វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 26 / 46
-
ទុគ្គតភាព នាម
ភាព, បែបបទ, សណ្ដាប់, សណ្ដាប់ធ្នាប់នៃអ្នកកម្សត់, សេចក្ដីក្រីក្រ
-
ទុគ្គតមនុស្ស នាម
មនុស្សខ្សត់ទ្រព្យ
-
ទុគ្គតា នាម
ស្ត្រីទុគ៌ត, ស្ត្រីទ័លក្រ។
-
ទុគ្គតាហារ នាម
អាហាររបស់អ្នកខ្សត់ទ្រព្យឬអាហារសម្រាប់អ្នកក្រីក្រ
-
ទុគ្គតិ នាម
ដំណើរទៅអាក្រក់; ផ្លូវជាទីទៅកាន់កំណើតអាក្រក់, កំណើតអាក្រក់; បានខាងកំណើតក្នុងអបាយភូមិ៤គឺនរក, ប្រេត, អសុរកាយ, តិរច្ឆាន។
-
ទុគ្គតិគាមិនី នាម
( ម . ព . ទុគ្គតិគាមី )។
-
ទុគ្គតិគាមី នាម
អ្នកដែលទៅកាន់ទុគ្គតិ, អ្នកដែលបម្រុងនឹងទៅកាន់ទុគ្គតិឬអកុសលធម៌ដែលនាំសត្វទៅកាន់ទុគ្គតិ។
-
ទុគ្គតិភព នាម
កន្លែងកើតនៃសត្វដែលមានគតិអាក្រក់គឺអបាយភូមិ៤
-
ទុគ្គតិភូមិ នាម
ដូចគ្នានឹងទុគ្គតិភព។
-
ទុគ្គតៈ នាម
( ម . ព . ទុគ្គត )។
-
ទុង នាមឧទានសព្ទ
សូរកាំភ្លើងធំឬសូរអ្វីៗឯទៀតបែក, ផ្ទុះ
-
ទុងបណ្ដែតសំពៅ នាម
( ម . ព . ទុងលយសំពៅ )។
-
ទុងលយសំពៅ នាម
( ព . ប្រ .) ទុងហែលទឹកបណ្ដែតខ្លួនបណ្ដោយគ្នាឬតម្រៀបគ្នា។
-
ទុងហើរ នាម
ឈ្មោះបទសរភញ្ញមួយបែបមានសូរស័ព្ទអណ្ដែតៗបែបទុងហើរ
-
ទុងៗ ឧទានសព្ទ
សូរសំឡេងស្គរធំ។
-
ទុច្ចរិត នាម
ដំណើរប្រព្រឹត្តអាក្រក់ដោយកាយ, វាចា, ចិត្ត, ( អកុសល )
-
ទុច្ឆន្ទ នាម
( ម . ព . ទុច្ឆន្ទៈ )។
-
ទុច្ឆន្ទៈ នាម
ឆន្ទៈអាក្រក់, បំណងឬគំនិតអាក្រក់
-
ទុជ៌ន នាម
ជនអាក្រក់, ជនចិត្តអាក្រក់ ( មនុស្សចិត្តអាក្រក់ )។
-
ទុជ៌នភាព នាម
ភាពនៃជនដែលមានគំនិតចង់បៀតបៀនអ្នកដទៃ; ភាពនៃគំនិតគុំកួនចង់បំផ្លាញអ្នកដទៃ; ព្យាបាទ; ភាពនៃជនអាក្រក់។
-
ទុជ្ជនភាព នាម
( ម . ព . ទុជ៌នភាព )។
-
ទុញ្ភសិតវាចា
សម្ដីអាក្រក់, សម្ដីខុស។
-
ទុញ្វសិត
ដែលអប់រំមិនល្អ, ដែលអប់រំឱ្យថ្នឹកជក់ជាប់ទៅក្នុងផ្លូវអាក្រក់
-
ទុតិយ នាម
ប្រុសជាគម្រប់ពីរគឺកូនប្រុសឬសំឡាញ់។
-
ទុតិយកណ្ឌ នាម
ភាគឈុតឬវគ្គទីពីរ
-
ទុតិយបាទ នាម
បាទទីពីរ ( ឃ្លាទីពីរនៃពាក្យកាព្យ ); ជំហានទីពីរ; ទុតិយភាគភាគទីពីរ; ទុតិយវគ្គវគ្គទីពីរជាដើម។
-
ទុតិយសង្គាយនា នាម
ការលើកសង្គាយនាគ្រាទី២ក្នុងព្រះពុទ្ធសាសនា។
-
ទុតិយសង្គីតិ នាម
( ម . ព . ទុតិយសង្គាយនា )។
-
ទុតិយស័ក នាម
សម័យកាលទី២, យុគទី២; កើតឡើងចាប់ពី២៥១លានឆ្នាំមុនដល់៦៥.៥លានឆ្នាំមុនបើយើងគិតមានរយៈពេល១៨៥.៥លានឆ្នាំ។
-
ទុតិយា នាម
ស្ត្រីជាគម្រប់ពីរគឺប្រពន្ធ ( សម្រាប់ប្រើតែក្នុងកាព្យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។