វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 22 / 31
-
ត្រណក នាម
( ម . ព . និស្សារណ៍ )។
-
ត្រណម នាម
ដំណើរឬអំពើដែលតម
-
ត្រណាក់ចិត្ត នាម
សេចក្ដីអាក់អន់ចិត្ត, សេចក្ដីថ្នាំងថ្នាក់ ( ច្រើនប្រើតែក្នុងកាព្យ )។
-
ត្រណាត់ត្រណែង គុណកិរិយា
យ៉ាងកញ្ឆក់កញ្ឆែងយ៉ាងរាត់រាយ
-
ត្រណោត នាម
វល្លិ, ចម្រៀកផ្ដៅ, ដើមរពាក់ឬខ្សែជាដើមសម្រាប់ដោតអ្វីៗដែលគួរដោតបាន
-
ត្រតៗ គុណកិរិយា
ដែលរត់តិចៗមិនមាំមួនហើយធូរទន់ផតៗ
-
ត្រថុក នាម
ឈ្មោះប្រទាលមួយប្រភេទឬឈ្មោះឈើមួយប្រភេទដើមស្រដៀងនឹងស្លាព្រៃតែតូចជាងស្លាព្រៃហៅត្រថុកភ្នំ។
-
ត្រថុកទេស នាម
( ម . ព . ទំពាំងបារាំង )។
-
ត្រថឿង នាម
ឈ្មោះស្មៅពួកធ្មៃ, ពួកក្រចៅសម្បកសម្រាប់វេញខ្សែ។
-
ត្របក នាម
ស្រទាប់
-
ត្របកឈូក នាម
ឈ្មោះក្បាច់រចនាមួយប្រភេទមានទ្រង់សណ្ឋានជារូបត្របកផ្កាឈូក
-
ត្របាក់ កិរិយាសព្ទ
ខាំ, លេបស៊ីដោយរហ័ស ( ពាក្យសម្រាប់ប្រើចំពោះតែខាងសត្វតិរច្ឆាន )
-
ត្របាញ់ កិរិយាសព្ទ
វេញឬត្រកួញឱ្យខ្មាញ់, មូរបង្វិលយ៉ាងញាប់ឱ្យចូលណែនខ្មាញ់ជាធ្លុងមួយ
-
ត្របាំងបះ គុណនាម
ដែលបះងើយងើបជាងគេមានលំនាំ, ទំនងមិនស្មើគ្នា
-
ត្របែក នាម
ឈ្មោះឈើពួកមួយផ្លែមានរសជូរផ្អែមប្រើជាចំណី, ជាដំណាំឬដុះឯងតាមព្រៃក្បែរភូមិ។
-
ត្របែកជូរ នាម
ឈ្មោះឈើព្រៃរនាមមួយប្រភេទស្លឹកតូចជាងត្របែកព្រៃតែផ្កាមានសណ្ឋានដូចត្របែកព្រៃដែរ។
-
ត្របែកព្រៃ នាម
ឈ្មោះឈើមួយប្រភេទមានផ្កាសម្បុរស្រគាំលាយស្វាយនិងក្រហមដើមចាប់ច្រឡំគ្នានឹងស្រឡៅប៉ុន្តែតូចៗជាងស្រឡៅដើមច្រើនតែវៀច។
-
ត្របែង កិរិយាសព្ទ
ចងហើយរឹតដោយមេកំព្រាឬកូនកំព្រា
-
ត្របែងដៃ នាម
តម្រុយធ្វើដោយប្រទាសមានដងខ្ពស់ដាក់ឱ្យមើលឃើញពីចម្ងាយសម្រាប់សម្គាល់ឱ្យដឹងទីគយល្បាត
-
ត្របោម កិរិយាសព្ទ
អង្គុយបញ្ឈរជង្គង់រួមក្បាលជង្គង់ជិតគ្នាយកដៃទាំង២គងលើជង្គង់ឬឱបរួបក្បាលជង្គង់ទាំងពីរ
-
ត្របះ កិរិយាសព្ទ
កឹះឱ្យបះឡើង, ឱ្យងើបឡើង ( ព . អា .)។សង្កួតនឹងបាតដៃឱ្យមុត
-
ត្រប៉ក់ គុណនាម
ដែលហើមឡើងកន្ទួលពកតូចៗ
-
ត្រប៉ិល គុណនាម
( ម . ព . កញ្ឆិល )។
-
ត្រប៉ែ នាម
ឈ្មោះបង្អែមមួយប្រភេទច្រើនធ្វើដោយបាយដំណើបពូតជាដុំៗមានដំបែជាមេ
-
ត្រប់ នាម
ឈ្មោះដំណាំមានផ្លែបរិភោគជាបន្លែឬអន្លក់, ត្រប់មានច្រើនប្រភេទគឺត្រប់ក្រាមរមាស, ត្រប់វែង, ត្រប់សំបកស្រួយ, ត្រប់ពុតលំញងជាដើម; ជាបន្លែមានប្រយោជន៍យ៉ាងសំខាន់ដល់ការចិញ្ចឹមជីវិតរបស់មនុស្ស។
-
ត្រប់ទុំ នាម
ឈ្មោះឈើធំមួយប្រភេទសាច់រឹងសម្បុរស្រដៀងនឹងអង្កោល
-
ត្រពង នាម
( ម . ព . ទ្រពង១)។
-
ត្រពាំង នាម
ថ្លុកធំកើតពីមនុស្សជីកសម្រាប់ឱ្យដក់ទឹកឬកើតដោយសារកម្លាំងទឹកហូរច្រោះក៏មាន។
-
ត្រពាំងពាយ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេអ្នកច្រៀងចាប់ផ្ដើមរាយទំនុករាល់សង្កាត់ថាត្រពាំងពាយអើយ ( អ្ហើយ ) ..., ទើបគេរាយទំនុកតៗទៅទៀតតាមយោបល់របស់គេ; ត្រពាំងពាយនេះជាបទភ្លេងរាយរងរបស់ខ្មែរពុំមែនជាបទភ្លេងធំទេ។
-
ត្រពីង គុណនាម
ដែលកំប៉ោង, ដែលរីកប៉ោងឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។