វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ណ ពាក្យដែលផ្ដើមដោយ "ណ" មាន 54 ពាក្យ
ទំព័រ 2 / 2
-
ណូង ឧទានសព្ទ
សូរសព្ទចួងឬរគាំងធំៗ។
-
ណូងៗ ឧទានសព្ទ
( ម . ព . ណូង )។
-
ណូនីលាន គុណនាម
ចំនួន១០០០អុកទីលានដប់នហុតតាមបកតិសំខ្យាខ្មែរបុរាណ ( មានសូន្យ៣០)។
-
ណូរី នាម
ឈ្មោះបក្សីមួយប្រភេទរូបស្រដៀងនឹងសេកសោមតែមានសម្បុរក្រហម។
-
ណូអែល នាម
ឈ្មោះបុណ្យមួយដែលគ្រិស្តសាសនិកប្រារព្វឡើងនាល្ងាចថ្ងៃទី២៤ឆ្លងចូលថ្ងៃទី២៥ខែធ្នូដើម្បីរំលឹកថ្ងៃកំណើតរបស់ព្រះយេស៊ូ។
-
ណេងណូង ឧទានសព្ទ
( ម . ព . ណិងណុង )។
-
ណេះណោះ គុណកិរិយា
ពីនេះពីនោះ, នាយអាយ
-
ណែ កិរិយាសព្ទ
ឱ្យន័យ, ឱ្យទំនង, ពន្យល់
-
ណែកណក កិរិយាសព្ទនាម
ក្និចក្នក់, ង៉ិកង៉ក់ ( ព . សា .) ម . ប្រ .)។
-
ណែងណង នាម
កំណាត់ឈើឬឫស្សីចងបន្តោកបង្អូសដីភ្ជាប់នៅកសត្វចតុប្បាទមានគោ, សេះ, ឆ្កែជាដើមដើម្បីឱ្យទទើសទទែងជើងមុខមិនឱ្យបោលបាន
-
ណែងណោង គុណកិរិយា
ដែលចងព្យួរបន្តោកតែងតោងពីក្រោម, រណែងរណោង
-
ណែណន គុណនាម
ដែលឋិតថេរ, ខ្ជាប់ខ្ជួន, យឺនយូរ, ប្រាកដប្រជា, ចំណាប់ចំនួន ( ម . ប្រ .)។
-
ណែន គុណនាមនាម
តឹង, រឹង, ចង្អៀត, ហាប់
-
ណែនណាន់ គុណកិរិយាគុណនាម
កកកុញ, ជុំជិត
-
ណែនណាន់តាន់តាប់
ណែនណាន់ខ្នាន់ខ្នាប់ពេញពាស។
-
ណែនាំ កិរិយាសព្ទ
ប្រាប់ទំនង, ប្រាប់ឧបាយឱ្យយល់ឱ្យភ្លឺ, នាំឱ្យធ្វើដោយពន្យល់បណ្ដើរ
-
ណែម នាម
ឈ្មោះម្ហូបគោកមួយប្រភេទធ្វើដោយស្បែកជ្រូកឬលាយសាច់ចិញ្ច្រាំមានស្លឹករលួសបាយឬស្លឹកកន្ទួតស្រុក, ស្លឹកចាព្លូខ្ចប់ជាមួយផងទុកឱ្យឡើងបាយស្រាជូរបន្តិចៗ។
-
ណែលណោល គុណកិរិយាគុណនាម
តែលតោល។
-
ណែវ នាម
ឈ្មោះកងដៃមួយប្រភេទ
-
ណោតភ្លេង នាម
( ម . ព . អក្សរភ្លេង )។
-
ណ៎ះ ឧទានសព្ទ
ពាក្យមានសំឡេងឡើងខ្ពស់ស្រួចឬស្រទន់សម្រាប់និយាយបញ្ជាក់សេចក្ដីឱ្យប្រាកដមានអាការៈហាក់ដូចជាឆ្ងល់ឬសួរថែមថា
-
ណ្វៃយ៉ូ នាម
ភាគល្អិតដែលមានបន្ទុកអគ្គិសនីវិជ្ជមានស្ថិតនៅចំកណ្ដាលនៃអាតូម។
-
ណ្ហើយ គុណកិរិយា
កុំឡើយ, កុំបាច់ឡើយ។ពាក្យបដិសេធន៍សម្រាប់និយាយឃាត់ឱ្យឈប់ត្រឹមប៉ុណ្ណោះ
-
ណ្ហើយចុះ គុណកិរិយា
ប៉ុណ្ណឹងចុះ, មិនជាអ្វីចុះ, កុំបាច់ចុះ, មិនថ្វីទេ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។