វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ដ ពាក្យដែលផ្ដើមដោយ "ដ" មាន 605 ពាក្យ
ទំព័រ 14 / 21
-
ដែកគាស់ នាម
ដែកមានសណ្ឋានឆែកជាចម្ពាមខាងចុងសម្រាប់គាស់ដកដែកគោល។
-
ដែកគូស នាម
( ម . ព . ឈើគូស )។
-
ដែកគោល នាម
ដែកមានសណ្ឋានមូលតូចទ្រវែងមានក្បាលខាងចុងស្រួចសម្រាប់បោះភ្ជាប់អ្វីៗ។
-
ដែកគោលថែប នាម
( ម . ព . ដែកគោលបេតុង )។
-
ដែកគោលបេតុង នាម
ដែកគោលម៉្យាងធ្វើពីដែកថែបរឹងជាងដែកគោលធម្មតាប្រើដំបញ្ចូលក្នុងបេតុង
-
ដែកចារ នាម
ដែកមូលឆ្មារស្រួចមានដងសម្រាប់ចារសាស្ត្រាស្លឹករឹត។
-
ដែកឆក់ នាម
( ម . ព . មេដែក )។
-
ដែកឆាប នាម
ដែកមានបន្លាខ្លីញឹកសម្រាប់ឆាបធ្មេញរណារជាដើម។
-
ដែកឆឹក នាម
( ម . ព . ដែកភ្លើង )។
-
ដែកឈូស នាម
ដែកសម្រាប់ឈូសរំលីងឈើ, ប្រដាប់ដែលមានផ្លែដែកស្នូកឈើសម្រាប់ឈូសរំលីងឈើ
-
ដែកដុល នាម
ដែកដែលនៅទាំងដុំ។
-
ដែកតេ នាម
ដែកដែលមានមុខកាត់រាងដូចអក្សរឡាតាំង T ហៅតាមភាសាបារាំង
-
ដែកថែប នាម
( ម . ព . ថែប១)។
-
ដែកថ្នាំងអំពៅ នាម
ដែកដែលមានមុខកាត់រាងមូលមានថ្នាំងញឹកសម្រាប់ឱ្យខាំជាប់មាំជាមួយបេតុង
-
ដែកពត់ នាម
ដែកសម្រាប់ពត់ធ្មេញរណារ។
-
ដែកភ្លើង នាម
ដែកសម្រាប់ដំយកភ្លើង ( ដែកភ្លើង១គ្រឿងមានដែកដំ១បំពង់ប៉ុយ១ថ្ម១ដុំ )។
-
ដែកវី នាម
( ម . ព . ដែកវ៉េ )។
-
ដែកវ៉េ នាម
ដែកដែលមានមុខកាត់រាងដូចអក្សរឡាតាំង V ហៅតាមភាសាបារាំង
-
ដែកស្មិត នាម
សំលោហៈ ´ រវាងដែកនិងកាបូនដែលមានលើសពី២,១៤%
-
ដែកស្វាន នាម
( ម . ព . ស្វាន២)។
-
ដែកអង្រូស នាម
( ម . ព . អង្រូស )។
-
ដែកអស់ល្បត់ នាម
ដែកដែលជាងលត់ច្រើនដងអស់សាច់មុតហើយ។
-
ដែកអិល នាម
( ម . ព . ដែកវ៉េ )។
-
ដែកអ៊ី នាម
ដែកដែលមានមុខកាត់រាងដូចអក្សរឡាតាំង I ហៅតាមភាសាបារាំង
-
ដែកអ៊ីណុក នាម
សំលោហៈមួយប្រភេទដែលច្រែះមិនស៊ី។
-
ដែង គុណនាមនាម
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យអាឬមេសម្រាប់អ្នកធំហៅរកអ្នកតូចឬចៅហ្វាយនាយហៅរកមនុស្សដែលនៅក្រោមបង្គាប់ខ្លួន, បើប្រុសប្រើអាដែង, ស្រីប្រើមេដែង
-
ដែន នាម
រដ្ឋ, ប្រទេស, អាណាខេត្តទាំងមូលដែលនៅក្នុងអំណាចការត្រួតត្រារបស់រាជការសម្រាប់ផែនដីនីមួយៗ
-
ដែនកំណត់ នាម
( គណិត .) សំណុំចំនួននៃអថេរ x ដែលនាំឱ្យអនុគមន៍ y = f (x) មានតម្លៃនិងតាងដោយ D
-
ដែនដី នាម
( ម . ព . ដែន១)។
-
ដែរ គុណកិរិយា
ដូចគ្នា, បានដូចគ្នា, ផង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។