វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 2 / 31
-
តចោ នាម
( ម . ព . ស្បែក២)។
-
តជ្ជារី នាម
( ម . ព . លិក្ខា២)។
-
តដៃ កិរិយាសព្ទ
ប្រយុទ្ធតវិញ, តស៊ូមកវិញដោយដៃឬដោយគ្រឿងប្រហារ។
-
តណ្ហា នាម
ចំណង់, សេចក្ដីប្រាថ្នា, សម្រេក, សេចក្ដីអន្ទះអន្ទែង ...។ឈ្មោះធីតានៃមារ ...។
-
តណ្ហាទាស នាម
ខ្ញុំនៃតណ្ហា, បាវព្រាវរបស់តណ្ហា
-
តណ្ហាទាសៈ នាម
( ម . ព . តណ្ហាទាស )។
-
តតងអារ៉ង កិរិយាសព្ទគុណកិរិយា
ពោលពាក្យកកែកករទទូចផ្សែផ្សំរករឿងរកហេតុមិនបាត់មាត់
-
តតតយ កិរិយាសព្ទគុណកិរិយា
( ម . ព . ណតណយ )។
-
តតប កិរិយាសព្ទ
ឆ្លើយឆ្លងសងសម្ដី, ជជែកសងពាក្យសម្ដីរកខុសត្រូវ។
-
តតាក់តតាំ គុណកិរិយាគុណនាម
រអាក់រអួល, ប្រដាក់ប្រទុក្ខ
-
តតាំង កិរិយាសព្ទ
ប្រណាំងប្រជែងសម្ដីដោយអាងភ័ស្ដុតាង, តពាក្យសម្ដីឬតដំណើរសេចក្ដីដោយមានក្រយាតំណាំង។
-
តតិបតតុប គុណកិរិយាគុណនាម
ដែលតិបតុបៗរឿយៗ
-
តតិយជន នាម
( ច្ប .) ជនទីបីឬជនដែលមិនមែនភាគីនៅក្នុងទំនាក់ទំនងគតិយុត្ត។ជនដែលមិនមែនជាភាគីក្នុងរឿងក្ដីរដ្ឋប្បវេណី។
-
តតិយតា នាម
ឯកសារទីបី; ឯកសារដែលចេញជូនជាលើកទី៣
-
តតិយស័ក នាម
ឈ្មោះសម័យកាលដែលមានអាយុ៦០លានឆ្នាំមកហើយ
-
តតិយាវិភត្តិ នាម
វិភត្តិទីបីនៅក្នុងវេយ្យាករណ៍ភាសាបាលី។
-
តតូង ឧទានសព្ទ
សូរតូងៗរឿយៗ។
-
តតូងតតាង កិរិយាសព្ទគុណកិរិយា
ធ្វើតូងតាងខ្លាំងៗ។
-
តតួ គុណកិរិយា
ដែលតស៊ូគ្នាតែមួយនិងមួយ; តែមួយនិងមួយឥតមានថែម
-
តតេងតតាង កិរិយាសព្ទគុណកិរិយា
តេងតាងពីសពាស, តេងតាងខ្លាំង។
-
តតេះតតោះ កិរិយាសព្ទគុណកិរិយា
តេះតោះរឿយៗមិនលែង
-
តតេះតតះ កិរិយាសព្ទគុណកិរិយា
តេះតះរឿយៗ, តេះតះខ្លាំង
-
តតែងតតោង គុណកិរិយាគុណនាម
ដែលតែងតោងរឿយៗ។
-
តតែតតោ គុណកិរិយាគុណនាម
ដែលតែតោរឿយៗ
-
តតែលតតោល គុណកិរិយាគុណនាម
ដែលតែលតោលខ្លាំង។
-
តតះ គុណកិរិយា
តះៗញញាក់ញញ័រ។
-
តត្រំតត្រើយ គុណនាម
ដែលឈឺត្រាំត្រែងក្រជាសះស្បើយ, នៅឈឺរ៉ាំរ៉ៃមិនស្លាប់មិនរស់
-
តថនិយម នាម
( ទស្សនៈ .) លទ្ធិដែលចាត់ទុកថាមានពិភពសច្ចៈមួយដែលមានអត្ថិភាពមិនចំណុះមនុស្សប៉ុន្តែគេអាចយល់ដឹងបានតាមរយៈបញ្ញានិងប្រត្យក្សារម្មណ៍
-
តថភាព នាម
ភាពពិតជាក់ស្ដែង
-
តថរស នាម
( អ . សិ .) តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះលើកយកបញ្ហាឬព្រឹត្តិការណ៍ពិតមកបង្ហាញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។