វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 1 / 31
-
ជ នាម
តួអក្សរទី៣ក្នុងវគ្គទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាជមានអក្ខរសូរអន្តរជាតិ [c] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅក្រអូមនិងជាសូរស្ទះសិថិលឃោសៈ។
-
ជក់ កិរិយាសព្ទនាម
ប្រដាប់ធ្វើដោយរោមសត្វឬសរសៃសំបកឈើសម្រាប់គូរ, សម្រាប់សរសេរ, សម្រាប់លាបថ្នាំទឹក។
-
ជក់ខ្យល់ កិរិយាសព្ទ
( សំនួន .) វក់, ងប់ងល់នឹងអ្វីមួយ
-
ជក់ចិត្ត កិរិយាសព្ទគុណកិរិយា
ស្លុងចិត្តដក់ចិត្តជាប់ចិត្ត
-
ជក់ភ្នែក កិរិយាសព្ទ
ខំសម្លឹងមើលអ្វីមួយជាប់សឹងមិនដាក់ភ្នែក
-
ជក់មាត់ គុណកិរិយា
ដែលត្រូវមាត់ជាប់មាត់នឹងរសជាតិអ្វីមួយ
-
ជក់អារម្មណ៍ កិរិយាសព្ទ
ស្លុងអារម្មណ៍ជាប់អារម្មណ៍
-
ជគត នាម
សត្វលោក, មហាជន ...។ពាក្យនេះប្រទះឃើញជាញឹកញយនៅសិលាចារឹកសម័យមហានគរ ( នគរធំ, នគរវត្ត )។
-
ជង នាម
មនុស្សជាតិមួយនៅក្នុងដែនកម្ពុជា ( ពួកស្ទៀង )។
-
ជង់ កិរិយាសព្ទនាម
ដោតតាមបណ្ដោយខ្លួនចុះទល់ពីក្រោម
-
ជង្គង់ នាម
អវយវៈត្រង់ប្រជុំភ្លៅនិងស្មង
-
ជង្ឃ នាម
ស្មងជើង។
-
ជង្ឃមគ្គ នាម
ផ្លូវជើង ( ព . កា .), ហៅជង្ឃមាគ៌ាក៏បាន។
-
ជង្ឃមាគ៌ា នាម
( ម . ព . ជង្ឃមគ្គ )។
-
ជង្ឃា នាម
( ម . ព . ជង្ឃ )។
-
ជង្ហុក នាម
ដីដែលរូងខូងជារណ្ដៅដោយទឹកហូរច្រោះជាដើម
-
ជច់ គុណនាម
ដែលគ្រេច, ពាប់, ដាប, ស្រុញ។
-
ជច់មុខ កិរិយាសព្ទ
( ព . ប្រ .) ចុះទឹកមុខឬជ្រប់មុខហាក់ដូចជាជច់ព្រោះគេបន្តុះបង្អាប់ឬស្ដីថាឱ្យ។
-
ជជីក កិរិយាសព្ទគុណកិរិយា
ទទូចសួរ, សួរឈ្លេចឈ្លី, សួររកបាតរកជម្រៅឱ្យឃើញឫសឃើញគល់
-
ជជុះ កិរិយាសព្ទគុណនាម
រលាស់ឱ្យជ្រុះ, រំសោះរលាក់ទង្គិចជម្រុះ
-
ជជុះជជាយ កិរិយាសព្ទ
រលាស់ដាក់ចោលរាត់រាយឥតសណ្ដាប់ធ្នាប់។
-
ជជួរ គុណកិរិយា
ដែលស្រុង, ស្លុយហៀរកែង
-
ជជួរជជាយ គុណកិរិយា
ស្លុយជាយជជួរស្ទើរនឹងអូសដី។
-
ជជើល គុណកិរិយាគុណនាម
ងងើល, ចចើស
-
ជជែក កិរិយាសព្ទ
និយាយពិគ្រោះគ្នាឱ្យឃើញសេចក្ដីប្រាកដ។
-
ជជែកគ្នាប៉ែ កិរិយាសព្ទ
ជជែកគ្នាអែអុកទ្រហឹង។
-
ជជែកបែកផ្សែង កិរិយាសព្ទ
( ព . ប្រ .) ជជែកគ្នាខ្លាំងៗបែកពីនេះពីនោះដណ្ដើមយកត្រូវតែរាល់ខ្លួន។
-
ជជ្រក កិរិយាសព្ទគុណកិរិយា
ទៅរកញឹកញាប់ឥតអៀនខ្មាស
-
ជជ្រកមមក កិរិយាសព្ទគុណកិរិយា
ជជ្រករុកចូល, ជជ្រកឱនក្បាលចូល
-
ជជ្រុលជជ្រក កិរិយាសព្ទគុណកិរិយា
ជ្រុលៗជ្រកៗងេកងោកពានត្រោកពានព្រៃ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។