វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 31 / 31
-
ជ្រែះ កិរិយាសព្ទ
( ម . ព . ច្រេះ )។
-
ជ្រៃ នាម
ឈ្មោះឈើមានជ័រពួកពោធិ៍, ពួកល្វា, មានពួររយីករយាកឬព័ទ្ធព័ន្ធ; ជ្រៃមានច្រើនយ៉ាងគឺជ្រៃពោធិ៍, ជ្រៃក្រឹម, ជ្រៃលៀប, ជ្រៃត្រាង, ជ្រៃវល្លិ ...។
-
ជ្រៃក្រឹម នាម
( ម . ព . ជ្រៃ )។
-
ជ្រោ គុណនាម
ដែលជរាខ្លាំង, ដែលទោរទន់ទ្រមខ្លាំង
-
ជ្រោក គុណនាម
ដែលល្ហោសៗ, ស្គោក, មិនហាប់, មិនណែន, មិនម៉ដ្ឋ
-
ជ្រោកជ្រាក គុណនាម
ដែលជ្រោករយាក, ជ្រោកខ្លាំង។
-
ជ្រោង កិរិយាសព្ទ
ទ្រស្ទួយឡើង
-
ជ្រោមជ្រែង កិរិយាសព្ទ
ទំនុកបម្រុងដោយជួយគាំពារ, ផ្ទប់ផ្ទល់ ( ព . ប្រ .)
-
ជ្រោយ នាម
ប៉ែកដីខ្ពស់ស្មើនឹងច្រាំងដែលញោចលយលូកចូលទៅក្នុងសមុទ្រឬទន្លេ, ស្ទឹង។
-
ជ្រោះ នាម
ជ្រលងជ្រៅក្នុងភ្នំ, ចង្ហូរទឹកចេញពីភ្នំ។
-
ជ្រៅ គុណនាម
ទីទៃពីរាក់គឺដែលមានជម្រៅ
-
ជ្រៅជ្រះ គុណនាមគុណកិរិយា
ទូលំទូលាយប្រកបដោយប្រាជ្ញាឈ្លាសវៃ
-
ជ្រំ កិរិយាសព្ទ
កាប់ឬបុកតិចៗញំៗបន្ថើរៗយ៉ាងញាប់បន្តិច
-
ជ្រះ គុណកិរិយា
ឥតស្នាម, ឥតប្រឡាក់; អស់មន្ទិល, ឥតមានហ្មង, ស្រឡះ
-
ជ្រះថ្លា កិរិយាសព្ទគុណនាម
អស់មន្ទិលសៅម៉ងពីក្នុងចិត្ត; ដែលមានចិត្តល្អរីករាយបរិសុទ្ធផូរផង់
-
ជ្រះស្រឡះ កិរិយាសព្ទ
ជ្រះអស់មន្ទិល; ជ្រះអស់មានហេតុទាក់ទិនតទៅទៀត។
-
ជ្វា នាម
ឈ្មោះកោះមួយជាប្រទេសរាប់បញ្ចូលក្នុងភាគផែនដីអាស៊ី។ពួកមនុស្សអ្នកប្រទេសនោះក៏ហៅជ្វាដែរ, មានឆ្លងមកនៅក្នុងកម្ពុជរដ្ឋតាំងពីយូរហើយជាប់ជាពូជវង្សដរាបមកដល់សព្វថ្ងៃនេះ, តែភាសាសម្ដីក្លាយឃ្លាតអំពីភាសារបស់ពួកជ្វាដែលនៅក្នុងប្រទេស។របស់និងដំណាំជាដើមដែលដោយជាប់មកអំពីប្រទេសជ្វានោះក៏មានឈ្មោះហៅជាប់ពាក្យថាជ្វាៗក្នុងកម្ពុជប្រទេសយើងជាច្រើនដូចជាចេកជ្វា, ដឹងជ្វា, ដំឡូងជ្វា, ស្គរជ្វា, ស្លាជ្វាជាដើម។
-
ជ្វាលា នាម
អណ្ដាតភ្លើង, សេចក្ដីរុងរឿង, ពន្លឺដែលភ្លឺព្រោងព្រាត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។