វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ដ ពាក្យដែលផ្ដើមដោយ "ដ" មាន 605 ពាក្យ
ទំព័រ 19 / 21
-
ដំណោល នាម
ការដោល
-
ដំណោះ នាម
ការដោះ, ពាក្យដោះ, ដំណើរដោះស្រាយ
-
ដំណោះស្រាយ នាម
ការដោះស្រាយវិធីដោះស្រាយ
-
ដំណៅ នាម
ការដៅ, ការចុចឱ្យមានគ្រឿងសម្គាល់; ស្នាមដែលដៅ
-
ដំណំ នាម
កន្លែង, របួស, មុខសស្ត្រាដែលត្រូវដោយវាយដំខ្លាំងឬដោយការប្រហារណាមួយយ៉ាងធ្ងន់
-
ដំប គុណនាម
ពីរគូ (៤)។ពាក្យសម្រាប់ប្រើរាប់ផ្លែឈើ, កណ្ដាប់ស្រូវ, កណ្ដាប់សំណាបឬសត្វតិរច្ឆានតូចៗជាដើម
-
ដំបង គុណនាមនាម
ឈ្មោះគ្រឿងអាវុធធ្វើដោយឈើឬដែកជាដើម
-
ដំបងគ្រញូង នាម
ឈ្មោះកុកមួយប្រភេទមាឌធំចង្គ្រោង។
-
ដំបងឆក់ នាម
ដំបងមានបន្ទុកអគ្គិសនីសម្រាប់ឆក់
-
ដំបងពីរកំណាត់ នាម
ឈើពីរកំណាត់ភ្ជាប់គ្នាដោយខ្សែឬច្រវាក់ប្រើជាអាវុធ។ខ្លះធ្វើក្រៅពីឈើក៏មាន
-
ដំបងយក្ខ នាម
( ម . ព . ដំបងយក្ស )។
-
ដំបងយក្ស នាម
ឈ្មោះប្រទាលមួយប្រភេទមានបន្លាតូចៗច្រូងច្រាងគេតែងដាំធ្វើជាបង
-
ដំបន់ គុណកិរិយាគុណនាម
មាំ, ហំ . ស្ដុក
-
ដំបារ គុណនាមនាម
ផ្ទាំង, ផ្ទៃ
-
ដំបូក នាម
ពំនូកដីដែលកើតពីកណ្ដៀរពូន។
-
ដំបូង គុណនាម
ជាបឋម, ជាខាងដើម, មុន, ទីមួយ
-
ដំបូងខ្យល់ គុណនាមនាម
ខ្យល់ដំបូងគឺខ្យល់ដែលបក់ពីទិសឧត្តរមកជាដំបូងក្នុងខាងដើមនៃហេមន្តរដូវ
-
ដំបូងចិត្ត គុណនាមនាម
ដំណើរថ្មោងចិត្ត, ដែលទើបនឹងតាំងចិត្តផ្ដើមផ្គងជាដំបូងឬដែលទើបនឹងចាប់ចិត្តស្រឡាញ់, រាប់រកជាដំបូង។
-
ដំបូងដៃ គុណនាមនាម
កិច្ចការអ្វីមួយដែលគេទើបនឹងតាំងផ្ដើមជាដំបូង, ដែលតាំងផ្ដើមជាមុនបំផុត។
-
ដំបូន្មាន នាម
សេចក្ដីទូន្មាន, ឱវាទ, ពាក្យប្រដៅ
-
ដំបូល នាម
ប៉ែករបាំងខាងលើសម្រាប់ការពារទឹកភ្លៀង, កម្ដៅថ្ងៃជាដើម
-
ដំបួច កិរិយាសព្ទគុណកិរិយា
និយាយចំអកចំអន់លេង
-
ដំបែ នាម
មេស្រាឬមេត្រប៉ែដែលគេផ្សំសូនជាដុំហើយហាលឱ្យស្ងួតរឹង។
-
ដំបៅ នាម
ឈ្មោះរោគកើតនៅសាច់មានខ្ទុះមានទឹករងៃ; ដំបៅមានច្រើនប្រភេទមានដំបៅងា, ដំបៅពកជាដើម។
-
ដំបៅងា នាម
ជំងឺឆ្លងមួយប្រភេទរាតត្បាតនៅតំបន់ត្រូពិកដោយសារមេរោគស្ពៀរ៉ូកែតឈ្មោះត្រេប៉ូណេម៉ាពែតឺនុយដែលធ្វើឱ្យអ្នកជំងឺមានអាការៈក្ដៅខ្លួនឈឺចុកចាប់អវយវៈបន្ទាប់មកមានចេញជាដំបៅពងបែករលួយរហូតដល់ជាលិកាក្រោមស្បែកជាពិសេសនៅលើមុខដៃនិងជើង
-
ដំបៅចិត្ត នាម
( ម . ព . ដំបៅទ្រូង )។
-
ដំបៅទ្រូង កិរិយាសព្ទ
( សំនួន .) ឈឺងំមិនស្បើយក្នុងចិត្តហាក់បីដូចមានដំបៅនៅក្នុងទ្រូង
-
ដំបៅហក នាម
( ម . ព . ហក១)។
-
ដំរី នាម
សត្វចតុប្បាទមានរូបធំសម្បើមមានស្បែកក្រាស់មានដៃហៅថាប្រមោយ; ខ្លះមានភ្លុក, មានចែ។
-
ដំរីចុះប្រេង នាម
ដំរីស្ដរឬភ្លុកដែលឡើងខ្លួនពេញទំហំស្រវឹងដោយកាមារម្មណ៍ចេញប្រេងត្រង់ខួចនៅកៀនត្រចៀកបណ្ដាលឱ្យកាចងងុលឥតកោតខ្លាចទម័ក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។