វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 22 / 31
-
ជើងអាធារគ្រែធម្មាសន៍ នាម
( ម . ព . ជើងអាធារទេសន៍ )។
-
ជើងអាធារទេសន៍ នាម
ជើងអាធារធំខ្ពស់សម្រាប់ដំឡើងដាក់បញ្ឈរពីមុខគ្រែធម្មាសន៍តម្កល់គម្ពីរទេសនា។
-
ជើងអាធាររៀន នាម
ជើងអាធារតូចសម្រាប់ដំឡើងទ្រសាស្ត្រារៀន។
-
ជើងឧបោសថ៍ នាម
( ព . ប្រ .) ព្រះសង្ឃដែលធ្វើឧបោសថ៍សុទ្ធតែមានសាមគ្គីព្រមព្រៀងគ្នាឥតមានសេចក្ដីរង្កៀសគ្នាទៅវិញទៅមកទើបធ្វើបាន។គេច្រើនយកពាក្យនេះមកប្រៀបនឹងមនុស្សទាំងពួងដែលមានគ្នាតាំងពីពីរនាក់ឡើងទៅហើយដែលមានសេចក្ដីស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធទោះបីទៅណាឬធ្វើការអ្វីក៏តែងតែទៅ, តែងតែធ្វើជាមួយគ្នាជាដរាប, អ្នកផងតែងហៅមនុស្សទាំងនោះថា
-
ជើងឯក នាម
អ្នកដែលស្ទាត់ជំនាញយ៉ាងឆើតក្នុងមុខការអ្វីមួយ
-
ជើជើ ឧទានសព្ទ
( ម . ព . ជើ!)។
-
ជើត នាម
ឈ្មោះបទភ្លេងពិណពាទ្យមួយយ៉ាងវាយតន្ថើនស្គរធំមិនដាច់សូរ
-
ជើតឈិង នាម
ឈ្មោះបទភ្លេងជើតដែលមានគោះឈិងផ្សំផង
-
ជើយ គុណកិរិយាគុណនាម
ព្រងើយ, តាមសម្រួលឥតខំ
-
ជឿ កិរិយាសព្ទគុណកិរិយា
ចុះចិត្តស៊ប់ដោយយល់ថាពិត, យកចិត្តទុកដាក់ថាជាការមែន
-
ជឿជាក់ កិរិយាសព្ទ
មានទំនុកចិត្តលើនរណាម្នាក់ឬអ្វីមួយ
-
ជឿន គុណកិរិយា
មានជំនឿន, ចម្រើនឡើង
-
ជឿនលឿន គុណកិរិយា
រីកចម្រើនដែលរីកចម្រើនទៅមុខដែលមានសន្ទុះឬល្បឿនទៅមុខ។
-
ជឿផ្កាប់មុខ កិរិយាសព្ទ
ជឿស៊ប់មិនងាកចិត្ត។
-
ជឿស្ដាប់ កិរិយាសព្ទ
ស្ដាប់ហើយជឿតាម, ទទួលប្រតិបត្តិតាម។
-
ជៀងជាក់ គុណកិរិយា
ច្បាស់លាស់, ពិតប្រាកដ, ជាក់លាក់, មិនប្លម។
-
ជៀត កិរិយាសព្ទ
ជ្រែកចូល, ដាក់បញ្ចូល, ដាក់ថែម
-
ជៀន កិរិយាសព្ទនាម
ចម្អិនម្ហូបឬចំណីដោយចម្រាញ់នឹងខ្លាញ់ឬនឹងប្រេង
-
ជៀនជួន នាម
ឈ្មោះម្ហូបទឹកមួយប្រភេទធ្វើដោយផ្សំគ្រឿងមានលាយខ្ញីនិងសៀងផង។
-
ជៀប នាម
ដែលទើបនឹងចេញក្ដឹបតូចៗ។ ( ច្រើននិយាយចំពោះតែក្ដឹបកប្បាសតូចៗ)
-
ជៀបកប្បាស នាម
ក្ដឹបកប្បាស។
-
ជៀវ គុណកិរិយា
ទ្រហឹង, អឺងអាប់ដោយសម្ដីមនុស្សឬសត្វស្លាបច្រើន
-
ជៀវជុំ គុណកិរិយា
ដែលជុំគ្នានិយាយឬស្រែកជៀវ។
-
ជៀស កិរិយាសព្ទ
( ម . ព . ចៀស )។
-
ជៀស្ឋជ័យ គុណនាមនាម
ដែលជាធំបំផុត, ចម្រើនបំផុត, ជាចម្បង, ជាច្បងទាំងមានជ័យជម្នះផង; ឬមានជ័យជម្នះលើអ្នកដែលជាចម្បង ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )
-
ជេដ្ឋភាគិនេយ្យ នាម
កូនប្រុសរបស់បងស្រី។
-
ជេដ្ឋភាតា នាម
បងប្រុស ( រ . ស .)។
-
ជេដ្ឋមាស នាម
ខែជេស្ឋ។
-
ជេដ្ឋមូល នាម
ខែជេស្ឋ។
-
ជេដ្ឋមូលមាស នាម
ខែជេស្ឋ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។