វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 11 / 31
-
តិរ្ថិយ នាម
មនុស្សចំពួកខ្លះដែលប្រព្រឹត្តកាន់សាសនាតាមលទ្ធិឆ្វេងទីទៃពីព្រះពុទ្ធសាសនាដូចយ៉ាងខំប្រឹងដេកននៀលលើគំនរដីខ្សាច់កំពុងក្ដៅ, បរិភោគភោជនាហារត្របាក់ដូចសុនខជាដើមដោយប្រកាន់អាងថាវត្តប្រតិបត្តិដែលខ្លួនប្រព្រឹត្តនោះអាចនឹងចម្លងខ្លួនឯងនិងអ្នកដែលជឿកាន់តាមឱ្យបានដល់ត្រើយគឺសេចក្ដីសុខប្រហែលដូចជាកំពង់សម្រាប់ឆ្លង ...។
-
តិលក គុណនាមនាម
ដើមល្ង; ចំណុចខ្មៅៗដែលមានតាមរាងកាយ ( អាចម៍រុយ ); ការប្រោះព្រំ, ក្បិតចិញ្ចើមដោយម្សៅក្រអូបជាមង្គល ( ចឺម ) ...។
-
តិអៀ កិរិយាសព្ទ
ផ្ដល់អំណោយផ្ដល់អាំងប៉ាវ
-
តិះ កិរិយាសព្ទ
និយាយរិះគន់, និន្ទាពេបជ្រាយនៅមុខឬកំបាំង។ច្រើនតែផ្សំជាមួយនឹងពាក្យដៀលថាតិះដៀល “ តិះផងដៀលផង ” គឺពោលរិះគន់, និន្ទាឬពេបជ្រាយផ្សេងៗពិតខ្លះមិនពិតខ្លះឬខុសទាំងស្រុងក៏មាន។
-
តិះដៀល កិរិយាសព្ទ
មើលអត្ថន័យរបស់ពាក្យតិះនិងតំណិះ, ដំណៀលផង។
-
តីរឋាន នាម
កន្លែងដែលកសាងនៅក្នុងកំពង់ផែឬច្រាំងទន្លេសម្រាប់នាវាចូលចតអ្នកដំណើរឡើងចុះនាវានិងសម្រាប់ផ្ទុកនិងដាក់ទំនិញចុះ។
-
តីរនាវាចរ នាម
កប៉ាល់សមុទ្រឬអ្នកធ្វើដំណើរតាមឆ្នេរឬច្រាំង។
-
តីរនាវាចរណ៍ នាម
ការធ្វើដំណើរតាមឆ្នេរឬមាត់ច្រាំង។
-
តីរវិថី នាម
ផ្លូវមាត់កំពង់, ផ្លូវដែលឋិតនៅបណ្ដោយតាមឆ្នេរនៃទន្លេឬស្ទឹងជាដើម។
-
តឹក នាម
ខ្មែរយើងប្រើហៅជង្រុកសម្រាប់ដាក់ស្រូវ
-
តឹកកែ នាម
សត្វពួកជីងចក់តែធំជាងជីងចក់មានសម្បុរផ្អុចៗមានជើងស្អិតចាប់ត្រង់ណាជាប់ត្រង់នោះយំឮសូរតឹកកែៗឬតុកកែៗ ( បា . ហៅឃរគោលិកា; សំ . ហៅគ្ឫហគោធិកា )។
-
តឹកតាង នាម
ភ័ស្ដុតាង, គ្រឿងអាង
-
តឹកៗ ឧទានសព្ទ
សូរសំឡេងតឹងឮដោយគោះអ្វីៗដែលមានសាច់ហាប់, សាច់ណែន។
-
តឹង គុណនាម
ចង្អៀត, ណែន, ដែលសន្ធឹងរឹងត្រង់, ដែលទីទៃពីធូរ។
-
តឹងចិត្ត កិរិយាសព្ទ
មានអារម្មណ៍តប់ប្រមល់, តឹងទ្រូង, ពិបាកចិត្ត។
-
តឹងតែង កិរិយាសព្ទគុណនាម
តឹងរ៉ឹងម៉ឺងម៉ាត់មិនធូររលុងធ្ងន់ធ្ងរឬតានតឹង
-
តឹងរ៉ឹង កិរិយាសព្ទ
តឿនបង្ខំ, បង្ខំយ៉ាងតឹងខ្លាំង។
-
តឹងសរសៃក កិរិយាសព្ទ
( សំនួន .) ជជែកគ្នាខ្លាំងៗយកឈ្នះចាញ់រៀងៗខ្លួនដោយកំហឹងរហូតឡើងសរសៃក
-
តឹងស្ដៀន គុណនាម
តឹងដោយស្ដៀនឬតឹងដូចគេស្ដៀន។
-
តឺង គុណកិរិយា
ដែលខឹងខ្លាំង, ច្រឡោតខ្លាំង
-
តឺតរខឺត គុណនាម
ដែលមានរាងស្ដឺតកំប្រេវ
-
តុ នាម
ប្រដាប់មានជើងសម្រាប់ទ្រសម្រាប់រងអ្វីៗ
-
តុកកាគូ នាម
ប្រភេទសត្វស្លាបមានទីលំនៅក្នុងជម្រកច្រើនប្រភេទពីវាលទំនាបរហូតដល់កម្ពស់៩០០ម៉ែត្រដូចជាព្រៃពាក់កណ្ដាលស្រោងនិងព្រៃស្រោងព្រៃរបោះស្ងួតវាលភក់បឹងទន្លេសាបនិងវាលស្មៅតំបន់ទំនាបលិចទឹកជាដើម។
-
តុកកែ នាម
( ម . ព . តឹកកែ )។
-
តុកតុក នាម
( ម . ព . កង់បី២)។
-
តុកតុល នាម
ន័ង្គល ( ពាក្យបណ្ដៅ )
-
តុករង្វាន់ នាម
រង្វាន់ដែលរាជការឬឯកជនប្រគល់ជាពិសេសដល់ជនដែលមានគុណវុឌ្ឍិគួរគេពេញចិត្តចង់ឱ្យ, ពុំមែនជារង្វាន់ចាំបាច់ដោយខានពុំបានទេ
-
តុកស៊ីន នាម
សារធាតុពុលមួយប្រភេទដែលពុលសម្រាប់សរីរាង្គមានជីវិតមួយចំនួន។
-
តុក្កតា នាម
រូបដែលគេធ្វើដោយដីឬដោយវត្ថុធាតុផ្សេងៗមានកៅស៊ូជាដើមសម្រាប់ក្មេងលេង
-
តុកៗ ឧទានសព្ទ
សូរឮដោយគោះទ្វារគោះតុជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។