វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 28 / 31
-
ត្រុលៗ ឧទានសព្ទ
សូរឮដោយត្បុលឬដោយរះអ្វីៗដែលស្រួយញ័ររនៗ។
-
ត្រុំ នាម
ឈ្មោះដំណាំដើមតូចស្លឹកវាសម្រាប់ត្រាំកូរឱ្យកើតជាមធ្វើជាធ្លះជ្រលក់សំពត់ឱ្យមានពណ៌ខ្មៅ
-
ត្រូម៉ា នាម
របួសធ្ងន់ធ្ងរខាងផ្លូវកាយឬផ្លូវចិត្តដែលបង្កដោយគ្រោះថ្នាក់ឬវិបត្តិផ្សេងៗ។
-
ត្រូម៉ាទីស នាម
ភាពគ្រាំគ្រាផ្លូវកាយឬផ្លូវចិត្តដែលបង្កឡើងដោយគ្រោះថ្នាក់ឬវិបត្តិធ្ងន់ធ្ងររ៉ាំរ៉ៃផ្សេងៗ។
-
ត្រូល ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យត្រួយ
-
ត្រូវ កិរិយាសព្ទគុណនាមគុណកិរិយា
ទីទៃពីខុសគឺត្រង់ឬចំ
-
ត្រូវការ កិរិយាសព្ទ
ទាមទារចង់បាន
-
ត្រូវចិត្ត កិរិយាសព្ទ
ពេញចិត្ត, គាប់ចិត្ត, សមតាមបំណង
-
ត្រូវចំណុច គុណកិរិយា
ត្រូវចិត្ត, ពេញចិត្ត។
-
ត្រូវជើងគ្នា កិរិយាសព្ទ
( ព . ប្រ .) ត្រូវរ៉ូវគ្នា, ស្រុះស្រួលគ្នា
-
ត្រូវដងត្រូវផ្លែ
( សំនួន .) ត្រូវរ៉ូវស៊ីសង្វាក់គ្នាយល់ស្របគ្នា
-
ត្រូវតែ កិរិយាសព្ទ
កំណត់ថាធ្វើឱ្យបាន, គប្បីធ្វើឱ្យបាន។
-
ត្រូវធ្លុងគ្នា គុណកិរិយា
( ម . ព . ធ្លុងមួយ )។
-
ត្រូវប្រយ័ត្នបបូរ
ត្រូវប្រយ័ត្នមាត់។
-
ត្រូវមាត់ កិរិយាសព្ទគុណនាម
ដែលមានរសឆ្ងាញ់គាប់នឹងមាត់, ចាប់មាត់
-
ត្រូវមាត់គ្នា
ដែលនិយាយត្រូវពាក្យសម្ដីគ្នាយល់ឃើញជាមួយគ្នា, មានគំនិតត្រូវគ្នា។
-
ត្រូវមាត់ត្រូវកគ្នា
( ម . ព . ត្រូវមាត់គ្នា )។
-
ត្រូវមាត់ត្រូវពាក្យគ្នា
( ម . ព . ត្រូវមាត់គ្នា )។
-
ត្រូវរបួសសហ័ស
ត្រូវរបួសខ្លាំង។
-
ត្រូវរំពាត់ កិរិយាសព្ទ
ត្រូវគេវាយដោយរំពាត់។
-
ត្រូវសណ្ដ កិរិយាសព្ទ
ត្រូវគេបញ្ជោរក៏ឡើងជំនោរ។
-
ត្រួត កិរិយាសព្ទ
ពិនិត្យមើលឱ្យដឹងជាត្រឹមត្រូវឬមិនត្រឹមត្រូវទេហើយបង្គាប់បញ្ជាឱ្យធ្វើថែមទៀតដោយត្រឹមត្រូវ
-
ត្រួតត្រា កិរិយាសព្ទ
ត្រួតបន្ថែ, ត្រួតដោយបង្គាប់បញ្ជាឱ្យមានអ្នកត្រួតតពីខ្លួនទៅទៀតឬត្រួតហើយមានតក់ត្រាសេចក្ដីទុកជាចំណាំ
-
ត្រួតថ្នាក់ កិរិយាសព្ទ
រៀននៅថ្នាក់ដដែលមួយឆ្នាំទៀត
-
ត្រួយ នាម
ស្លឹកខ្ចី។
-
ត្រួស កិរិយាសព្ទនាម
ព្រាង; ត្រាយ; ធ្វើឱ្យមានលំនាំដើម្បីនឹងធ្វើទៀតឱ្យបានសម្រេច
-
ត្រួសត្រាយ កិរិយាសព្ទ
( ព . ប្រ .) ធ្វើអ្វីមួយឱ្យមានជាលំនាំ ( មុនគេបង្អស់ ), ធ្វើអ្វីមួយបម្រុងទុក
-
ត្រួសៗ គុណកិរិយា
ច្បោលៗ, លំៗ
-
ត្រើង នាម
ទ្រុងសម្រាប់បញ្ឆោតត្រី
-
ត្រើយ នាម
ប៉ែកដី, ឬចំណែកដីមាត់សមុទ្ទ, ទន្លេ, ស្ទឹង, ព្រែកម្ខាងៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។