វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឈ ពាក្យដែលផ្ដើមដោយ "ឈ" មាន 155 ពាក្យ
ទំព័រ 3 / 6
-
ឈើច្រាន នាម
ឈើឬឫស្សីស្រួចខ្លីសម្រាប់បុះដីរាស់ដែលរឹងឱ្យមុតជារណ្ដៅតូចហើយស្ទូងស្រូវ ( អ្នកស្រុកខ្លះហៅឈើជូន )។
-
ឈើជ្រែង នាម
ឈើសម្រាប់ទល់ជ្រែងឬឈើដែលទល់ទប់, ជ្រែងអ្វីៗកុំឱ្យទ្រេតកុំឱ្យរលំ។
-
ឈើឈ្នាន់ នាម
ឈើសម្រាប់ជាន់ឱ្យតង្ករបើកបិទ ( គ្រឿងតម្បាញ )។
-
ឈើតូចលូតតាមឈើធំ
( ព . ទ . បុ .) កាលបើអ្នកធំសង្គ្រោះទំនុកបម្រុងអ្នកតូចរមែងតែលូតលាស់ខ្ពស់តាម។
-
ឈើត្រង់ នាម
សម្ដីក្លាយមកពីពាក្យចត្រង្គ។
-
ឈើទាល នាម
ឈ្មោះឈើមួយប្រភេទមានជ័រសម្រាប់ធ្វើចន្លុះឬលាប, បិទ, ពរទូកជាដើម; ឯខ្លឹមសម្រាប់ជាគ្រឿងទព្វសម្ភារៈផ្សេងៗ, ជាឈើមានប្រយោជន៍យ៉ាងសំខាន់ក្នុងកម្ពុជប្រទេស។
-
ឈើទាលត្រាញ់ នាម
ឈើធំមួយប្រភេទច្រើនមានតែនៅក្នុងព្រៃរបោះជិតភ្នំ។
-
ឈើធំរលំសង្កត់ឈើតូច
( ព . ទ . បុ .) អ្នកធំបង្គ្របឬសង្កត់សង្កិនអ្នកតូចដោយអំណាច។
-
ឈើបុក នាម
ឈើមូលវែងស្រួចសម្រាប់បុកឬបុះឱ្យមានជារណ្ដៅតូចៗហើយដាក់ដាំគ្រាប់ពោត, គ្រាប់សណ្ដែកជាដើម។
-
ឈើបុះ នាម
( ម . ព . ឈើបុក )។
-
ឈើផ្ដេក នាម
ឈើឬឫស្សីវែងសម្រាប់សង្កត់ផ្ដេកគុម្ពស្រូវទុំឱ្យដួលរាបរគេនដើម្បីឱ្យស្រួលច្រូត។
-
ឈើភ្លើង នាម
ឈ្មោះឈើមួយប្រភេទមានធាតុក្ដៅច្រើន, គេច្រើននិយមធ្វើជាថ្នាំកែរោគ។
-
ឈើរា នាម
ឈើដែលចងបន្តោកតង្ករ ( គ្រឿងតម្បាញ )។
-
ឈើរឹត នាម
ឈើដែលចងពីចុងកីមកភ្ជាប់នឹងថ្ដោកក្ដារសម្រាប់រឹតអន្ទងតម្បាញ។
-
ឈើរុញ នាម
( ម . ព . របុញ )។
-
ឈើសង្កួត នាម
ឈើសម្រាប់សង្កួតកាំបិតជាដើម។
-
ឈើសូល នាម
ឈើស្រួចសម្រាប់ចាក់រុកគាស់ឆ្កឹះទាត់ប្រមៀលប្រមូលសាកសពដែលធ្វើឈាបនកិច្ចឱ្យស្រួលឆាប់ឆេះសុស ( ហៅតាមទម្លាប់ស្រុកថាឈើសូល៍ ( សូ ) ក៏បាន )។
-
ឈើសូល៍ នាម
( ម . ព . ឈើសូល )។
-
ឈើស្ដឹង នាម
ឈើសម្រាប់សន្ធឹងសំពត់គ្រឿងប៉ាក់ជាដើម។
-
ឈើស្ទន់ នាម
កំណាត់មែកឈើឬវល្លិស្រស់ជាដើមសម្រាប់ទំពាដុសឈ្លីជម្រះធ្មេញ ( ហៅត្រឹមតែស្ទន់ក៏បាន )។
-
ឈើស្រួច នាម
ឈើឬឫស្សីដែលគេបិតសម្រួចសម្រាប់រុកស្លឹកកណ្ដបឬភ្ជល់ជាដើមហើយដោតខ្នួច។
-
ឈើហុប នាម
ឈើវែងមានទំហំដែលគេចាំងជា៤ជ្រុងឬអារបំបែកជា៤ជ្រុង ( ហៅត្រឹមតែហុបក៏បាន )។
-
ឈើអណ្ដោត នាម
ឈើស្រួចប្រើជាអាវុធសម្រាប់ដោតពិឃាតមនុស្សដែលមានទោសដល់ប្រហារជីវិត ( មានប្រើតែក្នុងសម័យបុរាណរាជ្យពីដើម )។
-
ឈើអន្ទង នាម
ឈើសម្រាប់អន្ទងសូត្រឬអំបោះ។
-
ឈើអែម នាម
ឈ្មោះឈើឬវល្លិដើមធំសំបកមានរសផ្អែមសម្រាប់ប្រើជាថ្នាំកែរោគឬផ្សំធ្វើជាដំបែ។
-
ឈែត នាម
ការសន្ទនាគ្នាលេងដោយប្រើអក្សរសំឡេង ... តាមរយៈបណ្ដាញកុំព្យូទ័របណ្ដាញសកលឬអ៊ីនធឺណិត។
-
ឈែល កិរិយាសព្ទគុណកិរិយា
ពន្លូចធ្លែល ( ព . អា .)។
-
ឈោង កិរិយាសព្ទ
លូកដៃយោកទាំងខ្លួន
-
ឈ្ងប់ គុណកិរិយាគុណនាម
ដែលមានក្លិនក្រអូបងំឆ្អិត
-
ឈ្ងប់ឈ្ងុយ កិរិយាសព្ទគុណកិរិយា
ស្វិតស្វាញ, ផ្ទៀងផ្ទាត់, ពិនិត្យពិច័យ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។