វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 16 / 46
-
ទិន នាម
ថ្ងៃ។
-
ទិនករ នាម
អ្នកធ្វើនូវថ្ងៃ ( ព្រះអាទិត្យ )។
-
ទិនក្ស័យ នាម
វេលាអស់នៃថ្ងៃគឺវេលាថ្ងៃលិច។
-
ទិនបតី នាម
ម្ចាស់នៃថ្ងៃ ( ព្រះអាទិត្យ )។
-
ទិនប្រភា នាម
ពន្លឺថ្ងៃ។
-
ទិនមណី នាម
កែវមណីនៃថ្ងៃ ( ព្រះអាទិត្យ )។
-
ទិនមុខ នាម
មុខនៃថ្ងៃគឺវេលាបំព្រាង, ព្រឹកព្រាង។
-
ទិនរត្ន នាម
កែវនៃថ្ងៃ ( ព្រះអាទិត្យ )។
-
ទិនរ័ត្ន នាម
( ម . ព . ទិនរត្ន )។
-
ទិនាករ នាម
ប្រាក់ពន្ធប្រចាំថ្ងៃ។
-
ទិនានុប្បវត្តិ នាម
ដំណឹងដែលមានរាល់ថ្ងៃ; សំបុត្រឱ្យដំណឹងតាមលំដាប់ថ្ងៃគឺសំបុត្រចេញប្រាប់ដំណឹងផ្សេងៗរាល់ថ្ងៃឱ្យអ្នកទាំងពួងដឹង ( កាសែត )។
-
ទិនានុប្រព្រឹត្តិ នាម
ដូចគ្នានឹងទិនានុប្បវត្តិ។
-
ទិនានុលេខន៍ នាម
កំណត់តូចឬកូនសៀវភៅសម្រាប់កត់ត្រាកិច្ចការដែលត្រូវធ្វើរៀងរាល់ថ្ងៃ
-
ទិនាវសាន នាម
ទីបំផុតនៃថ្ងៃគឺវេលាថ្ងៃអស្ដង្គត ( ពេលថ្ងៃលិច )។ដូចគ្នានឹងទិនក្ស័យដែរ។
-
ទិនិក នាម
អ្នកស៊ីឈ្នួលយកប្រាក់ថ្ងៃ, អ្នកធ្វើការស៊ីប្រាក់ថ្ងៃគឺបានប្រាក់ដែលត្រូវបើកតាមកំណត់ត្រឹមតែថ្ងៃធ្វើការ។
-
ទិនិកជន នាម
មនុស្សអ្នកស៊ីឈ្នួលថ្ងៃគឺអ្នកធ្វើការយកឈ្នួលតាមកំណត់ថ្ងៃដែលបានធ្វើការ។
-
ទិនិកា នាម
ថ្លៃឈ្នួលដែលអ្នកជួលឱ្យដល់អ្នកស៊ីឈ្នួលតាមកំណត់ថ្ងៃដែលបានធ្វើការ ( ឈ្នួលថ្ងៃឬប្រាក់ប្រចាំថ្ងៃ )។
-
ទិន្នន័យ នាម
ន័យឬសេចក្ដីពន្យល់ដែលគេបានឱ្យហើយ, ចំណុចសំខាន់យ៉ាងពិតប្រាកដដែលបានពន្យល់រួចហើយ
-
ទិន្នភណ្ឌ នាម
របស់ដែលគេឱ្យ។
-
ទិន្នវត្ថុ នាម
វត្ថុដែលគេឱ្យ។
-
ទិន្នាទាយិនី នាម
( ម . ព . ទិន្នាទាយី )។
-
ទិន្នាទាយី នាម
អ្នកយកតែរបស់ដែលគេឱ្យគឺអ្នកដែលមិនលួចគេ។
-
ទិព្យ គុណនាម
ដូចគ្នានឹងទិព្វ។
-
ទិព្វ គុណនាម
ដែលជារបស់ទេវតា, ដែលទាក់ទងគ្នានឹងពួកទេវតា, ដែលមាននៅក្នុងទេវលោក
-
ទិព្វចក្ខុ នាម
ភ្នែកទិព្យ។
-
ទិព្វជង្គត កិរិយាសព្ទគុណនាម
ទៅកាន់ទេវលោកហើយ ( ស្លាប់ ); ដែលទៅកើតជាទេវតាហើយ ( ដែលស្លាប់ហើយ ); ខ្មែរយើងប្រើជារាជសព្ទ
-
ទិព្វញ្ញាណ នាម
ញាណទិព្វ។
-
ទិព្វនារី នាម
ស្រីសួគ៌, ស្រីអប្សរ។
-
ទិព្វនេត្រ នាម
ដូចគ្នានឹងទិព្វចក្ខុ។
-
ទិព្វមន្ត នាម
មន្តទិព្វ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។