វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឆ ពាក្យដែលផ្ដើមដោយ "ឆ" មាន 361 ពាក្យ
ទំព័រ 7 / 13
-
ឆ្កែ នាម
សត្វជើង៤ពួកមួយរស់នៅអាស្រ័យនឹងមនុស្ស។
-
ឆ្កែញាំង នាម
ឈ្មោះសត្វល្អិតមួយពួកភមរជាតិនៅអាស្រ័យនឹងសំបុកដែលវាធ្វើដោយដីស្អិតដោយសារទឹកមាត់វា។
-
ឆ្កែព្រុសមិនដែលខាំ
( ព . ទ . បុ .) និយាយពីមនុស្សដែលបានតែខាងកម្ទរសម្ដីរំអាមុនមិនដែលហ៊ានធ្វើឬរមែងតែធ្វើមិនកើតដូចមាត់ថានោះទេដូចជាសុនខតែព្រុសមុនហើយមិនដែលហ៊ានខាំ។មួយយ៉ាងទៀតថាបានតែព្រុសឬបានតែខាងព្រុសគឺបានតែខាងថាកោកៗឥតអំពើ។
-
ឆ្កែព្រៃ នាម
ឆ្កែដែលកើតដែលនៅក្នុងព្រៃ។
-
ឆ្កែស្រែង នាម
ឈ្មោះឈើមួយប្រភេទសំបកក្រាស់សាច់ធូរជ្រោកច្រើនប្រើជាថ្នាំបង្ហុយដំបៅដែលកើតដោយរបួសឬរូស, កោសលាយនឹងថ្នាំឯទៀតជក់កែរោគឫសដូងខ្យល់។
-
ឆ្កោក កិរិយាសព្ទនាម
ធ្វើទុក្ខធ្វើទោសដោយចងរឹតរួតព្យួរបន្តោក
-
ឆ្គង គុណនាម
ដែលគង, ឆ្វេង, មិនគប្បី, ឆ្ងើយ, មិនសម
-
ឆ្គាំ ប.
ពាក្យសម្រាប់និយាយផ្សំនឹងឆ្គង
-
ឆ្ងក នាម
ទ្រូងសត្វជើង៤
-
ឆ្ងក់ គុណកិរិយា
ដែលមានដំណើរត្រង់ហើយរលាក់ផង
-
ឆ្ងក់ៗ គុណកិរិយា
( ម . ព . ឆ្ងក់ )។
-
ឆ្ងល់ កិរិយាសព្ទ
វីមវាម, សង្ស័យក្នុងចិត្ត, ពិភាល់, យល់មិនសព្វគ្រប់។
-
ឆ្ងាញ់ គុណកិរិយាគុណនាម
ដែលមានរសជាតិគាប់មាត់ឬដែលមានក្លិនគាប់ច្រមុះ
-
ឆ្ងាញ់ជាប់មាត់ គុណកិរិយា
ឆ្ងាញ់ឆ្អិតជាប់ចិត្តមិនចង់លែងបរិភោគ។
-
ឆ្ងាញ់មាត់ កិរិយាសព្ទ
ដឹងរសឆ្ងាញ់ឬទទួលរសឆ្ងាញ់ដោយមាត់។
-
ឆ្ងាយ គុណកិរិយាគុណនាម
ដែលមានចម្ងាយ
-
ឆ្ងាយដាច់អាល័យ គុណកិរិយា
( សំនួន .) ឆ្ងាយដាច់សង្វែងឆ្ងាយណាស់។
-
ឆ្ងិត គុណនាមគុណកិរិយា
ឆ្អិត
-
ឆ្ងិតឈ្ងុយ គុណកិរិយា
ដែលយកចិត្តទុកដាក់ដោយអស់អញលំគេញ, ដោយផ្ដេកផ្ដិត
-
ឆ្ងឹង គុណកិរិយាគុណនាម
( ម . ព . ឆ្កឹង )។
-
ឆ្ងុយ គុណកិរិយា
ដែលមើលទៅឃើញរាងបញ្ឈរមានសណ្ឋានកំបុតចុង
-
ឆ្ងូវ គុណកិរិយា
( ម . ព . ច្រងូវ )។
-
ឆ្ងើក គុណកិរិយា
ដែលមានដំណើរងើយកហើយរលាក់ប៉ាក់ប៉ើក
-
ឆ្ងើកៗ គុណកិរិយា
( ម . ព . ឆ្ងើក )។
-
ឆ្ងើយ គុណនាម
ដែលងើយឆ្គង, ដែលឆ្វេងឥតសណ្ដាប់, ឥតបែបបទ
-
ឆ្ងែ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យឆ្ងល់
-
ឆ្ងែឆ្ងល់ កិរិយាសព្ទ
ឆ្ងល់ខ្លះយល់ខ្លះស្រវាក់ស្រវាន់។
-
ឆ្ដុប គុណកិរិយា
ដែលមានសណ្ឋានបែបដូចគេបន្តុប
-
ឆ្ដេញ នាម
អវយវៈនៃយោនី ( ព . អា .)។
-
ឆ្ដោ នាម
ឈ្មោះត្រីស្រកាមួយប្រភេទពួកត្រីរ៉ស់; កាលនៅតូចគេហៅថាត្រីដៀប, ធំទៅទៀតហៅថាត្រីឆ្ដោ, ទៅពីឆ្ដោទៅទៀតហៅថារាហូ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។