វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 13 / 31
-
ជាប់ចិត្ត កិរិយាសព្ទ
ដួចចិត្តស្រឡាញ់ទាក់ចិត្តដោយចាប់អារម្មណ៍ស្រឡាញ់ដោយពេញចិត្ត
-
ជាប់ចោទ កិរិយាសព្ទគុណនាម
ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តទោសកំហុសអ្វីមួយ
-
ជាប់ចំណង កិរិយាសព្ទ
( សំនួន .) ជាប់ទទួលខុសត្រូវចំពោះនរណាម្នាក់របស់អ្វីមួយឬលើកិច្ចការណាមួយដោយខានមិនបាន
-
ជាប់ជម្រះ កិរិយាសព្ទ
ត្រូវជម្រះ។
-
ជាប់ជំពាក់ កិរិយាសព្ទ
ទាក់ទាមទាក់ទិនមិនដាច់ស្រេច; ស្ថិតក្នុងអំណាចអ្នកដទៃឬឥទ្ធិពលអ្វីមួយ
-
ជាប់ទោសមួយត្រណោត កិរិយាសព្ទ
( ម . ព . ជាប់មួយត្រណោត )។
-
ជាប់ពូជ កិរិយាសព្ទ
ជាសាច់ញាតិសាច់សាលោហិតក្នុងតំណវង្សត្រកូល
-
ជាប់មាត់ កិរិយាសព្ទ
កំពុងជាប់និយាយមិនទាន់អស់មិនទាន់ហើយ
-
ជាប់មួយត្រណោត កិរិយាសព្ទ
( ព . ប្រ .) គឺជាប់ទោសទាំងមួយពួកឬទាំងមួយក្រុមរួមក្នុងពន្ធនាគារជាមួយគ្នា។
-
ជាប់រសោងដូចសម្លកំពឹស កិរិយាសព្ទ
( ព . ទ . បុ .) ដែលឆ្លើយដាក់ពីម្នាក់ទៅម្នាក់ឱ្យជាប់មានរឿងរយោងជាមួយគ្នាប្រៀបដូចជាសម្លកំពឹសដែលស្រង់ឡើងជាប់គ្នារសោង។
-
ជាប់លាប់ គុណនាម
( ម . ព . ខ្ជាប់ )។
-
ជាប់លេខ កិរិយាសព្ទ
ទទួលបានចំណាត់ថ្នាក់ក្នុងការជ្រើសរើសឬប្រកួតប្រជែងណាមួយ
-
ជាប់សន្លុង កិរិយាសព្ទ
( ព . ប្រ .) ជាប់កុនឬជាប់នៅក្នុងបំណងប្រពន្ធកូន។
-
ជាប់សែ កិរិយាសព្ទ
ជាប់អម្បូរដើមដែលរយាលច្រើនតំណមនុស្ស
-
ជាប់អន្ទាក់ កិរិយាសព្ទ
ជាប់កុន, ជាប់ចំណោម។
-
ជាពិសេស គុ.កិ. ឈ្ន.
ជាសំខាន់ជាចម្បង
-
ជាម នាម
ឈ្មោះចានមួយប្រភេទធំជំទើររាងក្រឡូមតែរាក់ល្មម
-
ជាមួយ ធ.
រួមគ្នា, រួមផង, រួមផងដែរ
-
ជាមួយនឹង ធ.
ព្រមទាំងអ្នកដទៃឬអ្វីៗផង
-
ជាម្ចាស់ នាម
អ្នកគ្រប់គ្រង, អ្នកមើលថែ, អ្នកគ្រងផែនដី, អ្នកដែលជាទីពឹង
-
ជាយ នាម
ប៉ែកខាងចុង, រឹមក្បែរខាង
-
ជាយក្រុង នាម
កន្លែងដែលជាផ្នែកនៃក្រុងហើយស្ថិតក្រៅពីកណ្ដាលក្រុង : ជាទូទៅជាយក្រុងជាកន្លែងអភិវឌ្ឍថ្មីឬកំពុងដំណើរការអភិវឌ្ឍ
-
ជាយគ្រែង នាម
សំពត់សំយុងពីខាងមុខគ្របលើភ្លៅទាំងពីរ ( គ្រឿងល្ខោន )។
-
ជាយទ្វីប នាម
តំបន់បាតសមុទ្រដែលនៅចន្លោះឆ្នេរនិងសមុទ្រជ្រៅមានសណ្ឋានដីរាបស្មើហើយមានជម្រៅមិនលើសពី២០០ម៉ែត្រ។
-
ជាយផ្លូវ នាម
ផ្នែកសងខាងនៃទ្រូងផ្លូវដែលនៅក្រៅទីប្រជុំជនហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់។
-
ជាយា នាម
ប្រពន្ធ ( រ . ស .)។
-
ជារួម គុណកិរិយាគុណនាម
សរុបមក, ជាសង្ខេប
-
ជាល នាម
ប្រដាប់ត្បាញដោយបន្ទោះមានក្រឡាប្រហោងសណ្ឋានក្រឡាសំណាញ់
-
ជាលបត្តសត្វ នាម
លំដាប់នៃបាណកសត្វមានស្លាបបួនស្ដើងជាក្រឡាដូចស្បៃ។
-
ជាលភណ្ឌ នាម
សំណាញ់, របស់ដែលមានសណ្ឋានជាក្រឡាសំណាញ់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។