វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 18 / 46
-
ទិស នាម
ភាគ, ចំណែកមុខក្រោយឆ្វេងស្ដាំព្រមទាំងជ្រុងជាចន្លោះទាំង៤និងខាងលើខាងក្រោមឬត្រង់កណ្ដាលរួមជា១០គឺបូព៌, អាគ្នេយ៍, ទក្សិណ, និរតី, បស្ចិម, ពាយ័ព្យ, ឧត្តរ, ឦសាន, ក្រោម, លើ។
-
ទិសដៅ នាម
ផែនការច្បាស់លាស់ដែលអាចវាស់វែងបាន
-
ទិសឦសាន
ទិសព្រះឥសូរគឺទិសតូចឬទិសជ្រុងត្រង់ចន្លោះទិសឧត្តរនិងទិសបូព៌។
-
ទិសា នាម
ពាក្យសម្រាប់ប្រើក្នុងកាព្យ, ប្រើជាឯកវចនៈឬជាពហុវចនៈបានទាំង២យ៉ាង
-
ទិសានុទិស នាម
ទិសធំនិងទិសតូច។បូព៌, ទក្សិណ, បស្ចិម, ឧត្តរបួននេះហៅថាទិសធំ; អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសានបួននេះហៅថាទិសតូចឬហៅទិសបន្ទាប់ក៏បាន; ក្រោម, លើពីរនេះហៅថាទិសកណ្ដាល។
-
ទិសាបាមោក្ខ នាម
អាចារ្យជាប្រធានក្នុងទិសឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិសគឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទសម្រាប់ប្រើតាមជាន់តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស ( គ្រប់ប្រទេស ) បានមិនទើសទាក់
-
ទិសាភាគ នាម
ចំណែក, ប៉ែកនៃទិស ( មួយៗ)។
-
ទី នាម
កន្លែង, តំបន់
-
ទីកប់សុក
ទីដែលកាលកើតគេយកសុកទៅកប់គឺជាតិភូមិ ( ស្រុកកំណើត ); ចួនកាលគេនិយាយថាទីកប់សុកទុកភូមិ។
-
ទីកោ នាម
ប្រដាប់សម្រាប់ដាក់ទឹកមានសណ្ឋានស្រដៀងនឹងកំសៀវ
-
ទីក្រុង នាម
ក្រុងធំ
-
ទីក្រុងរណប នាម
ទីក្រុងឬទីប្រជុំជនដែលរណបឬចំណុះទីក្រុងធំ
-
ទីក្សា នាម
ការបូជាយញ្ញ, របៀបពលីការប្រសិទ្ធីផ្សេងៗ, ការសែនព្រេន ( តាមលទ្ធិព្រាហ្មណ៍ )។
-
ទីគោឃាតក៍ នាម
( ម . ព . ផ្សារគោឃាតក៍ )។
-
ទីឃ គុណនាម
វែង, អង្វែង, ដែលស្ថិតនៅបានយូរ។
-
ទីឃកាល នាម
កាលវែង, កាលអង្វែង។
-
ទីឃជាតិ នាម
សត្វមានដងខ្លួនវែង ( ពស់ ); ពួកសត្វគោកក្ដីទឹកក្ដីដែលមានដងខ្លួនវែងឥតជើងជាសត្វលូនទាំងប៉ុន្មានហៅដោយរួបរួមថាទីឃជាតិដូចគ្នា។
-
ទីឃទស្សិនី នាមគុណនាម
( ម . ព . ទីឃទស្សី )។
-
ទីឃទស្សី នាមគុណនាម
អ្នកឃើញហេតុវែង, អ្នកឃើញកាលវែងគឺអ្នកដែលមានញាណដ៏វិសេសអាចឃើញហេតុ, ឃើញដំណើរដែលនឹងមានក្នុងអនាគត
-
ទីឃនិកាយ នាម
ឈ្មោះគម្ពីរដើមបង្អស់នៃព្រះសុត្តន្តបិដក។
-
ទីឃនិទ្រា នាម
ដំណើរដេកអង្វែង ( ដេកលែងក្រោក ) គឺមរណៈឬរូបដែលស្លាប់ហើយ។
-
ទីឃបាទបក្សី នាម
ពួកសត្វស្លាបម្យ៉ាងដែលមានជើងតូចវែងចំពុះវែងរស់នៅតាមបឹងឬព្រែកដូចជាកុកក្រសារជាដើម។
-
ទីឃមទ្ធាន នាម
កាលវែង, កាលអង្វែង ( ជាវេវចនៈនៃទីឃកាល )។
-
ទីឃរត្ត
រាត្រីវែង, កាលមានរាត្រីវែង ( កាលវែង, កាលអង្វែង )
-
ទីឃរោគិនី នាម
( ម . ព . ទីឃរោគី )។
-
ទីឃរោគី នាម
អ្នកមានរោគយូរអង្វែងគឺអ្នកដែលមានជំងឺទំជាប់តត្រំតត្រើយមើលមិនជា។
-
ទីឃសព្ទ នាម
សូរសំឡេងដែលមានខ្យល់វែង។
-
ទីឃសរ នាម
ស្រៈមានសំឡេងវែង។
-
ទីឃសរៈ នាម
( ម . ព . ទីឃសរ )។
-
ទីឃាយុ នាមគុណនាម
អាយុវែង; ដែលមានអាយុយឺន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។