វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 10 / 46
-
ទស្សនាទាន នាម
មូលដ្ឋានគំនិតយល់ដឹងអំពីអ្វីមួយឬគោលការណ៍ណាមួយ
-
ទស្សនាវដ្ដី នាម
ចំណងជើងនៃប្រជុំអត្ថបទផ្សេងៗដែលផ្សាយចេញតាមកំណត់ពេល, សៀវភៅដែលគេចុះអត្ថបទច្រើនផ្នែកផ្សាយចេញប្រចាំសប្ដាហ៍ឬប្រចាំខែ
-
ទស្សនិកជន នាម
អ្នកទស្សនាអ្នកតាមដានអ្នកមើលអ្នកគាំទ្រការសម្ដែងសិល្បៈឬការប្រកួតកីឡា
-
ទស្សនីយភាព នាម
ភាពដែលគួរមើលគួរឃើញ; អ្វីៗដែលគួរឱ្យចង់មើលចង់ឃើញ
-
ទស្សនីយរស នាម
តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះរៀបរាប់អំពីទេសភាពធម្មជាតិព្រៃព្រឹក្សាមច្ឆាបក្សាបក្សីបង្កើតជាសិល្ប៍បរិយាកាសដែលជាលម្អមួយចំពោះចក្ខ្វារម្មណ៍និងសោតារម្មណ៍របស់អ្នកអាននិងអ្នកស្ដាប់
-
ទស្សនូបចារ នាម
ទីជិតល្មមមើលឃើញច្បាស់។
-
ទស្សនៈ នាម
( ម . ព . ទស្សន )។
-
ទស្សន៍លទ្ធភាព នាម
ភាពអាចប៉ាន់ប្រមាណទុកជាមុននូវស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
-
ទហនកម្ម នាម
ដំណើរការនៃការដុត, ការរីករាលដាល
-
ទហនវត្ថុ នាម
សារធាតុដែលអាចដុតបានមានប្រេងជាដើម។
-
ទឡ្ហ នាម
( ម . ព . ទល់១)។
-
ទឡ្ហការិនី នាម
( ម . ព . ទឡ្ហការី )។
-
ទឡ្ហការី នាម
អ្នកធ្វើការមាំទាំគឺអ្នកដែលមានព្យាយាមមាំកាន់ការអ្វីមិនធ្វេសប្រហែស។
-
ទឡ្ហប្រហារ នាម
ការប្រហារគឺវាយ, សំពងឬកាប់ពេញកម្លាំងឬពេញទំហឹង
-
ទឡ្ហមិត្ត នាម
មិត្តខ្ជាប់ខ្ជួនគឺអ្នកដែលរាប់អានគ្នាដោយទុកចិត្តជិតដិតស្និទ្ធស្នាលយ៉ាងមាំ
-
ទឡ្ហីកម្ម នាម
ការធ្វើឱ្យមាំឡើងទៀតគឺការដែលបានធ្វើរួចហើយធ្វើថែមទៀតឱ្យរឹតតែមាំមួនឡើង
-
ទឡ្ហីករណៈ នាម
ពាក្យឬសេចក្ដីផ្សេងៗដែលទាញនាំយកមកអាងដើម្បីឱ្យមាំ
-
ទឡ្ហីករណ៍ នាម
( ម . ព . ទឡ្ហីករណៈ )។
-
ទឡ្ហៈ គុណនាម
មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ចួន; ខ្លាំង; រឹងប៉ឹង។ខ្មែរយើងច្រើនប្រើជាចុងពាក្យងារការនៃមន្ត្រីដូចជាជំនិតទឡ្ហៈ, ភក្ដីទឡ្ហៈជាដើម។សម្ដេចចៅហ៊្វាទឡ្ហៈឋានន្តរស័ក្ដិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីក្នុងកម្ពុជរដ្ឋនាបុរាណសម័យមាននាទីស្ដីការរដ្ឋចុះបន្ទាប់អំពីសម្ដេចព្រះមហាឧបរាជមក, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឱ្យមានឋានៈជាមេទ័ពធំផងតាមទេសៈកាលៈ, ចំពោះតែសម្ដេចចៅហ៊្វាទឡ្ហៈណាដែលជំនាញក្នុងយុទ្ធសាស្ត្រ។
-
ទា នាម
ឈ្មោះសត្វស្លាបស្រុកពួកមួយមានម្រាមជើងជាប់គ្នាស្រដៀងនឹងប្រវឹកតែមានរូបធំជាងប្រវឹក។
-
ទាក នាម
ឈ្លើងគោក, មានតែក្នុងព្រៃស្រោងឬជើងភ្នំដែលមានធាតុសើមជានិច្ច។
-
ទាកាប៉ា នាម
ឈ្មោះទាមួយប្រភេទរូបខ្ពស់ជាងទាធម្មតា, នៅត្រង់ក្បាលមានពកជាសិរទាបសម្បុរក្រហមសណ្ឋានស្រដៀងនឹងពកផ្លែម្រះទុំ, ចេះហើរបានប្រហែលនឹងមាន់ស្រុក។
-
ទាក់ កិរិយាសព្ទ
ចាប់ដោយអន្ទាក់ឬថ្ពក់ទាញរូតឱ្យជាប់ដោយអន្ទាក់, ឱ្យជាប់ដោយលប់
-
ទាក់ទង គុណនាមគុណកិរិយា
ដែលមានគន្លងឬទំនងទាក់គ្នា, ទទួលគ្នា
-
ទាក់ទាញ កិរិយាសព្ទ
ធ្វើឱ្យមានការចាប់អារម្មណ៍ឬពេញចិត្តដោយសារសោភណភាពគុណភាពជាដើម
-
ទាក់ទាម គុណនាមគុណកិរិយា
ដែលទីមទាមដោយទើសទាល់ដំណើរឬទើសទាល់គំនិត
-
ទាក់ទិន កិរិយាសព្ទនាម
ជំពាក់ឆ្វាក់នឹងគ្នា, ជំពាក់វាក់វិន។
-
ទាក់ទើរ កិរិយាសព្ទ
( ម . ព . ស្ទាក់ស្ទើរ )
-
ទាង នាម
ឈ្មោះមាន់មួយប្រភេទស្ទើរគកស្ទើរចែ
-
ទាច នាម
ឈ្មោះអាការៈមួយប្រភេទដែលហៅថាតម្រងបស្សាវៈមានក្នុងកាយឬឈ្មោះរោគដែលបណ្ដាលឱ្យកើតដោយអាការៈនេះជារោគបណ្ដាលធ្វើឱ្យពោះធំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។