឹត្តទៅបានសព្វ, មិនចំពោះតែមួយៗ, ផ្សាយសព្វទៅ។
-
ទូទៅកម្ម នាម
សកម្មភាពឬដំណើរការនៃការបង្កើតគំនិតផ្សេងៗដោយផ្អែកលើព័ត៌មានតិចតួច
-
ទូទ័រ កិរិយាសព្ទគុណកិរិយា
ឮសូរខ្ទ័រទួទៅ, ឮសាយសុស
-
ទូន្មាន កិរិយាសព្ទ
ដាស់តឿនប្រៀនប្រដៅអប់រំ។
-
ទូន្មានកថា នាម
ឧបទេសអក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធតាក់តែងជាអត្ថបទ ( ភាគច្រើនជាពាក្យកាព្យ ) សម្រាប់អប់រំណែនាំជនានុជនកុលបុត្រកុលធីតាឱ្យដើរក្នុងផ្លូវល្អមានសីលធម៌គុណធម៌ក្នុងជីវភាពរស់នៅ
-
ទូរ កិរិយាសព្ទ
ធៀបគ្នា, សាកគ្នា, ផ្ទឹមគ្នាដើម្បីឱ្យឃើញណាប្រសើរជាង
-
ទូរគមនាគមន៍ នាម
ដំណើរទៅនិងដំណើរមកក្នុងទីឆ្ងាយ, ផ្លូវទាក់ទងទៅវិញទៅមកឆ្ងាយ។សព្វថ្ងៃពាក្យនេះប្រើសំដៅយកដំណើរទាក់ទងឬប្រស្រ័យរកគ្នាដោយទូរស័ព្ទទាំងប្រើជាឈ្មោះក្រសួងមួយទទួលបន្ទុកខាងទូរលេខទូរស័ព្ទផងរួមជាមួយក្រសួងប្រៃសណីយ៍
-
ទូរដ្ឋាន នាម
ទីឆ្ងាយ, កន្លែងដែលនៅឆ្ងាយ
-
ទូរទស្សន៍ នាម
ការមើលឃើញបានក្នុងទីឆ្ងាយឬពីចម្ងាយ។
-
ទូរន់ គុណនាម
( ម . ព . ទុរន់ )។
-
ទូរន្ធ គុណនាម
ងងឹតឆ្ងាយ, ដែលមើលមិនឃើញនៅទីឆ្ងាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។