វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 27 / 31
-
ត្រីសព្ទ នាម
ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះសម្រាប់ប្រើដាក់លើអក្សរ៤តួគឺប, ស, ហ, អ, ឱ្យមានសំឡេងធំជាប៊, ស៊, ហ៊, អ៊ដូចពាក្យថាត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះជាដើម; ប៉ុន្តែតួ " ស " កាលណាបើមានស្រៈឥឬឦនៅពីខាងលើនឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាងស៊ីបាយដូច្នេះជាដើមវិញក៏បាន។
-
ត្រីសូរ នាម
( ម . ព . ត្រីសូល៍ )។
-
ត្រីសូល៍ គុណនាម
ដែលមានមុខ៣, ដែលមានកំពូល៣, ត្រីសូល៍គាងឃ្វាយឬត្រីសូរគាងឃ្វាយ ( សរសេរជាត្រីសូល៍ ( ត្រីសូ ) យ៉ាងនេះជិតនឹងពាក្យដើមជាងត្រីសូរ )។
-
ត្រីស្រកា នាម
ត្រីដែលមានស្រកា។
-
ត្រីអង្គ នាម
បញ្ញត្តិមួយស្ដីពីអាទិទេពនៅក្នុងលទ្ធិគ្រិស្តសាសនាដែលជឿថាអាទិទេពមានអត្ថិភាពជាអង្គបីគឺព្រះវរបិតាព្រះរាជបុត្រា ( ព្រះយេស៊ូគ្រិស្ត ) និងព្រះវិញ្ញាណបរិសុទ្ធ។
-
ត្រីអង្គនិយម នាម
លទ្ធិមួយនៅក្នុងគ្រិស្តសាសនាដែលជឿថាអាទិទេពមានអត្ថិភាពជាអង្គបីប៉ុន្តែជាភាវៈតែមួយ។អង្គទាំងបីនោះត្រូវបានគេយល់ថាមានអត្ថិភាពជាព្រះវរបិតាព្រះរាជបុត្រា ( ព្រះយេស៊ូគ្រិស្ត ) និងព្រះវិញ្ញាណបរិសុទ្ធហើយអង្គនីមួយៗមានធម្មជាតិឬសារជាតិដូចគ្នា។
-
ត្រីអួន នាម
ត្រីដែលបានដោយជាប់អួន។
-
ត្រឹក កិរិយាសព្ទ
ទាញខ្សែញាក់បំបែរ, ទាញកន្ត្រាក់ខ្សែជាសញ្ញាឱ្យគោ, ឱ្យក្របីដឹងថាត្រូវងាកបែរទៅខាងស្ដាំឬខាងឆ្វេងឬក៏ឱ្យដឹងថាដើរឱ្យលឿនបន្តិចឡើង
-
ត្រឹកៗ គុណកិរិយា
ដែលមានលំនាំជ្រំៗតិចៗ ( ដូចយ៉ាងដំណើរសុនខបោលតិចៗ)
-
ត្រឹង គុណកិរិយា
ដែលញាប់ជើងរន្ថាន់ឯក្បាលនឹងដូចគេថ្កល់
-
ត្រឹប កិរិយាសព្ទនាម
ព្រៃអណ្ដែតគឺព្រៃដែលកើតលើទឹកដោយស្មៅឬត្រាវ, ត្រកៀត, បបុស, ស្បូវដុះលើមមោកចកមមោកកំពីងពួយ
-
ត្រឹម គុណនាមគុណកិរិយា
ដែលកំបុតស្អាត, ដែលមានចុងឬគល់ស្មើគ្នា, ទៀងទាត់, ស្មើ
-
ត្រឹមណា គុណកិរិយា
ដល់ណា, ដរាបណា
-
ត្រឹមណឹង គុណកិរិយា
ដល់ហ្នឹង, ដរាបហ្នឹង
-
ត្រឹមណេះ គុណកិរិយា
ដល់ណេះឬដល់នេះ, ដរាបនេះ
-
ត្រឹមណោះ គុណកិរិយា
ដល់ណោះឬដល់នោះ, ដរាបនោះ
-
ត្រឹមតែ ឈ.
កំណត់តែ, ល្មមតែដល់
-
ត្រឹមត្រង់ គុណនាមគុណកិរិយា
ដែលត្រឹមនិងត្រង់ឥតល្អៀង
-
ត្រឹមត្រូវ គុណនាមគុណកិរិយា
ដែលត្រឹមនិងត្រូវឥតល្អៀង
-
ត្រឹមធេង គុណនាមគុណកិរិយា
ស្មើធេង
-
ត្រឹមនេះ គុណកិរិយា
( ម . ព . ត្រឹមណេះ )។
-
ត្រឹមនោះ គុណកិរិយា
( ម . ព . ត្រឹមណោះ )។
-
ត្រឹមហ្នឹង គុណកិរិយា
( ម . ព . ត្រឹមណឹង )។
-
ត្រុកៗ គុណនាម
ដែលមានសភាពមឹះៗមិនអង់អាច, ទោះបីមានចំណេះវិជ្ជាឬមានទ្រព្យធនដ៏សមគួរក៏មិនសំដែងកិរិយាក្លៀវក្លាឡើយប្រើឫកពាជាអ្នកទន់ថយខ្សត់ខ្សោយ។
-
ត្រុដ កិរិយាសព្ទ
កាត់, ផ្ដាច់, ពុះ; ស្រាយ។
-
ត្រុដិ នាម
ដំណើរកាត់, ការផ្ដាច់។
-
ត្រុនៗ គុណនាមគុណកិរិយា
ដែលញាក់ញ័រដោយរងាឬដោយកោតក្រែងខ្លាច
-
ត្រុយ កិរិយាសព្ទគុណកិរិយា
បោះតម្រុយឬដោត, ចងតម្រុយ។
-
ត្រុយទុក កិរិយាសព្ទ
( ព . ប្រ .) ផ្គងចិត្តទុក, ចំណាំទុក, ប៉ងសំដៅចំពោះទុកជាមុនដោយស្រឡាញ់ចង់បាន។
-
ត្រុល គុណកិរិយា
ដែលចេះតែរអិលឥតទើសទាក់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។