វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ថ ពាក្យដែលផ្ដើមដោយ "ថ" មាន 338 ពាក្យ
ទំព័រ 9 / 12
-
ថ្ពាល់ នាម
សរីរាវយវៈនៃមនុស្សសត្វត្រង់ចំហៀងមុខទាំងខាងស្ដាំទាំងខាងឆ្វេង
-
ថ្ពាល់ខ្លាចង្កាហ៊ីង
( ព . ទ . បុ .) មនុស្សដែលមានថ្ពាល់រីកគ្រហាញមានចង្កាខ្លីច្រើនតែមានសម្ដីថ្វីមាត់ក្អេងក្អាង។
-
ថ្ពាល់គូទ
( ព . សា .) កំប៉េះគូទ។
-
ថ្ពាល់ត្រគាក
កំប៉េះត្រគាក។
-
ថ្ពាល់ត្រី នាម
តិណជាតិស្ទើរវារមានកម្ពស់ពី១០ទៅ៣០សង់ទីម៉ែត្រដុះនៅតំបន់ត្រូពិកដែលមានដីសើម។ស្លឹកវារាងមូលស្រួចខាងចុងស្រដៀងនឹងស្លឹកពោធិ៍
-
ថ្ពាល់ផត
ថ្ពាល់ដែលមានសាច់ផត។
-
ថ្ពិន នាម
( ម . ព . ឆ្ពិន )។
-
ថ្ពិនភ្នែក កិរិយាសព្ទ
បំភាន់ភ្នែកបន្លំភ្នែកដោយរហស្សកម្ម
-
ថ្ពឹន កិរិយាសព្ទ
ចងបិទបាំងភ្នែកដោយខ្ទប់នឹងសំពត់ឬបាំងបំភាន់ភ្នែកដោយមន្តអាគមឬដោយកលល្បិចអ្វីម្យ៉ាងៗ
-
ថ្ពូត កិរិយាសព្ទ
តសរសៃឆ្មៃសរសៃត្រថឿងជាដើមឱ្យជាប់គ្នាហើយវេញជាខ្សែ។
-
ថ្ពូតផ្សែងជាដុំ
( ព . ទ . បុ .) មិនមែនសោះក្លែងនិយាយបង្កាច់គេឱ្យកើតជាពាក្យជាអង្គសេចក្ដីឡើង។
-
ថ្ពូតផ្សែងធ្វើជាដុំ
( ម . ព . ថ្ពូតផ្សែងជាដុំ )។
-
ថ្ពេច កិរិយាសព្ទ
ផ្ទាត់តម្ពេច
-
ថ្ពែក គុណនាម
ដែលមានស្បែកក្បាលរលីងឥតសក់ឬរលីងឥតសក់ដុំៗ
-
ថ្ពៅ នាម
ឈ្មោះដំណាំមួយប្រភេទសន្តានស្កួយអាចយកមកលីងឱ្យផ្ទុះធ្វើជាលាជបានឬអាចយកផ្លែទុំមានពណ៌សមកដោតធ្វើជាខ្សែកសម្រាប់ក្មេងពាក់។
-
ថ្ម នាម
ធាតុដីដែលរឹងហើយជាប់ ( ទីទៃពីលោហជាតិ )
-
ថ្មកែវ នាម
ប្រភេទថ្មរឹងមានច្រើនពណ៌ហើយជាញឹកញាប់មានឆ្នូតពណ៌នៅក្នុងនោះ។គេប្រើវានៅក្នុងសំណង់និងធ្វើជាគ្រឿងចម្លាក់ផ្សេងៗ
-
ថ្មកំបោរ នាម
ថ្មម្យ៉ាងមានពណ៌សឬប្រផេះដែលសម្បូរធាតុកាល់ស្យូមប្រើក្នុងសំណង់និងផលិតស៊ីម៉ងត៍
-
ថ្មក្រានីត នាម
ប្រភេទថ្មរឹងភាគច្រើនពណ៌ប្រផេះប្រើជាគ្រឿងសំណង់
-
ថ្មបាយក្រៀម នាម
ថ្មម្យ៉ាងមានពណ៌ក្រហមដែលសម្បូរធាតុដែកអុកស៊ីតនិងអាលុយមីញ៉ូមអ៊ីដ្រុកស៊ីតមានសណ្ឋានដូចបាយក្រៀមសម្រាប់កសាងអ្វីមួយដូចជាប្រាសាទជាដើម
-
ថ្មបាសាល់ នាម
ថ្មពណ៌ប្រផេះឬខ្មៅមួយប្រភេទកើតពីភ្នំភ្លើងដែលគេច្រើនប្រើប្រាស់វាជាសម្ភារៈសំណង់
-
ថ្មពិល នាម
ឧបករណ៍ផ្ដល់ចរន្តអគ្គិសនីដែលបានមកពីថាមពលគីមីដល់ពិលវិទ្យុនាឡិកាជាដើម
-
ថ្មភក់ នាម
ថ្មម្យ៉ាងមានពណ៌ក្រហមពណ៌លឿងឬពណ៌ត្នោតដែលមានខ្សាច់មានក្វាតមានសាច់ម៉ត់សម្រាប់កសាងអ្វីមួយ
-
ថ្មភ្នំ នាម
ថ្មម្យ៉ាងមានទំហំធំតូចតាមធម្មជាតិដែលស្ថិតនៅតាមតំបន់ភ្នំ
-
ថ្មម៉ាប នាម
ថ្មមួយប្រភេទរឹងជាងថ្មកែវមានច្រើនពណ៌ដូចជាខ្មៅសប្រផេះដាំដែងលឿងខៀវបៃតងហើយមានឆ្នូតពណ៌នៅក្នុងនោះ។គេប្រើវាជាគ្រឿងសំណង់និងធ្វើជារូបចម្លាក់ផ្សេងៗ
-
ថ្មសង្កួត
ថ្មសម្រាប់សង្កួតកាំបិតជាដើម។
-
ថ្មសំលៀង
ថ្មសម្រាប់សំលៀងសស្ត្រាមានកាំបិតជាដើម។
-
ថ្មអាចម៍ដែក នាម
ថ្មតាន់ដែលមានសាច់និងសម្បុរដូចអាចម៍ដែក ( បា . ហៅអយគូថ )។
-
ថ្មាត់ កិរិយាសព្ទ
បត់ ( និយាយបានតែពីបត់ម្លូបៀក )
-
ថ្មារ នាម
ពេល, កាល; សព្វថ្ងៃនិយាយថាថ្មើរក៏មាន, គួរប្រើថ្មើរវិញ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។