វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 13 / 31
-
តុស្ដី នាម
សេចក្ដីត្រេកអរ ( តម្រេក ), អំណរ ( ព . កា .)។
-
តុំយ៉ាំ នាម
ឈ្មោះសម្លមួយប្រភេទជាទូទៅមានរសហឹរប្រើគ្រឿងទេសដូចស្ងោរជ្រក់ដែរប្លែកតែដាក់ម្ទេសក្រហមក្រៀមនិងម្សៅតុំយ៉ាំ។
-
តុះ កិរិយាសព្ទ
ទញ់, ទាល់, គិតអ្វីមិនលេច
-
តូង គុណកិរិយាគុណនាម
( ព . ប្រ .) ខឹងតូងគឺខឹងច្រឡោត។
-
តូងតាង ឧទានសព្ទ
( ម . ព . តុងតាំង )។
-
តូច គុណនាម
ទីទៃពីធំគឺមានសំណុំសំនួនស្ដួចស្ដៀវរៀវឆ្មារនឹងរាប់ជាធំមាំមួនពុំបាន។ ( ព . សា .) ថាទូច; ពាក្យទំយើថានូច ( តាមទម្លាប់ដោយស្រុក )។
-
តូចចិត្ត កិរិយាសព្ទ
អាក់អន់ស្រពន់ចិត្ត
-
តូចតាច គុណនាម
ល្អិតល្អោចកំប៉ិកកំប៉ុកមិនសូវសំខាន់។
-
តូចទាប គុណនាម
ដែលតូចតាចអន់ថយ ( ច្រើនប្រើសំដៅឋានៈក្នុងសង្គម )
-
តូចបំផុត គុណនាម
តូចបង្អស់ជាងគេ។
-
តូចមុខ
( ព . ប្រ .) អាប់មុខ, មិនពេញមុខ។
-
តូតឹម នាម
វត្ថុសត្វរុក្ខជាតិឬបាតុភូតធម្មជាតិដទៃទៀតដែលគេគោរពយ៉ាងខ្លាំងថាជាសញ្ញារបស់ក្រុមមនុស្សឬសង្គមណាមួយហើយជាញឹកញាប់ត្រូវបានគេប្រើនៅក្នុងពិធីសាសនាផ្សេងៗរបស់ពួកគេ
-
តូតឹមនិយម នាម
ជំនឿសាសនាដែលផ្អែកលើប្រព័ន្ធស្មុគស្មាញមួយដូចជាជឿលើគំនិតសញ្ញានិងការប្រតិបត្តិដោយផ្អែកលើទំនាក់ទំនងដែលបានសន្មតរវាងបុគ្គលក្រុមសង្គមនិងវត្ថុធម្មជាតិដែលគេស្គាល់ថាជាតូតឹម។
-
តូន នាម
( ម . ព . តោន )។
-
តូប នាម
ខ្ទមមានល្វែងតែ១មានជញ្ជាំងជុំវិញមើលទៅឃើញកន្តូប
-
តូមៗ ឧទានសព្ទ
( ម . ព . តួមៗ)។
-
តូយ៌តន្ត្រី នាម
គ្រឿងភ្លេងដេញដំផ្លុំកូត។
-
តូរ្យតន្ត្រី នាម
( ម . ព . តូយ៌តន្ត្រី )។
-
តួ នាម
រូប, រាង, សព៌ាង្គកាយ, ខ្លួន
-
តួច ប.
ពាក្យបរិវារសម្រាប់ប្រើផ្សំនឹងពាក្យតិច
-
តួចែក នាម
ចំនួនដែលគេយកតំណាំងចែកទៅចែកជាមួយ
-
តួដក នាម
ចំនួនដែលយកទៅដកពីតំណាងដក
-
តួន នាម
លោក, អ្នក។
-
តួនាទី នាម
ភារកិច្ចដែលត្រូវធ្វើតាមមុខងាររបស់ខ្លួន
-
តួមៗ ឧទានសព្ទ
សូរសព្ទសាយដៀវ។
-
តួយ៉ាង នាម
បែបយ៉ាង; តម្រាប់; ឧទាហរណ៍; គំរូតំណាង
-
តួរង នាម
មនុស្សសត្វវត្ថុរុក្ខជាតិដែលសម្ដែងជាតួសំខាន់បន្ទាប់ពីតួឯកនៅក្នុងរឿងណាមួយ
-
តួលេខ នាម
ចំនួនដែលបានទទួលក្នុងកិច្ចការអ្វីមួយហើយត្រូវបានកត់ត្រាសម្រាប់ផ្ដល់ព័ត៌មាន
-
តួសម្ដែង នាម
សិល្បករសិល្បការិនីដែលសម្ដែងនៅលើឆាកក្នុងទូរទស្សន៍វិទ្យុនិងភាពយន្តដោយប្រើចលនាកាយវិការពាក្យពេចន៍ចម្រៀងការរាំការប្រគំតន្ត្រីបង្កើតឡើងដោយអ្នកដឹកនាំ
-
តួអង្គ នាម
មនុស្សអមនុស្សសត្វវត្ថុរុក្ខជាតិដែលមានសកម្មភាពនៅក្នុងរឿង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។