វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ថ ពាក្យដែលផ្ដើមដោយ "ថ" មាន 338 ពាក្យ
ទំព័រ 4 / 12
-
ថេរៈ គុណនាមនាម
ដែលមានអាយុច្រើន, ចាស់, មាំមួន ( ម . ប្រ ., ច្រើនប្រើតែក្នុងប្រយោគភាសាបាលី )។
-
ថេរ៉ាបៃ នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ជីហ្គាបៃ។ជាទូទៅក្នុងការនិយាយគេកំណត់យក១ថេរ៉ាបៃស្មើនឹង១០០០ជីហ្គាបៃហើយអក្សរកាត់គឺ TB។
-
ថេរ៉ាប៊ីត នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ជីហ្គាប៊ីត។ជាទូទៅក្នុងការនិយាយគេកំណត់យក១ថេរ៉ាប៊ីតស្មើនឹង១០០០ជីហ្គាប៊ីតហើយអក្សរកាត់គឺ Tb ឬ Tbit។
-
ថែ កិរិយាសព្ទ
គ្រប់គ្រង, រក្សា, បីបាច់
-
ថែថួន កិរិយាសព្ទ
( ម . ព . ថួន២)។
-
ថែទាំ កិរិយាសព្ទ
ថែទក់ទាំគឺថែដោយប្រយ័ត្នមុតមាំមិនប្រហែសធ្វេស ( ថែហើយថែទៀតឬថែញឹកញយ )។
-
ថែប កិរិយាសព្ទនាម
ប៉ះដែកល្អនិងដែកអន់ដើម្បីឱ្យមុត
-
ថែម កិរិយាសព្ទ
បញ្ចូលឱ្យច្រើនឡើង, បង្គ្រប់មិនឱ្យខ្វះ, បំពេញចំនួន
-
ថែមសណ្ដ កិរិយាសព្ទ
( ម . ព . ដាក់សណ្ដ )។
-
ថែវ នាម
រោងជួរមានសណ្ឋានវែង, បរិវេណ។
-
ថៃ នាម
( ម . ព . សៀម )។
-
ថៃហ្ល័ង កិរិយាសព្ទ
( ម . ព . ថយហ្ល័ង )។
-
ថៃឡាំង កិរិយាសព្ទ
( ម . ព . ថយហ្ល័ង )។
-
ថោ នាម
ភាជនៈតូចឬធំធ្វើដោយដីមានសណ្ឋានដូចខាប់ប៉ុន្តែគម្របមានអណ្ដាត
-
ថោក គុណនាម
ដែលមានតម្លៃតិច
-
ថោមនាការ នាម
អាការ, ដំណើរនៃសេចក្ដីស្ងើចសរសើរ
-
ថោមនៈ នាម
ការកោតសរសើរ។
-
ថោមភាព នាម
ភាពដែលគួរឱ្យសរសើរ, ការស្ងើចឬកោតសរសើរ, ពាក្យសរសើរតម្កើងដោយសារមានជោគជ័យ
-
ថោមវាទ នាម
ពាក្យសរសើរ។
-
ថោមវាទិនី នាម
( ម . ព . ថោមវាទី )។
-
ថោមវាទី នាម
ដែលរមែងពោលពាក្យសរសើរ; មនុស្សដែលច្រើនតែនិយាយសរសើរគេ។
-
ថោះ នាម
ឈ្មោះឆ្នាំទី៤ ( ទន្សាយ )
-
ថៅកែ នាម
គហបតី, មេជំនួញ, ម្ចាស់ហាង។
-
ថៅឡិង នាម
ទៃតូចមានថ្នេរខ័ណ្ឌជាពីរសង្កាត់សម្រាប់ប្រើការច្រកប្រាក់ក្រវាត់ចង្កេះ; ប្រើតាមបែបចិនក្នុងសម័យពីដើម, គេច្រើនយកសំពត់សូត្រដេរព្រោះជាប់បានយូរក្រដាច
-
ថៈណាយ នាម
អ្នកទទួលរ៉ាប់រងការជាជំនួស, អ្នកធានារ៉ាប់រងជួស
-
ថ្ករ កិរិយាសព្ទនាម
ឆ្វាត់តង្ករតម្បាញ។
-
ថ្កល់ កិរិយាសព្ទគុណកិរិយា
( ម . ព . តម្កល់ )។
-
ថ្កាត់ កិរិយាសព្ទប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យឈឺ
-
ថ្កាន ធ.ប.
កាន់, ត្រង់, ឆ្ពោះ, សំដៅ, ចំពោះទៅរក ( ច្រើនប្រើតែក្នុងកាព្យ )។
-
ថ្កាប់ កិរិយាសព្ទ
ចាប់ដោយតង្កាប់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។