វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 18 / 31
-
ជុច នាម
ប្រដាប់នេសាទត្រីមួយប្រភេទត្បាញប្រទាក់ជាក្រឡាដោយបន្ទោះផ្ដៅជាដើមមានសណ្ឋានទ្រវែងត្បាញភ្ជិតបាតទុកមាត់ឱ្យនៅច្រហសម្រាប់ដាក់ត្រីធំឱ្យស្ទុះចូលជាប់ថយក្រោយពុំរួច
-
ជុណ្ហប័ក្ខ នាម
ចំណែកខែខាងព្រះចន្ទ្រភ្លឺគឺចំណែកខាងខ្នើត។
-
ជុតិមតី គុណនាម
( ម . ព . ជុតិមន្ត )។
-
ជុតិមន្ត គុណនាម
ដែលមានសេចក្ដីរុងរឿង, ដែលមានពន្លឺត្រចះ។
-
ជុតិមន្តី គុណនាម
( ម . ព . ជុតិមន្ត )។
-
ជុតិមា គុណនាម
( ម . ព . ជុតិមន្ត )។
-
ជុល កិរិយាសព្ទ
ចាក់ស្រែះ, ដេរព្រាងជាមុន
-
ជុលី នាម
ម្រាមដៃ, ក្រពុំម្រាមដៃ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )
-
ជុំ កិរិយាសព្ទគុណកិរិយានាម
មូលគ្នា។
-
ជុំកន្លង់ គុណនាមនាម
ដែលព័ទ្ធជុំចួបជិតឥតមានចន្លោះ ( និយាយចំពោះតែស្រម៉ល័ខនិងស្រកាជើងមាន់ )
-
ជុំជិត គុណកិរិយា
មូលមិត្ត, ផ្ដុំគ្នាច្រើនមីរដេរដាស, ដែលចោមរោមហ៊ុមព័ទ្ធជិត
-
ជុំទិស គុណកិរិយា
គ្រប់ទីកន្លែង, គ្រប់មជ្ឈដ្ឋាន
-
ជុំរុំ គុណកិរិយា
ដែលជួបជុំមូលគ្នាឥតមានសល់ម្នាក់
-
ជុំវិញ គុណនាម
ដែលព័ទ្ធរុំពីខាងក្រៅ
-
ជុះ កិរិយាសព្ទ
បន្ទោឧច្ចារៈ ( ព . សា .); ពាក្យរាបសាថាដោះទុក្ខសត្វធំ; ពាក្យខ្ពស់ថាបន្ទោឧច្ចារៈ, បន្ទោបង់ឧច្ចារៈ, ធ្វើឧច្ចារកិច្ច។
-
ជូជក នាម
ឈ្មោះព្រាហ្មណ៍ម្នាក់ជាស្មូមមានក្នុងរឿងវេស្សន្តរជាតក។
-
ជូត កិរិយាសព្ទនាម
សម្អាតដោយយកសំពត់ឬកំណាត់សំពត់ជាដើមដុសជម្រះមន្ទិលឬឱ្យស្ងួតទឹក។
-
ជូតកម្ម នាម
អំពើភ្នាល់, ការលេងល្បែងភ្នាល់។
-
ជូតការ នាម
( ម . ព . ជូតការក៍; អក្ខទេវី )។
-
ជូតការក៍ នាម
អ្នកលេងល្បែងភ្នាល់, អ្នកលេងល្បែងស៊ីសង
-
ជូតការិកា នាម
( ម . ព . ជូតការក៍ )។
-
ជូតការិនី នាម
( ម . ព . ជូតការក៍ )។
-
ជូតការី នាម
( ម . ព . ជូតការក៍ )។
-
ជូន កិរិយាសព្ទ
បូជា, ឱ្យ ( ពាក្យគោរព, ពាក្យគួរសម )
-
ជូនដំណឹង កិរិយាសព្ទ
ប្រកាសប្រាប់ឱ្យដឹងនូវរឿងរ៉ាវអ្វីមួយ
-
ជូនដំណើរ កិរិយាសព្ទ
ទៅជាមួយនរណាម្នាក់ទៅកាន់កន្លែងណាមួយដូចជាមុខផ្ទះស្ថានីយ៍រថភ្លើងចំណតរថយន្តឬអាកាសយានដ្ឋានជាដើមជាទីដែលពួកគេនឹងចេញដំណើរ
-
ជូនពរ កិរិយាសព្ទ
ឱ្យពរ
-
ជូរ គុណនាម
ដែលមានរសជាតិធ្វើឱ្យស្រៀវសង្កៀរធ្មេញ។
-
ជូរគ្រែត គុណនាម
ដែលជូរខ្លាំង។
-
ជូរចត់ កិរិយាសព្ទគុណនាម
ដែលមានរសជូរផងចត់ផង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។