វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ដ ពាក្យដែលផ្ដើមដោយ "ដ" មាន 605 ពាក្យ
ទំព័រ 7 / 21
-
ដីកាបើក នាម
លិខិតបើកប្រាក់ឬវត្ថុផ្សេងៗ។
-
ដីកាសាទុក្ខ នាម
ដីកាសម្រាប់ថ្វាយព្រះមហាក្សត្រិយ៍ជាអម្ចាស់ជីវិត។
-
ដីកាសាទោស នាម
( ម . ព . ដីកាសាទុក្ខ )។
-
ដីខ្មៅ នាម
ថ្មម្សៅព័ណ៌សម្រាប់សរសេរលើក្រដាស, សម្រាប់ដឹក, គូស, វាស, គូរ ...។
-
ដីចម្ការ នាម
ដីសម្រាប់ធ្វើចម្ការឬដាំដំណាំផ្សេងៗ
-
ដីធ្លី នាម
ផ្ទៃដីជាកម្មសិទ្ធិសាធារណៈឬឯកជនសម្រាប់ប្រើប្រាស់ក្នុងគោលបំណងណាមួយ
-
ដីនារ នាម
ដីដែលមានសណ្ឋានជ្រាលស្រួល។
-
ដីប្រឆេះ នាម
ដីឆ្អិនត្រង់កន្លែងដែលដុតគំនរព្រៃជាដើមរួចហើយ។
-
ដីប្រៃ នាម
ដីមួយប្រភេទដែលមានជាតិប្រៃហើយអាចដាំបានតែប្រភេទដំណាំមួយចំនួនប៉ុណ្ណោះ
-
ដីប្លី នាម
ឈ្មោះវល្លិឡើងជន្លង់មួយប្រភេទ ( ពួកម្រេច ) ផ្លែមូលទ្រវែងមានរសជាតិហឹរសម្រាប់ប្រើជាថ្នាំក្ដៅឬជាគ្រឿងសម្ល, ច្រើនដាំឱ្យវារតោងឡើងឈើស្រស់។
-
ដីព្រៃ នាម
ដីដែលមានព្រៃឈើដុះ
-
ដីភ្នំ នាម
ដីដែលស្ថិតនៅតំបន់ភ្នំ
-
ដីលែង នាម
ដីម៉ដ្ឋផង់ដូចម្សៅព័ណ៌ក្រហមក្រមៅស្រដៀងគ្រាក់ខ្នុរសម្រាប់លាយជាថ្នាំលាបជញ្ជាំងផ្ទះជាដើម។វត្ថុនេះបព្វជិតអាចយកទៅលាយធ្វើជាទឹកអម្ចត់ជ្រលក់ចីវរបាន។
-
ដីល្បាយ នាម
ដីច្រើនប្រភេទចូលគ្នាឬដីដែលមានស្រទាប់ច្រើនប្រភេទចូលគ្នា
-
ដីល្បាយខ្សាច់ នាម
ដីដែលមានកណ្ដេងនិងខ្សាច់លាយគ្នា។
-
ដីវិទ្យា នាម
វិទ្យាសាស្រ្តដែលសិក្សាពីប្រវត្តិកំណកំណើតការវិវត្តលក្ខណៈរូបគីមីលក្ខណៈជីវសាស្រ្តនិងចំណែកថ្នាក់ដី។
-
ដីស នាម
ថ្មភក់ឬថ្មម្សៅព័ណ៌សសាច់ទន់សម្រាប់សរសេរលើក្ដារឈ្នួន, គួរសរសេរជាដីស
-
ដីសណ្ដ នាម
ដីត្រីកោណដែលលូកចូលទៅក្នុងសមុទ្រ។
-
ដីសន្ទះ នាម
ផ្ទៃដីដែលមានទទឹងតូចឬស្តួចហើយខណ្ឌផ្ទៃទឹកដែលនៅសងខាងដោយភ្ជាប់ផ្ទាំងដីធំពីរ
-
ដីស្រែ នាម
ដីដែលអាចធ្វើស្រែបាន
-
ដីស្អិត នាម
( ម . ព . ដីឥដ្ឋ )។
-
ដីឥដ្ឋ នាម
ដីដែលស្អិតល្មួតបៀមទឹកឬដីដែលម៉ដ្ឋទន់ល្មួតសម្រាប់ធ្វើក្អម, ឆ្នាំង, ឥដ្ឋ, ក្បឿងជាដើម។
-
ដឹក កិរិយាសព្ទនាម
នាំយកទៅមកដោយគ្រឿងផ្ទុកមានរទេះទូកជាដើម
-
ដឹកញីបន្ស៊ីឈ្មោល
( ព . ប្រ .) ណែនាំបញ្ជុះបញ្ចូលបុរសនិងស្រ្តីដើម្បីឱ្យបានគ្នាជាគូស្នេហ៍ឬប្ដីប្រពន្ធ។
-
ដឹកដឿ នាម
( ម . ព . ដក់ដឿ )។
-
ដឹកដៀវ កិរិយាសព្ទ
ទឹមគោឬក្របី, សេះតែមួយហើយដឹកនាំគ្រឿងផ្ទុកទៅមក។
-
ដឹកនាំ កិរិយាសព្ទ
គ្រប់គ្រង, ចាត់ចែងការងារក្នុងក្រុមក្នុងស្ថាប័នក្នុងប្រទេស
-
ដឹង កិរិយាសព្ទនាម
បានដំណឹង, ចូលចិត្តជាក់, ជ្រាបច្បាស់ក្នុងចិត្ត, យល់ជាក់
-
ដឹងក្ដី កិរិយាសព្ទគុណនាម
ដឹងសេចក្ដី, ដឹងការណ៍ខុសត្រូវ, ដែលបានដឹងការណ៍ខុសត្រូវក្រែលហើយ
-
ដឹងចិត្តដឹងថ្លើម កិរិយាសព្ទ
( សំនួន .) ស្គាល់ឬយល់ចិត្តច្បាស់លាស់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។