វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឋ ពាក្យដែលផ្ដើមដោយ "ឋ" មាន 38 ពាក្យ
ទំព័រ 1 / 2
-
ឋ នាម
តួអក្សរទី២ក្នុងវគ្គទី៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឋមានអក្ខរសូរអន្តរជាតិ [tʰ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះធនិតអឃោសៈ។
-
ឋបនកម្ម នាម
កម្មគឺការតម្កល់ទុកនូវអ្វីៗ; អំពើដែលគេរៀបចំតាក់តែងឡើង, ការធ្វើអ្វីមួយឱ្យកើតឡើងហើយតម្កល់តាំងទុកឱ្យបានឋិតថេរតទៅ
-
ឋបនករ នាម
អ្នកដំឡើងគ្រឿងយន្តគ្រឿងចក្រឬគ្រឿងបង្គុំជាដើម។
-
ឋបនភណ្ឌ នាម
គ្រឿងសម្រាប់ផ្គុំដំឡើងគ្រឿងតុបតែងក្នុងគេហដ្ឋាន
-
ឋបនាការ នាម
ការដែលឋិត, ដែលតាំង, ដែលតម្កល់នៅ
-
ឋបនីយ នាម
ការបម្រុងទុកការត្រៀមទុក
-
ឋបនីយភណ្ឌ នាម
របស់, ទ្រព្យដែលគួរតម្កល់ទុក, គួរតាំងទុក, ដែលត្រូវទុកដាក់
-
ឋបនីយវត្ថុ នាម
វត្ថុដែលគួរតាំងទុក, ដែលត្រូវតម្កល់ទុក
-
ឋបនោកាស នាម
កន្លែងទំនេរសម្រាប់ដាក់, សម្រាប់ទុករបស់ផ្សេងៗ
-
ឋបនោបាយ នាម
ឧបាយ, គំនិត, ចេះទុកចេះដាក់ ...
-
ឋាន នាម
ទី, កន្លែង, តំបន់, ប្រទេស, ទីតាំង, ទីតម្កល់។ល។
-
ឋានកណ្ដាល នាម
ជាន់មនុស្សលោកយើងព្រោះជាចន្លោះសួគ៌និងនរក។
-
ឋានគណិត នាម
បច្ចេកទេសក្នុងការវាស់កំណត់ទីតាំងនិងសណ្ឋាននៃដី។
-
ឋាននាម នាម
( ម . ព . ស្ថាននាម )។
-
ឋាននាមវិទ្យា នាម
( ម . ព . ស្ថាននាមវិទ្យា )។
-
ឋានន្តរ នាម
លំដាប់នៃទី, មុខងារ, ងារ, ថ្នាក់ងារ, ថ្នាក់ស័ក្ដិយស
-
ឋានន្តរនាម នាម
នាមសម្គាល់ងារឬឋានន្តរសក្ដិ
-
ឋានន្តរភូមិ នាម
ថ្នាក់ងារការ, ថ្នាក់យសស័ក្ដិ។
-
ឋានន្តរសក្ដិ នាម
អំណាចតាមមុខងារ, បណ្ដាស័ក្ដិធំតូចតាមមុខងារ
-
ឋានបទ្ម នាម
ពាក្យនេះខ្មែរយើងពីបុរាណប្រើជាឈ្មោះក្បាច់ត្របកឈូកផ្កាប់ផ្ងារដែលរចនាធ្វើជាជើង, ជាទ្រនាប់ទ្រព្រះពុទ្ធរូបឬទេវរូប; ត្របកឈូកដែលសំយុងចុះមកក្រោមហៅថាឈូកផ្កាប់; ដែលផ្ងារឡើងហៅថាឈូកផ្ងារ; ទោះមានតែឈូកផ្កាប់ឬមានតែឈូកផ្ងារក្ដីឬក៏មានគ្រប់ទាំងផ្កាប់ទាំងផ្ងារក្ដីហៅថាឋានបទ្មបានដូចគ្នា
-
ឋានប្បភេទ នាម
សេចក្ដីផ្សេងនៃទី, នៃហេតុ, នៃដំណើរ; ការចែក, បំបែកហេតុឬដំណើររាប់ជាចំនួនប៉ុណ្ណេះប៉ុណ្ណោះ
-
ឋានភាព នាម
ភាពនៃឋានៈ, ដំណើរទំនង, លក្ខណៈ, ជាន់ថ្នាក់
-
ឋានលេខា នាម
ការកត់ត្រាដោយលម្អិតនិងជាក់លាក់អំពីទីភូមិសាស្ត្រ។
-
ឋានលេខាសាស្ត្រ នាម
បច្ចេកទេសប្រើសម្រាប់តាងលើប្លង់នូវទម្រង់ផ្សេងៗគ្នានៅលើផ្ទៃដីដូចជាភ្នំទំនាបនិងអ្វីៗផ្សេងទៀតដែលកើតឡើងដោយធម្មជាតិឬសិប្បនិម្មិត។
-
ឋានវតី នាម
របងព័ទ្ធជុំវិញដី។
-
ឋានវិទ្យា នាម
មែកធាងមួយនៃគណិតវិទ្យាដែលសិក្សាអំពីលក្ខណៈធរណីមាត្រដែលមិនរងឥទ្ធិពលនៃការផ្លាស់ប្ដូររូបរាងនិងទំហំនៃរូបធររណីមាត្រនានា។
-
ឋានសិម្ពលី នាម
ឋានគ្រុឌ។
-
ឋានសួគ៌ នាម
ស្ថានដែលបរិបូណ៌ដោយកាមគុណ៥មានរូបជាដើម, ទីដែលបរិបូណ៌ដោយសេចក្ដីសុខ, ច្រើនហៅឋានរបស់ទេវតាមាន៦ជាន់គឺឋានចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតីនិងឋានបរនិម្មិតវសវតី។
-
ឋានានុក្រម នាម
លំដាប់ទី, លំដាប់មុខងារ។
-
ឋានានុរូប គុណនាមនាម
ដែលសមគួរតាមទី, តាមមុខងារ ...; ដំណើរសមគួរល្មមតាមទី, តាមជាន់ថ្នាក់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។