វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 28 / 46
-
ទុរគត គុណនាម
( ម . ព . ទុគ្គត )។
-
ទុរគម គុណនាម
( ម . ព . ទុគ៌ម )។
-
ទុរជន នាម
( ម . ព . ទុជ៌ន )។
-
ទុរន់ គុណនាម
ដែលគ្រាំគ្រា, ដុនដាប, ត្រដាបត្រដួស
-
ទុរពល គុណនាមនាម
( ម . ព . ទុព៌ល )
-
ទុរភិក្ស នាម
( ម . ព . ទុរ្ភិក្ស )។
-
ទុរយស គុណនាមនាម
( ម . ព . ទុយ៌ស )។
-
ទុរា ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យទុរន់
-
ទុរាគមន៍ នាម
ការមកដល់មិនស្រួល, ដំណើរមកដល់ប្រកបដោយទុក្ខលំបាក។
-
ទុរាចារ នាម
ដំណើរប្រព្រឹត្តអាក្រក់, មារយាទអាក្រក់, សណ្ដាប់ធ្នាប់អាក្រក់, ទំនៀមទម្លាប់អាក្រក់។
-
ទុរាហារូបត្ថម្ភ នាម
អាការៈកើតឡើងចំពោះមនុស្សឬសត្វនៅពេលទទួលទានអាហារមិនត្រឹមត្រូវតាមនិយាមនៃតម្រូវការ
-
ទុរេន នាម
ឈ្មោះឈើដំណាំមួយប្រភេទផ្លែមានឱជារសផ្អែម, សម្រាប់ប្រើជាបង្អែមមានតម្លៃ, សំបកផ្លែមានបន្លារឹង; ក្នុងកម្ពុជរដ្ឋដាំកើតត្រង់ទីតំបន់ខ្លះដោយអន្លើ។
-
ទុរ្ភិក្ស នាម
ដំណើរក្របាយ, ដំណើរអត់បាយឬអត់ឃ្លាន
-
ទុល កិរិយាសព្ទនាម
ប៉ោងឡើង, ដោរកំពុងឡើង, ទូញហើបឡើង
-
ទុលហ៊ែបៗ គុណនាមគុណកិរិយា
ដែលទុលៗហើបៗ ( និយាយចំពោះតែមុខវិការគឺការកម្រើកមាត់ )
-
ទុល្លភជន នាម
ជន ( មនុស្ស ) ដែលគេកម្ររកបានគឺមនុស្សដែលមានគុណវិសេសជាអស្ចារ្យ។
-
ទុល្លភទ្រព្យ នាម
ទ្រព្យដែលរកបានដោយកម្រ។
-
ទុល្លភមនុស្ស នាម
( ម . ព . ទុល្លភជន )។
-
ទុល្លភលាភ នាម
លាភដែលបានដោយកម្រ។
-
ទុល្លភវត្ថុ នាម
វត្ថុដែលរកបានដោយកម្រឬវត្ថុដែលក្ររកបាន។
-
ទុល្លភសុខ នាម
សុខដែលកម្របានគឺសុខដ៏វិសេស។
-
ទុល្លភៈ គុណនាម
ដែលកម្របាន, កម្ររកបាន, ក្រប្រទះ។ពាក្យនេះច្រើនមានតែក្នុងសាស្ត្រាទេសន៍ប្រែរយបុរាណ, ប្រើផ្សំជាមួយនឹងសព្ទឯទៀតជាបទសមាសដូចជាទុល្លភជន; ទុល្លភទ្រព្យ, ទុល្លភមនុស្ស, ទុល្លភលាភ, ទុល្លភវត្ថុ, ទុល្លភសុខជាដើម។
-
ទុសុបិន នាម
ការយល់សប្ដិអាក្រក់និមិត្តអាក្រក់។
-
ទុស្សកុដិ នាម
ខ្ទមឬជំរំសំពត់, ជំរំដែលគេយកសំពត់មកពាសប្រក់ធ្វើជាដំបូលសម្រាប់សំចតនៅជាបណ្ដោះអាសន្ន
-
ទុំ គុណនាម
ទីទៃពីខ្ចីពីចាស់គឺដែលដល់កំណត់ជិតជ្រុះពីមែក, ពីទង
-
ទុំជោរ គុណនាម
ដែលដល់កម្រិត។
-
ទុំទេស នាម
( ម . ព . ក្ទម្ពទេស )។
-
ទុំហូ នាម
គ្រឿងអលង្ការស្ត្រីមួយប្រភេទមានទងមានក្រចាប់ដាំត្បូងសម្រាប់ពាក់ត្រចៀកមួយម្ខាង
-
ទុំហូដាំត្បូងរយ
( ត្បូងសាមញ្ញ ) ពាក្យខ្មែរហៅកបិត។
-
ទូ នាម
ចំនួនវត្ថុដែលដាក់ជាក្រយាតំណាំងក្នុងល្បែងភ្នាល់នីមួយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។