វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 17 / 31
-
ជីវមណ្ឌល នាម
មណ្ឌលដែលផ្សំឡើងដោយប្រព័ន្ធអេកូឡូស៊ីនានានិងសារពាង្គកាយរស់ទាំងអស់ដែលមាននៅលើឬក្នុងដី ( ជីវមណ្ឌលដីគោក ) ក្នុងទឹកនិងនៅក្នុងបរិយាកាសរួមទាំងសារធាតុសរីរាង្គងាប់ដូចជាសំរាមកាកសំណល់បន្ទុះភ្នំភ្លើងសារធាតុសរីរាង្គក្នុងដីកម្ទេចកម្ទីក្នុងសមុទ្រជាដើម។
-
ជីវម៉ាស នាម
កាកសំណល់សត្វនិងរុក្ខជាតិដែលគេច្នៃប្រើជាឥន្ធនៈ
-
ជីវរូបារម្មណ៍ នាម
រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគដែលរំលេចឱ្យដឹងអំពីជីវិតចលនាវិញ្ញាណនិងចេតនារស់រវើក។
-
ជីវវិទូ នាម
អ្នកប្រាជ្ញខាងជីវវិទ្យាអ្នកមានចំណេះដឹងជ្រៅជ្រះខាងជីវវិទ្យា។
-
ជីវវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីភាវៈមានជីវិត ( មនុស្សសត្វនិងរុក្ខជាតិ )។
-
ជីវសាស្ត្រ នាម
វិជ្ជាឬគម្ពីរក្បួនខ្នាតចែងអំពីជីវិតមនុស្សនិងសត្វ, វិទ្យាសាស្ត្រផ្នែកខាងជីវិត។
-
ជីវឧតុភូតវិទ្យា នាម
ឧតុភូតវិទ្យាដែលសិក្សាអំពីទំនាក់ទំនងនៃកត្តានានារបស់ធាតុអាកាសនិងសារពាង្គកាយមានជីវិត។
-
ជីវា នាម
ពាក្យសម្រាប់ហៅស្ត្រីជាគូស្នេហាដែលទុកស្មើជីវិតរបស់ខ្លួន
-
ជីវាណូ នាម
( ម . ព . អំប្រ៊ីយ៉ុង )
-
ជីវិត នាម
ដំណើររស់នៅ, អាយុ
-
ជីវិតក្ស័យ នាម
ដំណើរអស់ជីវិត ( សេចក្ដីស្លាប់ )។
-
ជីវិតទាន នាម
ការឱ្យជីវិត, ការទុកជីវិតគេឱ្យរស់, ការលើកលែងមិនសម្លាប់, ការឱ្យអភ័យចំពោះមនុស្ស, សត្វដោយមិនឱ្យគេខ្លាចភ័យពីរឿងបាត់បង់ជីវិត
-
ជីវិតន្តរាយ នាម
អន្តរាយជីវិត ( សេចក្ដីស្លាប់ )។
-
ជីវិតសង្ខារ
អាយុ, ភ្លើងធាតុនិងបដិសន្ធិវិញ្ញាណ។
-
ជីវិតិន្ទ្រិយ នាម
ឥន្ទ្រិយគឺជីវិត, អំណាចនៃជីវិត, កម្លាំងជីវិត ...។
-
ជីវិន គុណនាម
ដែលមានជីវិត។
-
ជីវិនី នាម
( ម . ព . ជីវិន )។
-
ជីវី នាម
( ម . ព . ជីវិន )។
-
ជីវៈ នាម
ជីវិត។
-
ជីវៈចម្រុះ នាម
ភាវរស់គ្រប់យ៉ាងដែលកើតឡើងដោយធម្មជាតិហើយមានជីវិតរស់នៅលើផែនដី។
-
ជីវ៉ា នាម
( ម . ព . ជីវា )។
-
ជីវ៍ នាម
ពាក្យសម្រាប់ហៅព្រះពុទ្ធរូបអង្គធំៗដោយសន្មតថាដូចជាព្រះអង្គមានព្រះជន្មនៅ
-
ជីវ័ន នាម
ការចិញ្ចឹមជីវិត; ដំណើររស់នៅ
-
ជីវ្ហាវិញ្ញាណ នាម
សេចក្ដីដឹងច្បាស់នូវរសជាតិដោយសារអណ្ដាត
-
ជីវ្ហាសម្ផស្ស នាម
ការប៉ះពាល់រវាងអណ្ដាតនិងរសគឺការប៉ះប្រសព្វចួបគ្នារវាងអណ្ដាតនិងរសទើបកើតសេចក្ដីដឹងឡើង។
-
ជីវ្ហិន្ទ្រិយ នាម
ឥន្ទ្រិយគឺអណ្ដាត។
-
ជីសរីរាង្គ នាម
ជីដែលបានមកពីការរលួយស្អុយនៃសំណល់សរីរាង្គសត្វឬរុក្ខជាតិក្រោមអំពើនៃបាក់តេរី
-
ជីហរិត នាម
ជីដែលបានមកពីរុក្ខជាតិ។
-
ជីឡាវ នាម
( ម . ព . ឡាវ១)។
-
ជុក គុណកិរិយាគុណនាមនាម
ដែលទ្រុបទ្រុល, ណែនណាន់, ទ្រលោម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។