វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 4 / 31
-
ជនភៀសខ្លួន នាម
មនុស្សទាំងឡាយដែលបានចាកចេញពីតំបន់ណាមួយដែលខ្លួនកំពុងរស់នៅទៅកាន់តំបន់មួយផ្សេងទៀតដោយសារតែពួកគេទទួលរងការភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញលើមូលហេតុពូជសាសន៍សាសនាសញ្ជាតិនយោបាយសង្គ្រាមឬគ្រោះធម្មជាតិជាដើម
-
ជនល្មើស នាម
ជនដែលប្រព្រឹត្តអំពើល្មើសច្បាប់
-
ជនវាទ នាម
ពាក្យចចាមអារ៉ាម។
-
ជនសង្ស័យ នាម
( ម . ព . ជនជាប់សង្ស័យ )។
-
ជនអនន្តោប្រវេសន៍ នាម
ជនដែលចូលទៅក្នុងប្រទេសណាមួយដើម្បីបំពេញបេសកកម្មជាតំណាងអង្គការអន្តរជាតិឬអង្គការតំបន់ជាតំណាងប្រទេសឬដើម្បីបំពេញបេសកកម្មឬការងារផ្សេងទៀតតាមកិច្ចព្រមព្រៀងរវាងប្រទេសដើមកំណើតនៃជននោះនិងប្រទេសដែលខ្លួនចូលទៅ
-
ជនអន្តោប្រវេសន៍ នាម
ជនដែលធ្វើបម្លាស់លំនៅចេញពីប្រទេសណាមួយចូលមកក្នុងប្រទេសមួយផ្សេងទៀតដែលមិនមែនជាប្រទេសកំណើតរបស់ខ្លួន។
-
ជនាចារ នាម
សណ្ដាប់ធ្នាប់, បែបបទរបស់ពួកជនក្នុងប្រទេស, ស្រុក, ភូមិមួយៗ។
-
ជនាធិប នាម
អ្នកគ្រប់គ្រងរក្សាប្រជាជន ( ក្សត្រទ្រង់រាជ្យ )។
-
ជនាធិបតី នាម
អធិបតីរបស់ប្រជាជន ( ព្រះរាជា )។
-
ជនានុគ្រោះ នាម
ការទំនុកបម្រុងដល់សាធារណជនមិនរើសមុខ ( សម្រាប់ឥស្សរជនជាន់ខ្ពស់ដែលមានអានុភាពច្រើន )។
-
ជនានុជន នាម
ជនធំតូចគឺបណ្ដាជនទាំងធំទាំងតូច។
-
ជនាស្រ័យ នាម
ទីអាស្រ័យនៅរបស់ពួកជន; ទីសម្នាក់, សំចតសម្រាប់សាធារណជន, សាលាសម្នាក់។
-
ជនិតា នាម
ឧបករណ៍ដែលបំប្លែងថាមពលណាមួយទៅជាថាមពលអគ្គិសនី
-
ជនិន្ទ នាម
អ្នកដែលជាធំជាងអស់ប្រជាជន ( ព្រះរាជា )។
-
ជនី នាម
មាតា
-
ជនីនាថ នាម
( ម . ព . ជននីនាថ )។
-
ជនីនាថា នាម
( ម . ព . ជនីនាថ )។
-
ជនីបកលា នាម
ភ្នាសស្រោបពោះវៀន។
-
ជនុបត្ថម្ភ នាម
សេចក្ដីទំនុកបម្រុង, ការជួយជ្រោមជ្រែងរបស់ពួកជនគឺការដែលប្រជាជនព្រមចិត្តគំនិតគ្នាជួយទំនុកបម្រុងជួយជ្រោមជ្រែងឱ្យកើតឱ្យសម្រេចដោយចំណាយទ្រព្យរាល់គ្នាឬក៏ដោយកម្លាំងកាយរាល់ខ្លួន
-
ជនូបត្ថម្ភក នាម
( ម . ព . ជនូបត្ថម្ភកៈ )។
-
ជនូបត្ថម្ភកៈ នាម
អ្នកទំនុកបម្រុងដល់ប្រជាជនតាមទំនងដ៏សមគួរដោយមិនរើសមុខមិនលម្អៀង ( ប្រើជាជនុបត្ថម្ភ, ជនោបត្ថម្ភកក៏បាន )។
-
ជនេត្តិកា នាម
( ម . ព . ជនេត្តី )។
-
ជនេត្តី នាម
ម្ដាយ។
-
ជនេន្ទ្រ នាម
ដូចគ្នានឹងជនិន្ទដែរ។
-
ជនោត្តម គុណនាមនាម
ដែលឧត្តម, ខ្ពង់ខ្ពស់ជាងជន; ព្រះបរមក្សត្រិយ៍
-
ជនោទ័យ នាម
ជនដែលទើបមានអានុភាព។
-
ជន់ កិរិយាសព្ទ
ឡើងសាយភាយ
-
ជន្ម នាម
ជីវិត
-
ជន្មវស្សា នាម
អាយុ ( រ . ស .) ព្រះជន្មវស្សា
-
ជន្មវុឌ្ឍិ នាម
( ម . ព . វុឌ្ឍិជន្ម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។