វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 12 / 46
-
ទាន់ទិន កិរិយាសព្ទ
ជំពាក់ទាក់ទិន, ទាក់ទង, ពាក់ព័ន្ធ
-
ទាន់ហន់ គុណកិរិយា
ដែលទាន់ភ្លាមៗ, ដែលឆុតឆាប់, ដែលរួសរាន់ទាន់ភ្នែកភ្លាមៗ
-
ទាប គុណនាម
ទីទៃពីខ្ពស់គឺតិចកម្ពស់, តិចជំហរឬដែលឥតកម្ពស់, ឥតជំហរ។
-
ទាបមុខ
( ម . ព . តូចមុខ )។
-
ទាព្រៃ នាម
ឈ្មោះបក្សីព្រៃមួយប្រភេទរូបដូចទាតែហើរខ្ពស់បានដូចពួកកុក។
-
ទាម កិរិយាសព្ទ
ចាប់អ្វីៗដោយប្រដាប់មានចុងមានដើមកោះភ្ជាប់ដើម្បីនឹងរឹតឃាត់ទប់មិនឱ្យឃ្លាតពីគ្នា
-
ទាមទារ កិរិយាសព្ទ
ទាមផងទារផង, ទារដោយទាមចំណែកឬទារតវ៉ាយករបស់ជាមត៌កខ្លួនជាកេរ្តិ៍ដំណែលឱ្យបានមកខ្លួនវិញ។
-
ទាយ កិរិយាសព្ទ
ពោលឱ្យដំណឹងជាមុនពីការអ្វីៗដែលមិនទាន់ដល់មិនទាន់មានមក
-
ទាយក នាម
បុរសអ្នកឱ្យទាន។
-
ទាយកសមាជិក នាម
សមាជិកដែលបានធ្វើអំណោយធនធានដល់សមាគមណាមួយ។
-
ទាយជ្ជទាន នាម
( សេ . ហិ .) មូលនិធិឬទ្រព្យសម្បត្តិដែលផ្តល់ជាទុនទៅស្ថាប័នបុគ្គលឬក្រុមសម្រាប់គោលដៅជាក់លាក់អ្វីមួយ
-
ទាយពន្ធុ នាម
ផៅពង្ស, ញាតិដែលត្រូវបានមរតក។
-
ទាយភាគ នាម
ចំណែកមរតក។
-
ទាយវិភាគ នាម
ការចែកមរតក។
-
ទាយាទ នាម
បុត្រ, បុត្រី; ញាតិ។
-
ទាយិកា នាម
ស្ត្រីអ្នកឱ្យទាន។
-
ទាយិនី នាម
( ម . ព . ទាយិកា )។
-
ទាយី នាម
ដូចគ្នានឹងទាយកដែរ
-
ទារ កិរិយាសព្ទ
ស្រដីក្រើនយករបស់ដែលគេជំពាក់, ក្រើនតឿនបន្តឹងយកប្រាក់តាមកំណត់ដែលត្រូវចេញ, ត្រូវបង់
-
ទារក នាម
ក្មេងប្រុស, ក្មេងប្រុសតូច។
-
ទារកក្នុងផ្ទៃ នាម
គភ៌ដែលមានអាយុក្នុងរយៈពេលចាប់ពីខែទី៤រហូតដល់ពេលសម្រាល
-
ទារកឃាតកៈ នាម
អ្នកដែលសម្លាប់ក្មេង។
-
ទារកដ្ឋាន នាម
ទីកន្លែងមើលថែក្មេងតូចៗចាប់ពីអាយុប្រហែល៣ខែដល់១ឆ្នាំកន្លះ
-
ទារកវប្បកម្ម នាម
ការចិញ្ចឹមក្មេងដោយធ្វើយ៉ាងណាឱ្យមានសុខុមាលភាពនិងទទួលបានការគាំពារ។
-
ទារកវប្បករ នាម
អ្នកដែលចិញ្ចឹមក្មេងដោយធ្វើយ៉ាងណាឱ្យមានសុខុមាលភាពនិងទទួលបានការគាំពារ។
-
ទារគុណស្រ័យ
ទារគុណបំណាច់ ( និយាយថាទារគុណទារស្រ័យក៏បាន )។
-
ទារសង្គ្រោះ នាម
ការសង្គ្រោះភរិយា, ការទំនុកបម្រុងប្រពន្ធ។
-
ទារា នាម
ប្រពន្ធទាំងឡាយ ( សម្រាប់ប្រើក្នុងកាព្យ )។
-
ទារាធីន នាម
អ្នកដែលលុះក្នុងអំណាចប្រពន្ធត្រួតត្រាលើ, អ្នកដែលពឹងផ្អែកផ្ដេកគំនិតនឹងកិច្ចការសព្វគ្រប់ទៅលើប្រពន្ធ។
-
ទារានុគ្រោះ នាម
ការអនុគ្រោះភរិយា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។