វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 14 / 31
-
តួអង្គតួយ៉ាង នាម
តួអង្គដែលតំណាងក្រុមមនុស្សឬវណ្ណៈណាមួយក្នុងសង្គម
-
តួឯក នាម
តួលេខមួយ, តួប្រិមប្រិយគឺបុរសឬស្ត្រីដែលឆើតឆាយជាងគេក្នុងរបាំ, ល្ខោនឬភាពយន្ត
-
តើ គុណកិរិយានាម
ពាក្យសម្រាប់និយាយប្រថួនបំពេញឱ្យលះសេចក្ដីសង្ស័យដូចពាក្យថាមិនមែនប្អូនខ្ញុំទេមាខ្ញុំទេតើ; ដូច្នេះទេតើ; អ្នកមកតើមានការអ្វី?; ធម៌៨យ៉ាងតើគឺអ្វីខ្លះ?។ — មិនមែនប្អូនខ្ញុំទេមាខ្ញុំទេតើ; ដូច្នេះទេតើ; អ្នកមកតើមានការអ្វី?; ធម៌៨យ៉ាងតើគឺអ្វីខ្លះ?។
-
តើក នាម
អាការៈរបស់ត្រីនៅក្រោមកន្លើតសណ្ឋានដូចកន្លើត
-
តើកៗ គុណកិរិយា
រវើកៗ, តិចៗដូចតើកត្រីដែលកម្រើក
-
តើតៗ គុណកិរិយា
ជ្រុលលឿនចុងជើងចំតើតដោយរអិលដោយភ្លាត់ចំណាប់ស្ទើរនឹងដួល
-
តើន នាម
ភ្ញាក់ពីដេកខ្មែរយើងប្រើចំពោះតែ ( រ . ស .) និង ( ស . ស .)
-
តើយ នាម
ឈ្មោះប្រទាលពួករំចេក, ស្លឹកស្រពាប់មានក្លិនប្រហើរឈ្ងប់
-
តឿ គុណនាម
ទាប, ដែលទាបណាស់ប្លែកពីធម្មតាអស់ចម្រើនកម្ពស់ទៅទៀត
-
តឿន កិរិយាសព្ទ
និយាយបង្ខំឱ្យបានឆាប់។
-
តឿនទារ កិរិយាសព្ទ
ទារដោយបង្ខំឱ្យបានឆាប់។
-
តឿនឱ្យធ្វើការ
រំលឹកឱ្យធ្វើការ។
-
តៀង នាម
គ្រែ
-
តៀជីវ នាម
ចិនពួកមួយនៅក្នុងឱវាទរាជការរដ្ឋាភិបាលចិនខាងមណ្ឌលកង់តុង ( ឬក្វ័ងទុង ); ពួកចិនតៀជីវនេះមកនៅក្នុងកម្ពុជរដ្ឋច្រើនជាងពួកចិនឯទៀតៗ។
-
តៀន នាម
( ម, ក . ព . ទៀន២ឬតៀនន .)។
-
តៀប នាម
ភាជនៈធ្វើដោយឈើក្រឡឹងឬស្មាច់, ខ្មុកមានរាងមូលច្រឡោមានជើងស្រដៀងនឹងតោកតែមានគម្របសម្រាប់ប្រើដាក់ភោជនាហារ ( មានសម្បូរតែក្នុងសម័យពីដើម, សព្វថ្ងៃមានប្រើតិច )។
-
តៀម នាម
ផ្ទះធ្វើផ្ទាល់នឹងផ្ទៃផែនដីឥតរតឥតថ្នាក់សម្រាប់ដាក់ទំនិញរាយរងលក់ដូរ។ផ្ទះបែបនេះ, ទោះសម្រាប់គ្រាន់តែនៅឥតលក់ដូរអ្វីក្ដី, ខ្មែរយើងហៅតៀមទាំងអស់
-
តេងតាង កិរិយាសព្ទ
ឆ្លេឆ្លា, កន្ទះរាមិនចំពោះជានឹងទៅខាងណាមកខាងណា
-
តេចីវរិកង្គៈ នាម
អង្គរបស់ភិក្ខុអ្នកប្រើប្រាស់តែចីវរ៣គឺសង្ឃាដី, ចីពរ, ស្បង់ជាប្រក្រតី ( ឈ្មោះធុតង្គទី២ក្នុងពួកធុតង្គទាំង១៣)។
-
តេជ នាម
អំណាច, អានុភាព, កម្លាំង; កម្ដៅ; ភ្លើង ...។
-
តេជដៃ នាម
កម្លាំងឬអំណាចថ្វីដៃ
-
តេជវន្ត គុណនាម
ដែលមានតេជះ។
-
តេជវន្តី គុណនាម
( ម . ព . តេជវន្ត )។
-
តេជសិនី គុណនាម
( ម . ព . តេជសី )។
-
តេជសី គុណនាម
( ម . ព . តេជវន្ត )។
-
តេជានុភាព នាម
តេជះនិងអានុភាព, កម្លាំងនៃអំណាច, អំណាចដ៏ខ្លាំង។
-
តេជោកសិណ នាម
ប្រភេទនៃសមថកម្មដ្ឋានដែលយកពន្លឺភ្លើងជាអារម្មណ៍ ...។
-
តេជោជ័យ នាម
ការឈ្នះដោយសារអំណាច, ជម្នះព្រោះអំណាច។
-
តេជោធាតុ នាម
ធាតុភ្លើង។
-
តេជោពល នាម
កម្លាំងនៃអំណាចឬអំណាចនិងកម្លាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។