វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 3 / 31
-
ជតា នាម
កំណើត, វេលាដែលកើត, អង្សាកំណើត
-
ជតានិយម នាម
លទ្ធិឬជំនឿលើកម្មវាសនា។
-
ជតារាសី នាម
កំណើតដែលទាក់ទងនឹងថ្ងៃខែឆ្នាំសម្រាប់ទស្សន៍ទាយឱ្យដឹងពីវាសនាមនុស្សឡើងឬចុះអាក្រក់ឬល្អ ... .។
-
ជតៗ គុណកិរិយាគុណនាម
ទ្រតៗ
-
ជន នាម
ប្រដាប់នេសាទមច្ឆជាតិមួយប្រភេទ។
-
ជនក នាម
បុរសអ្នកបង្កើតកូន ( បិតា ); ច្រើនប្រើជារាជសព្ទ
-
ជនកសមាជិក នាម
សមាជិកស្ថាបនិក។
-
ជនកាយ នាម
ពួកជន, ប្រជុំជន។
-
ជនកុម្មុយនីស្ត នាម
អ្នកដែលជាសមាជិកបក្សកុម្មុយនីស្ត។
-
ជនក្បត់ នាម
អ្នកមិនស្មោះត្រង់ចំពោះក្រុមឬសង្គម
-
ជនជាតិ នាម
( ម . ព . ជាតិពន្ធុ )។
-
ជនជាតិដើម នាម
ជាតិពន្ធុដែលរស់នៅដំបូងគេនៅលើទឹកដីណាមួយ ( ប្រទេសតំបន់ទ្វីប )
-
ជនជាតិដើមភាគតិច នាម
ជនជាតិដើមដែលមានចំនួនប្រជាជនតិចនៅក្នុងប្រទេសណាមួយច្រើនរស់នៅជាក្រុមតូចៗតាមតំបន់ខ្ពង់រាបឬតំបន់ជួរភ្នំដោយរក្សាទំនៀមទម្លាប់ប្រពៃណីជំនឿភាសានិងរបៀបរបបរស់នៅរបស់ខ្លួន
-
ជនជាតិភាគតិច នាម
ជនជាតិដែលមានចំនួនតិចក្នុងចំណោមប្រជាជនទាំងអស់លើទឹកដីណាមួយ។
-
ជនជាប់សង្ស័យ នាម
បុគ្គលដែលគេសង្ស័យថាបានប្រព្រឹត្តបទល្មើសអ្វីមួយហើយមិនទាន់មានការចោទប្រកាន់។
-
ជនតា នាម
ប្រជុំជន, ពួកជន ( ច្រើនប្រើតែក្នុងកាព្យ )។
-
ជននាថ គុណនាមនាម
អ្នកដែលជាទីពឹង, ជាពំនាក់របស់ប្រជាជន ( ក្សត្រទ្រង់រាជ្យ )។
-
ជននិករ នាម
ប្រជុំជន, ពួកជន។
-
ជននិកាយ នាម
( ម . ព . ជនកាយ, ជនតា, ជននិករ )។
-
ជននី នាម
ស្ត្រីអ្នកបង្កើតកូន ( មាតា )។
-
ជននីនាថ នាម
មាតាដែលជាទីពឹង, ពំនាក់នៃប្រជាជន ( ព្រះមាតានៃក្សត្រទ្រង់រាជ្យ )
-
ជននីនាថា នាម
( ម . ព . ជននីនាថ )។
-
ជនបទ នាម
ប្រទេសជាទីប្រជុំជនគឺទីតំបន់ស្រុកក្រៅដែលមានប្រជាជននៅកុះករមានអ្នករាជការរដ្ឋបាលនៅជាប្រធានកាន់កាប់រក្សាផង ( ខែត្រក្រៅ, ទីរួមខេត្ត )។
-
ជនបទាធិបតី នាម
មន្ត្រីដែលជាអធិបតីក្នុងជនបទ។
-
ជនបម្លាស់ទី នាម
ជនដែលប្ដូរទីកន្លែងរស់នៅដោយសារកត្តាផ្សេងៗ។
-
ជនបរទេស នាម
ជនដែលមកពីប្រទេសណាមួយចូលទៅកាន់ប្រទេសមួយផ្សេងទៀត
-
ជនប្រវេសន៍ នាម
ជនដែលផ្លាស់លំនៅ។
-
ជនផង នាម
( ម . ព . អ្នកផង )។
-
ជនពាល នាម
ជនមានចរិតជាអ្នកលេងជនមានចរិតកាចសាហាវទាំងកាយវាចានិងចិត្ត
-
ជនពិការ នាម
ជនដែលខ្វះខាតឬបាត់បង់សម្បទាណាមួយបណ្ដាលឱ្យមានការរំខានដល់ជីវភាពរស់នៅឬសកម្មភាពនានាប្រចាំថ្ងៃ។ជួនកាលមានគេប្រើពាក្យជនមានពិការភាពផងដែរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។