វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឆ ពាក្យដែលផ្ដើមដោយ "ឆ" មាន 361 ពាក្យ
ទំព័រ 2 / 13
-
ឆន្ទានុសិទ្ធិ នាម
អំណាចនៃឆន្ទៈ, សិទ្ធិសម្រេចអ្វីមួយតាមឆន្ទៈក្នុងស្ថានភាពជាក់លាក់។
-
ឆន្ទៈ នាម
សេចក្ដីប្រាថ្នា; បំណង; គំនិត; ការយល់ព្រម ...។
-
ឆន្នបុបា្ផណ្ឌជាតិ នាម
( ម . ព . អង់ស្យូស្ពែម )។
-
ឆន្នអាមាត្យ នាម
ឈ្មោះនាយសារថីម្នាក់របស់ព្រះសិទ្ធត្ថមហាសត្វជាសហជាតកើតថ្ងៃដំណាលនឹងព្រះសិទ្ធត្ថៈជាមនុស្សជិតដិតស្និទ្ធស្នាលនឹងព្រះអង្គ, លុះចំណេរកាលមកខាងមុខឈ្មោះនេះបានចូលមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនាដោយការរលឹកអាល័យព្រះសក្យមុនីសម្ពុទ្ធនិងមិត្រភ័ក្ដិឯទៀត, ជាភិក្ខុមានមានះរឹងត្អឹងប្រឹងក្រៃលែង។
-
ឆន្នាមាត្យ នាម
( ម . ព . ឆន្នអាមាត្យ )។
-
ឆប កិរិយាសព្ទ
អែបអប, ត្រូវអធ្យាស្រ័យគ្នា, ពេញចិត្តស្រឡាញ់, រាប់រកគ្នា, ... ( ម . ប្រ .)។
-
ឆបរ៉ប កិរិយាសព្ទ
យកចិត្ត, ផ្គាប់, ផ្គាប់ផ្គុន។
-
ឆព្វណ្ណរង្សី នាម
រស្មីមានព័ណ៌៦គឺខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ប្រភស្សរ ( រស្មីដែលចេញពីព្រះកាយនៃព្រះសព្វញ្ញុពុទ្ធ ); និយាយចំពោះតែរស្មីនៃព្រះសព្វញ្ញុពុទ្ធ, តាមទម្លាប់ច្រើនហៅថាឆ - ព័ណ្ណរង្សីប៉ុន្តែគង់សរសេរជាឆព្វណ្ណរង្សីដូច្នេះដែរ។
-
ឆមាស នាម
ប្រាំមួយខែឬខែប្រាំមួយ
-
ឆម្មាស នាម
ប្រជុំនៃខែ៦, ចំនួន៦ខែ
-
ឆរ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យឈូ
-
ឆវកិច្ច នាម
( ម . ព . សវកម្ម )។
-
ឆវគ្រឹះ នាម
ផ្ទះសម្រាប់ដាក់ខ្មោច, ផ្ទះសម្រាប់តម្កល់សាកសពទុកជាបណ្ដោះអាសន្នក្នុងមន្ទីរពេទ្យទម្រាំដល់ពេលយកចេញទៅក្រៅ។
-
ឆវទាហិក នាម
( ម . ព . សវទាហិក )។
-
ឆវទាហិកា នាម
( ម . ព . សវទាហិកា )។
-
ឆវមន្ទីរ នាម
( ម . ព . សវមន្ទីរ )។
-
ឆវរថ នាម
( ម . ព . សវរថ )។
-
ឆវវាហៈ នាម
( ម . ព . សវវាហៈ )។
-
ឆវី នាម
សម្បុរថ្ងៃ, សម្បុរស្បែក ( រ . ស .)
-
ឆវីរោគ នាម
រោគដែលកើតនាស្បែក, រោគស្បែក
-
ឆវីវណ្ណ នាម
ព័ណ៌សម្បុរថ្ងៃ, ព័ណ៌សម្បុរស្បែក។
-
ឆស័ក គុណនាមនាម
ស័កទី៦ក្នុងចំនួនស័កដប់ឆ្នាំ
-
ឆា កិរិយាសព្ទគុណនាម
ចម្រាញ់, ចំហៀវ។ធ្វើសម្លឆា, ស្លឆា
-
ឆាក កិរិយាសព្ទនាម
កាត់ដោយប្រណាក
-
ឆាក្ដៅ នាម
ឈ្មោះម្ហូបឆាមួយប្រភេទដែលឆាសាច់ផ្សំជាមួយម្ទេសជាច្រើនរួមនិងគ្រឿងផ្សំ
-
ឆាខ្វៃ នាម
( ម . ព . យ៉ាវឆាខ្វៃ )។
-
ឆាង ឧទានសព្ទ
សូរឮដោយវត្ថុស្តើងធ្វើដោយលោហជាតិឆ្លាក់ឬទង្គិចជាដើម។
-
ឆាឆាឆា នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅប្រទេសគុយបា។
-
ឆាឆៅ កិរិយាសព្ទ
ធ្វើអុកឡុក, ធ្វើឱ្យរអាក់រអួល, ធ្វើឱ្យទាស់ដំណើរកិច្ចការ
-
ឆាត នាម
មើលលពាក្យឈែត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។