វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 19 / 31
-
ជូរមាត់ កិរិយាសព្ទ
មានក្លិនជូរក្នុងមាត់។
-
ជូរមុខ កិរិយាសព្ទ
( ព . ប្រ .) បញ្ចេញអាការធ្វើមុខស្មូញព្រោះធុញ, ទ្រាន់។
-
ជូរអែម គុណនាម
ជូរនិងផ្អែមលាយគ្នា
-
ជួ គុណនាម
ដែលអាក្រក់, ដែលឆ្គងមិនសូវស្គាល់ក្ដីគួរសម
-
ជួង នាម
របស់ដែលធ្វើដោយលោហជាតិសណ្ឋានដូចកណ្ដឹងដាក់ក្នុងវត្តអារាមឬសាលារៀនសម្រាប់វាយឱ្យសញ្ញាគ្នា។
-
ជួជង គុណនាម
ដែលជួដូចជាជង។
-
ជួជាតិ គុណនាម
ដែលមានជាតិទន់ទាប, ថោកថយ; អាក្រក់ជួជាតិគឺអាក្រក់ណាស់។
-
ជួញ កិរិយាសព្ទគុណនាម
រួញដោយផ្នត់ឬមានស្នាមផ្នត់
-
ជួញដូរ កិរិយាសព្ទ
ធ្វើសកម្មភាពទិញលក់ទំនិញផ្សេងៗ
-
ជួញប្រែ កិរិយាសព្ទ
លក់របស់ផ្សេងៗប្រែប្រួលផ្លាស់ប្ដូរលៃលកតាមដំណើរស្រួល។
-
ជួត កិរិយាសព្ទ
រុំក្បាលដោយឈ្នួត
-
ជួន នាម
( ម . ព . ចួន២)។
-
ជួនកាល គុណកិរិយា
( ម . ព . ចួន១)។
-
ជួនណា គុណកិរិយា
( ម . ព . ចួន១)។
-
ជួប កិរិយាសព្ទ
( ម . ព . ចួប )។
-
ជួបជុំ កិរិយាសព្ទ
ប្រជុំគ្នា, មកជួបគ្នា, ប្រមូលផ្ដុំគ្នា
-
ជួបជួន កិរិយាសព្ទ
ជួបជុំ ( ច្រើនប្រើក្នុងកំណាព្យបំពេញព្យាង្គ )
-
ជួបប្រទះ កិរិយាសព្ទ
ឃើញពើបអ្វីមួយនឹងភ្នែក
-
ជួយ កិរិយាសព្ទ
ធ្វើឱ្យអ្នកដទៃបានសម្រេចប្រយោជន៍តាមបំណង, ធ្វើឱ្យគេបានស្រួល, ទំនុកបម្រុង, ឱ្យកម្លាំង, ឱ្យគំនិត ...។
-
ជួយបន្ទរថែម កិរិយាសព្ទ
ជួយលើកឱ្យបានចិត្ត។
-
ជួរ នាម
របៀបរៀបរៀងតគ្នា
-
ជួរួ គុណកិរិយា
ដែលជួពន់ពេក។
-
ជួល កិរិយាសព្ទ
ឱ្យធ្វើការ, ប្រើ, សម្រេចកិច្ចការ, ខ្ចីប្រើដោយឱ្យឈ្នួល
-
ជួស កិរិយាសព្ទ
ដាក់ជាជំនួស, ជាតំណាង
-
ជួសជុល កិរិយាសព្ទ
កែកុនប៉ះប៉ុនវត្ថុដែលខូចឱ្យប្រើការបានល្អឡើងវិញ
-
ជើ ឧទានសព្ទ
ពាក្យសម្រាប់ពោលដោយខឹងឬដោយឆ្ងល់, ដោយកោត : ប្រើជាជើះ! ក៏មាន
-
ជើង នាម
ឈ្មោះទិសមួយផ្ទុយពីទីសខាងត្បូង, ទិសឧត្តរ : តាមទំនៀមខ្មែរយើងពីបុរាណនៅវេលាដេកគេតែងសណ្ដូកជើងទៅខាងទិសនោះបានជាហៅទិសខាងជើង : កុំប្រើថាជើង, ត្បូង, កើត, លិចឬឡិចឡើយ, ត្រូវប្រើពាក្យខាងឬឯផ្សំផងជាដរាបៈខាងកើត, ខាងត្បូង, ខាងលិច, ខាងជើង, ឬឯកើត, ឯត្បូង, ឯលិច, ឯជើង
-
ជើងកញ្ជុំ នាម
ឈ្មោះភូមិ១ក្នុងស្រុកទ្រាំង; ក្នុងពង្សាវតារហៅថាព្រះបាទជាន់ជុំ។
-
ជើងកញ្ជើ នាម
សក់ដែលកាត់ក្រឡឹងមូលជុំវិញទុកជើងសក់ត្រឹមស្មើគ្នារាងដូចកញ្ជើដែលគេផ្កាប់
-
ជើងកញ្ជោ នាម
ចម្រឹងឬបង្គោលបោះចងរនងសន្ទូចរនង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។