វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ថ ពាក្យដែលផ្ដើមដោយ "ថ" មាន 338 ពាក្យ
ទំព័រ 5 / 12
-
ថ្កាស នាម
ឈ្មោះស្មៅមួយប្រភេទ។
-
ថ្កុំ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យថ្កើង
-
ថ្កូវ នាម
ឈ្មោះឈើមួយប្រភេទផ្លែទុំមានរសជូរបន្តិចៗអាចបរិភោគជាអាហារបាន។
-
ថ្កើង គុណនាម
ឧត្តុង្គ, ឧត្តម, ខ្ពង់ខ្ពស់, មានយសបរិពារ, មានគេចុះចូលរាប់អានច្រើន
-
ថ្កៀប កិរិយាសព្ទ
ចាប់ដោយតង្កៀបឬចាប់កៀបដោយម្រាមជើងឬម្រាមដៃ។
-
ថ្កោល កិរិយាសព្ទ
រំពៃរង់ចាំមើលអំពីទីខ្ពស់ទៅទីទាប
-
ថ្កោលទោស កិរិយាសព្ទ
រំពៃគយគន់មើលទោសខុសរបស់អ្នកដទៃ
-
ថ្កំ ប.
( ម . ព . ថ្កុំ )។
-
ថ្គាម នាម
ធ្មេញធំៗដែលដុះនៅខាងចុងឆ្អឹងចង្កាទាំងពីរខាងមានទាំងខាងលើខាងក្រោម
-
ថ្គាមទាល់ នាម
ធ្មេញថ្គាមដែលដុះក្រោយគេបំផុតជួនកាលដុះចេញមកតែផ្នែកណាមួយឬកប់បាត់ទាំងស្រុងក្នុងអញ្ចាញ។
-
ថ្គាមមុខ នាម
ធ្មេញដែលនៅបន្ទាប់ពីចង្កូមទាំងពីរ។
-
ថ្គោល គុណនាមគុណកិរិយា
ដែលលេចធ្លោឡើង, ដែលទ្រុលឬហុយទ្រលោមឡើង
-
ថ្ង នាម
ឈ្មោះឫស្សីព្រៃមួយប្រភេទមានថ្នាំងលាសសាច់ស្ដើង
-
ថ្ងប កិរិយាសព្ទ
ស្រាក, ស្រន់, គ្រាន់ទប់ទល់
-
ថ្ងាន់ នាម
ឈ្មោះឈើមួយប្រភេទសន្តានទន្លាតែដុះនៅដីគោកដំបូកទួលត្រួយនិងផ្កាជ្រក់ធ្វើជាអាហារបាន។
-
ថ្ងាស នាម
ភាគមុខមនុស្សត្រង់ខាងក្រោមជើងសក់និងខាងលើចិញ្ចើម។
-
ថ្ងិចថ្ងរ កិរិយាសព្ទគុណនាម
មាយាង៉ិកង៉ក់នាំ - ង; ដែលមានកិរិយាមាយាក្និចក្នក់ច្រើន ( ច្រើនប្រើតែខាងមនុស្សស្រី )។
-
ថ្ងុង គុណកិរិយា
ដែលធ្វើមុខត្អួរដើរប៉ើយទៅ
-
ថ្ងុញ គុណនាមគុណកិរិយា
ត្រឹម
-
ថ្ងុយ គុណនាមគុណកិរិយា
( ម . ព . ថ្ងុញ )។
-
ថ្ងូរ កិរិយាសព្ទ
បញ្ចេញសំឡេងដោយមានទុក្ខវេទនាអំពីរោគបៀតបៀនជាដើម
-
ថ្ងូវ គុណកិរិយា
ដែលបះអើតឡើងតែទ្រេតបន្តិចមើលទៅឃើញច្រងូវ។
-
ថ្ងួច កិរិយាសព្ទ
ស្រែកហៅគ្នា, ស្រែករកគ្នា ( ក្របី )
-
ថ្ងេះ កិរិយាសព្ទ
ព្រុសឬកោះង៉េះៗតិចៗឱ្យដំណឹងដល់ម្ចាស់
-
ថ្ងៃ នាម
វេលាមានពន្លឺព្រះអាទិត្យប្រាកដ។តាមហោរាសាស្ត្រកំណត់វេលា២៤នាឡិកាគឺ២៤ម៉ោងរាប់ពីក្រោយវេលាអធ្រាត្រមកដល់ពាក់កណ្ដាលអធ្រាត្រវិញ ( ជា២៤ម៉ោង ) ហៅថាមួយថ្ងៃ; ហៅតាមពាក្យធម្មតាថាយប់មួយថ្ងៃមួយឬមួយថ្ងៃមួយយប់។ដួងអាទិត្យឬសូរ្យមណ្ឌលក៏ហៅថ្ងៃដែរ
-
ថ្ងៃកោរ នាម
ថ្ងៃនៃខែចន្ទគតិដែលព្រះសង្ឃពុទ្ធសាសនាត្រូវកោរសក់មុនថ្ងៃពេញបូណ៌មីឬថ្ងៃខែដាច់មួយថ្ងៃគឺថ្ងៃ១៤កើត១៤រោចឬ១៣រោច
-
ថ្ងៃកំណើត នាម
ថ្ងៃដែលបានកើត
-
ថ្ងៃក្រោយ នាម
ថ្ងៃបន្ទាប់; លើកក្រោយ; ពេលអនាគត
-
ថ្ងៃខែ នាម
( ព . សា .) កាលបរិច្ឆេទ
-
ថ្ងៃខែដាច់ នាម
ថ្ងៃចុងក្រោយនៃខែចន្ទគតិគឺថ្ងៃ១៤ឬ១៥រោច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។