វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 14 / 31
-
ជាលភ្នែកក្រួច នាម
ឈ្មោះជាលមួយប្រភេទដែលត្បាញជាក្រឡាភ្នែកក្រួច ( ក្រឡាប្រាំមួយជ្រុង )។
-
ជាលា នាម
( ម . ព . ជ្វាលា )។
-
ជាលិកា នាម
សំណុំកោសិកាដែលមានទម្រង់រចនាសម្ព័ន្ធនិងមុខងារដូចគ្នាបង្កើតបានជាសរីរាង្គមួយឬផ្នែកមួយនៃសរីរាង្គ
-
ជាលិកាវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីជាលិកាគ្រប់ប្រភេទ។
-
ជាលិកាសាស្ត្រ នាម
មីក្រូកាយវិភាគវិទ្យានៃជាលិកា, វិទ្យាសាស្ត្រដែលសិក្សាអំពីជាលិកា។
-
ជាលិនី គុណនាមនាម
ដែលមានបណ្ដាញ, ដែលមានសំណាញ់ ( តណ្ហា )។
-
ជាលី នាម
ព្រះនាមព្រះរាជបុត្រនៃព្រះបាទស្រីវេស្សន្តរ ( ក្នុងវេស្សន្តរជាតក ); ច្រើននិយាយថា
-
ជាវ កិរិយាសព្ទ
លក់ឬទិញ ( ពាក្យគោរព )
-
ជាស នាម
ឈ្មោះសត្វមួយប្រភេទសន្តានបង្កួយមានរន្ធនៅក្នុងដី
-
ជាសោះសា
ជាស្រឡះ, ជាស្មោះស្មាន
-
ជាសះស្បើយ កិរិយាសព្ទ
ជាស្រឡះ, អស់ជំងឺ។
-
ជាឯក
ជាទីមួយ
-
ជាំ គុណនាម
ដែលឡើងសម្បុរខ្មៅសៅហ្មង, ខ្មៅខៀវ
-
ជិឃច្ឆា កិរិយាសព្ទ
( រ . ស .) ឃ្លាន
-
ជិញ្ជុវប្បកម្ម នាម
ការដាំទំពាំងបាយជូរ។
-
ជិញ្ជុវប្បករ នាម
អ្នកដាំទំពាំងបាយជូរ។
-
ជិណ្ណ គុណនាម
ដែលចាស់ដែលទ្រុឌទ្រោមដែលទន់ខ្សោយ។
-
ជិណ្ណកាយ គុណនាមនាម
កាយចាស់; ដែលមានរូបកាយចាស់គ្រាំគ្រាទ្រុឌទ្រោម, ទ្រម។
-
ជិណ្ណពាណិជ្ជ នាម
ជំនួញវត្ថុចាស់ៗ។
-
ជិណ្ណពាណិជ្ជករ នាម
ឈ្មួញដែលជួញដូរវត្ថុចាស់ៗ។
-
ជិណ្ណភាព នាម
ភាពចាស់ភាពទ្រុឌទ្រោមភាពទន់ខ្សោយភាពគ្មានតម្លៃ។
-
ជិណ្ណរូប នាម
( ម . ព . ជិណ្ណកាយ )។
-
ជិត គុណកិរិយាគុណនាមឧទានសព្ទ
ដែលទីទៃពីឆ្ងាយគឺទៀប, ក្បែរ, ខាងគ្នា; ដែលទៅមកឆាប់ដល់
-
ជិតខាង គុណនាម
ដែលនៅក្បែរខាង, ដែលរស់នៅជិតគ្នា, ដែលនៅជាប់របងគ្នា
-
ជិតឈឹង គុណនាម
ជិតស្លុងជិតមិនលេចសោះ, ដែលមិនលេចឮចេញទៅក្រៅ
-
ជិតដិត គុណនាម
មិនឆ្ងាយ, ជិតស្និទ្ធ, ស្និទ្ធស្នាល; ដិតដល់
-
ជិតម៏ ឧទានសព្ទ
( ម . ព . ជិត!)។
-
ជិតស្និទ្ធ គុណនាម
ជិតដិតណាស់, ស្និទ្ធស្នាល
-
ជិតិន្ទ្រិយ គុណនាមនាម
ដែលមានឥន្ទ្រិយឈ្នះហើយ ( ដែលឈ្នះឥន្ទ្រិយ ),។
-
ជិតំ កិរិយាសព្ទគុណនាមឧទានសព្ទ
ពាក្យសម្រាប់ស្រែកបន្លឺថាឈ្នះហើយ! ឬឈ្នះហើយៗ!។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។