វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 26 / 31
-
ជំនីក គុណនាម
ដែលកើតពីការជីក
-
ជំនីប នាម
ការជីប; ផ្នត់ឬអង្កាញ់ដែលជីប
-
ជំនុំ កិរិយាសព្ទធ.
ពិគ្រោះគ្នា, ពិភាក្សាគ្នាក្នុងវេលាចួបជុំ។
-
ជំនុំជម្រះ កិរិយាសព្ទ
ជំនុំឱ្យជ្រះស្រឡះ។
-
ជំនូត នាម
ការជូត
-
ជំនូន នាម
របស់ដែលជូន
-
ជំនួញ នាម
មុខការ, របរដែលជួញ, របស់ដែលគេជួញ
-
ជំនួញទាសករ នាម
អំពើជួញដូរមនុស្សដែលកើតមាននៅមហាសមុទ្រអាត្លង់ទិកនិងទ្វីបអាហ្វ្រ ៊ិកចាប់ពីសតវត្សរ៍ទី១៥ដល់សតវត្សរ៍ទី១៩ដើម្បីយកទៅធ្វើជាទាសករ។
-
ជំនួប នាម
( ម . ព . ចំនួប )។
-
ជំនួយ គុណនាម
ដែលគេឱ្យដោយជួយ, ដែលជួយ
-
ជំនួយកម្លាំង នាម
វិធីធ្វើឱ្យអ្នកជំងឺមានកម្លាំងពលំឡើងវិញក្រោយពេលជាសះស្បើយ។
-
ជំនួយការ នាម
អ្នកជួយ, អ្នកជួយធ្វើកិច្ចការអ្វីដល់អ្នកណាម្នាក់, អ្នកធ្វើការរង, បន្ទាប់។
-
ជំនួយស្មារតី នាម
ឯកសារជំនួយដែលកត់ត្រាវិធីដោះស្រាយការភ្លាំងភ្លាត់នានា
-
ជំនួរ គុណនាម
ដែលស្ថិតនៅតាមជួរត្រកូល
-
ជំនួល នាម
ការជួល
-
ជំនួស កិរិយាសព្ទ
ដាក់វត្ថុអ្វីមួយជួសវត្ថុមួយទៀតឬដាក់មនុស្សណាម្នាក់ជួសមនុស្សម្នាក់ទៀត; រ៉ាប់រងឱ្យរបស់ឬមនុស្សមួយផ្សេង
-
ជំនឿ នាម
សេចក្ដីដែលគួរជឿ, ដំណើរជឿ។
-
ជំនឿន នាម
ការជឿន, ដំណើរដែលជឿនលឿនទៅមុខ
-
ជំនេរ នាម
ការជេរ, ពាក្យជេរ
-
ជំនែង នាម
ការជែង, ការដណ្ដើមទៅឱ្យបាននៅពីខាងមុខគេ
-
ជំនោរ នាម
ទឹកដែលជោរ; ដំណើរដែលជោរ។
-
ជំនោះ នាម
ការជោះ, មុខឬស្នាមដែលជោះ
-
ជំនំ គុណនាម
ដែលទើបនឹងប្រើប្រាស់ទក់សាច់បន្តិចបន្តួច, ដែលស្ទើរថ្មីស្ទើរចាស់
-
ជំបួរ នាម
( ម . ព . ចំបួរ )។
-
ជំពប់ កិរិយាសព្ទ
( ម . ព . ចំពប់ )។
-
ជំពាក់ កិរិយាសព្ទ
( ម . ព . ចំពាក់ )។
-
ជំពូក នាម
( ម . ព . ចំពូក )។
-
ជំរត់ កិរិយាសព្ទ
នាំរត់, ពង្រត់ ( ម . ប្រ ., ច្រើនប្រើតែពង្រត់ជាង )។
-
ជំរិត កិរិយាសព្ទ
តឿនតឹងឱ្យបានឆាប់, បង្ខំទារ។
-
ជំរឹត កិរិយាសព្ទ
( ម . ព . ជំរិត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។