វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 2 / 46
-
ទងសុក នាម
ទងផ្ចិត, អន្តរសរីរាង្គមានសណ្ឋានប្រហាក់ប្រហែលខ្សែពួរដែលតភ្ជាប់ពីផ្ចិតទារកទៅសុកដើម្បីបញ្ជូនសារធាតុចិញ្ចឹម។
-
ទងសួត នាម
បំពង់ធំពីរជាប់នឹងសួតដែលបែកចេញពីបំពង់ខ្យល់សម្រាប់នាំខ្យល់ចេញចូលសួត
-
ទង់ កិរិយាសព្ទនាម
ទាញទាំងពីរខាងទៅវិញទៅមក, ទាញទៅទាញមក; ច្រើននិយាយថាទង់ទាញឬទាញទង់គឺទាញគ្នាទៅវិញទៅមក, ប្រអូសប្រទាញគ្នា។
-
ទង់ជាតិ នាម
ទង់ដែលជានិមិត្តរូបនៃជាតិមួយ
-
ទង់ជ័យ នាម
ទង់ជាគ្រឿងសម្គាល់ក្នុងសង្គ្រាមប្រសិទ្ធីថាជាប្រធាននៃជ័យជម្នះ។
-
ទង់ដែង នាម
លោហជាតិមួយប្រភេទមានសាច់រឹងសម្បុរក្រហមបើខាត់នឹងថ្នាំខាត់ឡើងសម្បុរស្រដៀងនឹងទង់ហ៊្វាលុះទុកយូរបន្តិចទៅក៏ប្រែជាមានសម្បុរស្រអាប់
-
ទង់ទាញ កិរិយាសព្ទ
( ម . ព . ទង់១)។
-
ទង់ហ៊្វា នាម
លោហជាតិមួយប្រភេទធ្វើពីទង់ដែងនិងមាសនិងប្រាក់លាយគ្នាមានសាច់រឹងស្រដៀងនឹងស្ពាន់សម្បុរក្រហមភ្លឺសម្រាប់ធ្វើគ្រឿងអលង្ការផ្សេងៗមានឡេវអាវជាដើមឬធ្វើគ្រឿងប្រើប្រាស់ផ្សេងៗមានប្រអប់ជាដើម
-
ទង្គត់ នាម
( ម . ព . ដង្គត់ )។
-
ទង្គិច កិរិយាសព្ទ
ជល់ពេញទំហឹងដោយជ្រុល, ដោយជ្រលួសឬដោយមានបំណង។
-
ទង្គិចទង្គើ
ទង្គិចខ្លាំងដល់រង្គើ។
-
ទង្គឹះ កិរិយាសព្ទ
ផ្អូកនឹកមមៃដោយអាការតានតឹងចិត្ត
-
ទង្គុក កិរិយាសព្ទ
ជល់ដោយឆ្វេស
-
ទង្គុំ នាមគុណនាម
( ម . ព . ដង្គុំ )។
-
ទង្គើ ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យទង្គិច
-
ទង្គោល គុណកិរិយា
( ម . ព . ដង្គោល )។
-
ទង្គះ គុណនាម
ដែលធំគាងនាទៅខាង
-
ទង្វើ នាម
ការធ្វើ, អំពើ
-
ទច់ កិរិយាសព្ទ
ឈប់ង៉ក់គឺកំពុងដើរឬកំពុងរត់ហើយលោឈប់ង៉ក់នឹងថ្កល់
-
ទញ់ កិរិយាសព្ទ
ទាល់, ទើរ, កល់, កើល
-
ទណ្ឌ នាម
ដំបង, ឈើច្រត់; កំណាត់ឈើ; អាជ្ញា; ការពិន័យ; ទោស, កំហុស។
-
ទណ្ឌកម្ម នាម
ការធ្វើទោសផ្ចាលតាមដំណើរធ្វើខុសនឹងវិន័យបញ្ញត្តិ
-
ទណ្ឌកម្មនាសនា នាម
( ម . ព . នាសនង្គ )។
-
ទណ្ឌឃាដ នាម
ការពិឃាតដោយអាជ្ញា, ដោយដំបង, កំណាត់ឈើជាគ្រឿងពិឃាត។
-
ទណ្ឌឃាត នាម
( ម . ព . ទណ្ឌឃាដ )។
-
ទណ្ឌិត នាម
ជនជាប់ទោស, ជនដែលតុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយអំណាចសាលក្រមឬសាលដីកា, ជនដែលតុលាការបានសម្រេចថាមានពិរុទ្ធភាពអំពីបទល្មើសព្រហ្មទណ្ឌ។
-
ទណ្ឌៈ នាម
( ម . ព . ទណ្ឌ )។
-
ទត កិរិយាសព្ទ
មើល, ក្រឡេកមើល ( រ . ស .)
-
ទតព្រះនេត្រ កិរិយាសព្ទ
( ម . ព . ទត )។
-
ទត្តាត្រេយ នាម
ឈ្មោះដែលគេដាក់ឱ្យអាទិទេពទាំង៣របស់ត្រីមូរ្តិឬត្រីមូរតិដែលប្រែក្លាយទៅជាអវតារតែមួយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។